បណ្តាញសង្គម

ត្រីមាសទី១ឆ្នាំនេះ មានក្រុមហ៊ុនថ្មីចំនួន៣,៥៤៥ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កើនជិត១៦០ភាគរយ!

(ភ្នំពេញ)៖ លោក ឱម តារារិទ្ធ ប្រធាននាយក ដ្ឋានចុះបញ្ជី នៃក្រសួង ពាណិជ្ជកម្ម បានថ្លែងប្រាប់ បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះថា ត្រីមាសទី១ ឆ្នាំ២០១៨នេះ មានក្រុមហ៊ុន និងសហគ្រាស សរុបចំនួន ៣,៥៤៥ បានទៅចុះ បញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម ដែលចំនួននេះ កើនឡើងជិត ១៦០% ភាគរយធៀប នឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។

មន្ត្រីដដែលរូប នេះបានបញ្ជាក់ ទៀតថា ការកើនឡើង យ៉ាងដូច្នេះ ដោយសារតែកត្ដា ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, និងទីផ្សារ ធំទូលាយ ហើយពាណិជ្ជករ មានការទុក ចិត្តនឹងការវិ និយោគនៅកម្ពុជា ដោយគ្មាន ការភ័យខ្លាច។

ប្រធាននាយក ដ្ឋានចុះបញ្ជីនៃ ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្ត និងជំរុញដល់ ក្រុមហ៊ុន សហគ្រាសទាំងអស់ សូមមកចុះ បញ្ជីពាណិជ្ជកម្ម ឲ្យបានត្រឹមត្រូវ ព្រោះថានេះ គឺជាកាតព្វកិច្ច របស់ពាណិជ្ជករ និងក្រុមហ៊ុនទាំងអស់។

លោក ឱម តារារិទ្ធ បាននិយាយថា «នេះគឺជាកាតព្វកិច្ច តាមផ្លូវច្បាប់ ដែលតម្រូវឲ្យគាត់ ត្រូវចុះបញ្ជី...បើសិនជាពួកគាត់ មិនបានចុះបញ្ជីនោះទេ មានន័យថា ពួកគាត់ប្រកបអាជីវកម្ម មិនស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា»។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានក្រុមហ៊ុន សហគ្រាស ដែលបានចុះបញ្ជីត្រឹមត្រូវ និងស្របច្បាប់ សរុបចំនួន ប្រមាណជាង៦ម៉ឺន ក្រុមហ៊ុន-សហគ្រាសហើយ៕

ដកស្រង់ពី៖  Fresh News