Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដាស់តឿនអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ឱ្យមានគំនិតជាតិនិយមឡើងវិញ កុំគិតតែបម្រើផលប្រយោជន៍បរទេស

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ខៀវ សុភ័គ អតីតអ្នកសារព័ត៌ មានជើងចាស់មួយរូប ដែលបច្ចុប្បន្ន ជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានដាស់តឿន អ្នកសារព័ត៌មាន វិទ្យុអាស៊ីសេរី ឱ្យមានគំនិត ជាតិនិយមឡើង ដោយមិនត្រូវ គិតតែពីបម្រើ ផលប្រយោជន៍ បរទេសនោះទេ។

លោកថ្លែងថា ក្នុងនាមអ្នក សារព័ត៌មានមិនថា នៅប្រទេសណាទេ គឺត្រូវប្រកាន់ខ្ជាប់ នូវជាតិនិយម ឱ្យបានខ្ពស់បំផុត។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់ បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះថា អ្នកសារព័ត៌ មានវិទ្យុអាស៊ីសេរីម្នាក់ កាលពីយប់មិញនេះ បានព្យាយាម ចោទជាសំណួរ មកកាន់រូបលោក ដែលបង្កប់ ដោយឧប្បាយ កលនយោបាយ បម្រើបរទេស ដើម្បីញុះញង់ ឌឺដងដល់ រដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «សម្រាប់អ្នកកាសែត ជនជាតិណាក៏ដោយ ក៏អ្នកកាសែត ហ្នឹងត្រូវតែមាន មនសិការស្រឡាញ់ ជាតិផង ប្រទេសគេ ច្រើនណាស់ អាមេរិកក៏គេ មានមនសិការ ស្រឡាញ់ជាតិ អាមេរិកដែរ ប៉ុន្តែខ្ញុំសោក ស្តាយណាស់ ដែលអ្នកកាសែត អាស៊ីសេរី មិនស្រឡាញ់ជាតិ គួររៀនកាសែត ឡើងវិញ»។

ការដាស់តឿនដល់ អ្នកសារព័ត៌មាន វិទ្យុអាស៊ីសេរី ឱ្យមានគំនិត ជាតិនិយម ចេះស្រលាញ់ ជាតិខ្មែរនេះ បានធ្វើឡើង បន្ទាប់ពីអ្នកសារ ព័ត៌មានវិទ្យុ អាស៊ីសេរី ព្យាយាមបាញ់ សំណួរចោទរូបលោក ឱ្យឆ្លើយអំ ពីចំណាត់ការ ក្រសួងមហាផ្ទៃកម្ពុជា ចំពោះទណ្ឌិត សម រង្ស៊ី ដែលកំពុង បង្ហាញវត្តមាន នៅក្នុងប្រទេស ឥណ្ឌនេស៊ី ដែលជាសមា ជិកអាស៊ាន។

អ្នកសារព័ត៌ មានវិទ្យុអាស៊ីសេរី បានភ្ជាប់នូវការ លើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ដោយព្រមាន ធ្វើកិច្ចសហប្រតិបត្តិការ ការចាប់ខ្លួនលោក សម រង្ស៊ី បើសិនជាចូល មកក្នុងប្រទេស ណាមួយក្នុង តំបន់អាស៊ី។

ការចោទ ជាសំណួរបែបនេះ ក៏ធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី បានបង្ហោះសារ និងរូបភាពមួយចំនួន កាលពីពេលថ្មីៗនេះ ដើម្បីឌឺដងដាក់ រដ្ឋាភិបាល និងសមត្ថកិច្ចកម្ពុជាថា លោកបាន និងកំពុងចូល កាន់កៀកនឹង ប្រទេសកម្ពុជា តាមរយៈការ បង្ហាញវត្តមាន នៅប្រទេស ជប៉ុនដែល ជាម្ចាស់ជំនួយ ដល់កម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ដែលជាសហប្រធាន នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ប៉ុន្តែមិនទាន់ ត្រូវចាប់ខ្លួន បាននៅឡើយ។

ទាក់ទងនឹងករណីនេះ លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងទំនាក់ទំនងយល់ថា អ្នកសារព័ត៌មាន ត្រូវមានគំនិត ជាតិនិយមផង និងវិជ្ជាជីវៈផង។

អ្នកសារព័ត៌មាន ត្រូវប្រើសាធារណជន តាមប្រមាញ់ព័ត៌មាន ក៏ប៉ុន្តែមិនត្រូវ ផ្សាយឱ្យប៉ះពាល់ ឬបង្កចលាចល ដល់ជាតិ ឬបង្កជាហិង្សាឡើយ។

លោកថ្លែងយ៉ាង ដូច្នេះថា៖ «អ្នកសារព័ត៌មាន គឺជាឆ្មាំទ្វារ ឆ្មាំព័ត៌មាន ហើយត្រូវដឹងថា ព័ត៌មានណា ត្រូវបញ្ចេញ ព័ត៌មានណាមិន ត្រូវបញ្ចេញ។

កាលណាព័ត៌ មានណារសើប ធ្វើឱ្យច្របូកច្របល់ ចលាចល អ្នកសារព័ត៌មាន ក៏អាចមិនផ្សាយ ដែរពេលខ្លះ ព្រោះកាលណាផ្សាយ ទៅនាំឱ្យមាន ភាពច្របូកច្របល់ បង្កើតជាចលាចល បង្កជម្លោះហិង្សា ពីសហគមន៍មួយ ទៅសហគមន៍មួយ ពីគណបក្សមួយ ទៅគណបក្សមួយ ឬពីប្រទេស មួយទៅប្រទេសមួយ»៕

ដកស្រង់ពី៖  Fresh News