បណ្តាញសង្គម

មន្រ្តីកាំកុងត្រូលប្រចាំ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្តចុះត្រួតពិនិត្យបន្លែ គ្រឿងសមុទ្រ គ្រឿងឧបភោគ បរិភោគ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ នៅផ្សារជម្ពូវ័ន្ត

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូល ប្រចាំអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ ដឹកនាំដោយលោក ហុង លឹមហ៊ុន ប្រធាប៉ុស្តិ៍ស្ថា នីយ៍អ្នកដំណើរ សហការជាមួយ មន្រ្តីមន្ទីរពិសោធន៍ (រួមជាមួយរថយន្តមន្ទីរពិសោធន៍ចល័ត) មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរផ្សារ បានចុះត្រួតពិនិត្យបន្លែ គ្រឿងសមុទ្រ គ្រឿងឧបភោគ បរិភោគ ដើម្បីស្វែងរក សារធាតុគីមីហាមឃាត់ នៅផ្សារជម្ពូវ័ន្ត ក្នុងខណ្ឌពោធិ៍សែនជ័យ ជាលទ្ធផលក្រុមការងារ មិនបានស្វែង រកឃើញសារធាតុ គីមីហាមឃាត់ និងទំនិញខូច គុណភាពនោះទេ។

លោក ហុង លឹមហ៊ុន បានថ្លែងថា ដើម្បីធានាបាន សុវត្ថិភាពចំណីអាហារ លោកបានដឹកនាំមន្ត្រី ចុះពិនិត្យទំនិញ នៅផ្សារជម្ពូវ័ន្ត តែពុំបានរកឃើញ សារធាតុគីមីនោះទេ ដែលបង្ហាញថា បងប្អូនអាជីវករ មានការយល់ដឹងច្រើន ពីបញ្ហាសុវត្ថិភាព ចំណីអាហារ។

លោកបានឲ្យដឹងថា ការចុះពិនិត្យមុខ ទំនិញនៅថ្ងៃនេះ មានគោលបំណង ធានាបានសុវត្ថិភាព ម្ហូបអាហារ ព្រោះវាមានសារ សំខាន់ចាំបាច់ ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។

លោបានបន្តថា ការទទួលខុសត្រូវលើ សុវត្ថិភាពម្ហូបអាហារ គឺជាការទទួល ខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំង អស់គ្នាជាអ្នក ប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។

ជាចុងក្រោយ លោកហុង លឹមហ៊ុន បានអំពាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្ន ចំពោះការបរិភោគ ចំណីអាហារ ត្រូវពិនិត្យមើល ស្លាកសញ្ញា កាលបរិច្ឆេទឲ្យ បានច្បាស់លាស់ មុននឹងទិញយក ទៅបរិភោគ ត្រូវចូលរួមលើក កម្ពស់សុខុមាលភាព ទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញ នៅតាមផ្សារផ្សេងទៀត នៅក្នុងដែនដីរបស់ ខ្លួនឲ្យបានញឹកញាប់ បន្ថែមទៀត៕

ដកស្រង់ពី ៖  Fresh News