បណ្តាញសង្គម

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៩ ខែមេសា៖ រកឃើញយានយន្ដល្មើសច្បាប់៥០៣គ្រឿង និងផាកពិន័យ២៧៩គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៤៤០គ្រឿង

(ភ្នំពេញ)៖ យុទ្ធនាការរឹត បន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាល ចរាចរណ៍ បានត្រួតពិនិត្យ យានយន្ដចំនួន ១,៦៧៨គ្រឿង រកឃើញល្មើសច្បាប់ ៥០៣គ្រឿង (ម៉ូតូ១០០ភាគរយ) អប់រំ២២៤គ្រឿង និងផាកពិន័យ ២៧៩គ្រឿង, នេះបើតាម របាយការណ៍ផ្លូវការ របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ។

របាយការណ៍បាន បញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៩ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន ៧១៦គ្រឿង អប់រំ១២គ្រឿង និងផាកពិន័យចំនួន ២៩៧គ្រឿង។ ដោយឡែកសម្រាប់ រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ច នគរបាលឃាត់បាន យានយន្ត ៤៤០គ្រឿងដែល ជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យ រយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែមេសានេះ នគរបាលបានត្រួត ពិនិត្យយានយន្តចំនួន ៤៥,២២៩គ្រឿង រកឃើញយាន យន្តល្មើស ៧,១៩៧(ម៉ូតូ៩៨ភាគរយ) ក្នុងនោះអប់រំ ៣,២៨០គ្រឿង និងផាកពិន័យ ៣,៩១៧គ្រឿង៕

ដកស្រង់ពី៖  Fresh News