Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហ៊ុន ម៉ានី បន្តបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនជាង៧០០នាក់ទៀត នៅស្រុកឱរ៉ាល់ និងស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ

  • បោះពុម្ព

(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានស ហភាពសហព័ន្ធ យុវជនកម្ពុជា រួមជាមួយលោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធាន កិត្តិយសសមាគម អតីតយុទ្ធជន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានបន្តចុះ ជួបសួរសុខទុក្ខ និងបំពាក់មេដាយ ការពារជាតិជូន បងប្អូនសមា ជិកអតីតយុទ្ធជន ស្រុកថ្ពង និងស្រុកឱរ៉ាល់ ប្រមាណជាង៧០០នាក់។

នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា ធ្លាប់លើកឡើងថា សង្គ្រាមរាំរ៉ៃ ខ្មែរត្រូវរួបរួមគ្នា ពីព្រោះខាងណាក៏ខ្មែរ ខាងណាក៏សាច់ នេះជាគំនិតផ្ទាល់ របស់សម្តេច ក្នុងនយោបាយ ឈ្នះឈ្នះ ទើបយើងទទួល បានសន្តិភាពក្រោម ដំបូលរដ្ឋធម្មនុញតែមួយ និងកងកម្លាំងតែមួយ មកដល់សព្វថ្ងៃ។

តំណាងរាស្ត្រ វ័យក្មេងរូបនេះ បានរំលឹកថា សម័យវិបត្តិយោធានៅ ប្រាសាទព្រះវិហារ និងវាលឥន្ទ្រី យោធាបរទេស បានបង្ហាញសភា វុធទំនើប និងបាននិយាយ វាយប្រហារ មកលើកងយោធពល ខេមរភូមិន្ទយើង ដែលមិនទំនើបដូច ក៏ប៉ុន្តែក្រោម នយោបាយឈ្នះឈ្នះ របស់រាជរដ្ឋា ភិបាលកម្ពុជា កងទ័ពឈ្លានពាន ត្រូវចុះចាញ់ តាមរយៈការចរចាផង និងការពារផង ក្នុងនោះ ដូចជាបញ្ហាជា ប្រទេសឡាវផងដែរ គឺដោះស្រាយ តាមរយៈការទូត ដោយមិនបង្ហូរ ឈាមឡើយ នេះជាឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែនរបស់យើង។

លោកតំណាងរាស្ត្រ បញ្ជាក់ជំហរជូន បងប្អូនអតីតយុទ្ធជនថា សម្តេចតេជោ ហ៊ុន សែន មិនបោះបង់ ចោលបងប្អូន ហើយនឹកឃើញជានិច្ច ចំពោះអតីត កាលធ្លាប់រួម អាវុធជាមួយគ្នា ហើយសម្តេច ក៏ជាជនពិការ ដោយសារសង្គ្រាមដែរ។

លោក វ៉ី សំណាង បានលើកឡើងថា «ថ្ងៃនេះសុំសរសើរដោយស្មោះ ដែលបងប្អូនគ្រួសារ អតីតយុទ្ធជន ក្នុងខេត្តទាំងអស់ មិនគិតថា បងប្អូនជាអតីត យុទ្ធក្នុងរបបខ្មែរ ក្រហមនោះទេ គឺបងប្អូនមិនបាន ធ្វើឲ្យអាជ្ញាធរមូលដ្ឋានណា ពិបាកចំពោះ ពួកគាត់ទេ មិនតែប៉ុណ្ណោះ មិនបានសុំទាននណា ដើម្បីចញ្ចឹមខ្លួនទេ គឺបានប្រកបរប រកស៊ីចិញ្ចឹមគ្រួសារ ដោយមិនប៉ះពាល់ ចំពោះបញ្ហាសង្គមឡើយ»។

លោកប្រធាន កិត្តិយសអតីត សមាគម បានសុំសសើរ មួយទៀត នោះគឺបងប្អូនមិន ចាញ់ឧបាយកល ដ៏ពឹសពុលរបស់ ពួកប្រឆាំង ដែលប្រើប្រាស់ នយោបាយញុះញង់ បំបែកបំបាក់ បែងចែក លាបពណ៌ មកលើរាជរដ្ឋាភិបាល មកលើសមត្ថកិច្ច តាមមូលដ្ឋានជាហេតុ ធ្វើឲ្យបងប្អូន គ្រួសារអតីតយុទ្ធជន មានការភណ្ឌ័ច្រឡំ រហូតថ្នាំងថ្នាក់ ចិត្តថែមទៀត។

ប៉ុន្តែមកដល់ពេលនេះ បងប្អូនអតីត យុទ្ធជនយើង មានជំនឿចិត្តទាំង ស្រុងមកលើរាជ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ គណបក្សប្រជាជន តាមរយៈការបោះ ឆ្នោតគាំទ្រយ៉ាងពេញ ទំហឹងរបស់បងប្អូន។

ហើយបងប្អូនអតីតយុទ្ធជន បានទទួលការ ដំឡើងប្រាក់ខែ ទទួលបានការ ត្រួតពិនិត្យសុខភាព ទទួលបានការយក ចិត្តទុកដាក់ជាង ជនសាមញ្ញ ដើម្បីតបស្នងសងគុណ ដល់សមាជិកអតីតយុទ្ធជន ដែលបានការពារជាតិ ការពារមាតុភូមិ របស់យើងទទួល បានសន្តិភាព និងការអភិវឌ្ឍន៍ មកដល់សព្វថ្ងៃ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមន អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អតីតយុទ្ធជនកំពុង ទទួលរបបទូទាំងខេត្ត កំពង់ស្ពឺចំនួន៥៤១០នាក់ ក្នុងនោះបានធ្វើបច្ចុប្បន្នភាព រកឃើញ៖ *គ្រួសារជួបការ លំបាកចំនួន ១៩៨គ្រួសារ *គ្រួសារក្រីក្រចំនួន២២៤២គ្រួសារ *គ្រួសារមានដីគ្មានផ្ទះចំនួន៣៣០គ្រួសារ *គ្រួសារអត់ដីអត់ផ្ទះចំនួន៤១០គ្រួសារ។ ប្រធានអតីតយុទ្ធ ជនខេត្តបានបន្តទៀតថា បានសាងសង់ផ្ទះជូន គ្រួសារអតីតយុទ្ធជន បានចំនួន០៧ខ្នង ក្នុងនោះថវិកា សម្តេចតេជោ ហ៊ុន សែន ចំនួន០៦ខ្នង និងថវិកាសប្បុរស ជនចំនួន០១ខ្នង ត្រូវបានប្រគល់ ជូនរួចរាល់។

សមាគមនបាន ស្នើសុំចុះបញ្ជីដី សម្បទានសង្គម កិច្ចមានចំនួន ១២៩០នាក់ផងដែរ។

លោកប្រធានបញ្ជាក់ថា គណៈកម្មាធិការ សមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តកំពង់ស្ពឺ មានការខិតខំ បំពេញតួនាទី និងសហការណ៍ ជាមួយបណ្តាអង្គ ភាពពាក់ព័ន្ធបានប្រសើរ និងមានការយល់ដឹងខ្ពស់ ពីបងប្អូនអតីត យុទ្ធជនយើងោងដែរ។

នៅចំពោះមុខ ក្រុមការងារសមាគម បានបន្តចុះជួប និងទំនាក់ទំនង ជាមួយគ្រួសារ អតីតយុទ្ធជន ក្នុងនោះ បានអប់រំពួក គាត់ឲ្យមានការជឿជាក់ ស្មោះត្រង់ មកលើរាជ រដ្ឋាភិបាលផងដែរ។

ហើយនៅថ្ងៃនេះស្រុកថ្ពង សមាជិកអតីតយុទ្ធ ជនចំនួន៤៩១នាក់ ស្រុកឱរ៉ាល់ ចំនួន២១៦ នាក់ ក្នុងនោះលោក ហ៊ុន ម៉ានី តំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ បានឧបត្ថមថវិកា ក្នុងម្នាក់ៗ៥០,០០០រៀលផងដែរ៕

ដកស្រង់ពី៖  Fresh News