Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញ ជាអធិបតី ក្នុងពិធីប្រជុំ ត្រួតពិនិត្យ ប្រចាំឆ្នាំ២០១៧ និងការវាយ តម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ និងប្រកាសដាក់ ឲ្យអនុវត្តយុទ្ធសាស្រ្ត នៃការកែទម្រង់ ប្រព័ន្ធថវិកាឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រាភ្នំពេញ។

យុទ្ធសាស្រ្ត នៃការកែទម្រង់ ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ត្រូវបានរៀប ចំឡើងដោយ ផ្តោតជាសំខាន់ ៣ចំណុចរួមមាន ដូចជា៖

១៖ ទិសដៅនៃ ការកែទម្រង់ ប្រព័ន្ធថវិកា ដោយឈរលើ មូលដ្ឋានសំខាន់ៗ និងច្បាស់លាស់ ជាពិសេស «ប្រព័ន្ធថវិការព័ត៌ មានសមិទ្ធកម្ម», ២៖ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ និង៣៖ ផែនទីចង្អុលផ្លូវ ឆ្ពោះទៅកាន់គោលដៅយុទ្ធសាស្រ្តឆ្នាំ២០២៥។

ឯកសារយុទ្ធ សាស្រ្តនេះ មានគោលបំណង លើកកម្ពស់ប្រសិទ្ធភាព នៃការរៀបចំ ថវិកាពហុឆ្នាំជាអាទិ៍ ឈានទៅធ្វើ សាមញ្ញកម្ម ក្របខណ្ឌ និងនីតិកម្ម នៃការត្រួតពិនិត្ យការបើកផ្តល់ តាមរយៈប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់ គ្រងហិរញ្ញវត្ថុ (FMIS) ចំណែកការ ទូទាត់សាច់ប្រាក់ នឹងធ្វើតាមរយៈ ការផ្ទេរតាមប្រព័ន្ធ អេឡិចត្រូនិច (E-Transfer)៕

ដកស្រង់ពី៖  Fresh News