បណ្តាញសង្គម

អធិការខណ្ឌពោធិ៍សែនជ័យ ចុះណែនាំ និងពង្រឹងការងារដល់មន្រ្តីនគរបាលប៉ុស្តិ៍ទូទាំងខណ្ឌ ក្នុងការអនុវត្តច្បាប់

(ភ្នំពេញ)៖ លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ អមដំណើរដោយ លោកអធិការ រងនគរបាលខណ្ឌ មួយចំនួន បានចុះទៅកាន់ តាមបណ្ដាប៉ុស្ដិ៍ន គរបាលរដ្ឋបាល ទូទាំងខណ្ឌ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ក្នុងទិសដៅដើម្បី ធ្វើការអប់រំ ណែនាំ ដល់មន្ត្រី នគរបាលប៉ុស្ដិ៍ទាំងនោះ ពីរបៀបរបប ក្នុងការអនុវត្តន៍ការងារ ជាពិសេសប៉ុស្តិ៍ចំនួន២ ដែលកំពុងបង្កការ ក្ដៅក្រហាយ ដល់ប្រជាពលរដ្ឋ។

ការងារនេះបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋ បានផ្ញើរសារធ្វើការ រិះគន់ចំៗ ដោយផ្ទាល់តាមរយៈ អាខោនហ្វេសប៊ុករបស់ លោកអធិការតែម្ដងនោះ គឺមានប៉ុស្តិ៍ចោមចៅទី១ និងចោមចៅទី២ ដែលជាប៉ុស្តិ៍ទើបបំបែកថ្មី។

លោក យឹម សារ៉ាន់ បានចុះទៅកាន់ប៉ុស្តិ៍ ទាំង២ខាងលើនោះមុនគេ គឺប៉ុស្តិ៍ចោមចៅទី១ និងចោមចៅទី២ ដោយសារតែ ប៉ុស្តិ៍ទាំង២នេះ បានបង្កការស្មុគស្មាញ ច្រើនក្នុងពេលចុះ អនុវត្តច្បាប់ចរាចរណ៍ ចាប់ម៉ូតូអត់មួក អត់កញ្ចក់ រួចផាកពិន័យ លើសពីសៀវភៅ បន្ទុក ហើយគ្មានវិក័យ បត្រត្រឹមត្រូវ ជាពិសេសការធ្វើ សៀវភៅស្នាក់នៅ និងសៀវភៅ គ្រួសារទារលុយ ពីប្រជាពលរដ្ឋ ជាដើម រហូតធ្វើឲ្យប្រជា ពលរដ្ឋមានការក្ដៅក្រហាយ បានផ្ញើរសាររិះគន់ ដោយផ្ទាល់តាមរយៈ អាខោនហ្វេសប៊ុក របស់លោកអធិការ ជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះលោក យឹម សារ៉ាន់ បានណែនាំ៣ចំណុច ទៅដល់លោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ទាំងពី រឲ្យអនុវត្តន៍ ក្នុងនោះទី១ ធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ពេលដែលគាត់ផ្លាស់មក សូមឲ្យពួកគាត់ មានលិខិតផ្លាស់ មានថ្ងៃខែឲ្យ បានច្បាស់លាស់ថា គាត់ផ្លាស់ទៅនៅ ឯណាស្រុកណា ខណ្ឌណា ខេត្តណាឲ្យបាន ច្បាស់លាស់។

ហាមប៉ះពាល់លុយ កាក់ពីពួកគាត់ឲ្យសោះ ប៉ុន្តែបើពួកគាត់ មានសន្ដានចិត្តអាណិតថា យើងធ្វើការជួយ ពួកគាត់ ហត់គាត់ផ្ដល់ កម្រៃជូនយើងតិចតួច ដោយទឹកចិត្ត យើងទទួលយកចុះ តែបើគាត់អត់ទេ កុំប៉ះពាល់ជាដាច់ខាត។

ជាក់ស្ដែង ថ្ងៃមុនមានមន្ត្រី យោធាម្នាក់ស័ក្ដិ៥ បានប្រាប់ថា ថ្ងៃមុនគាត់យក សៀវភៅគ្រួសារ ទៅធ្វើត្រូវនគរបាល យើងទារលុយ ៧០ដុល្លារទើបធ្វើបាន ដូច្នេះការទាលុយបែបនេះ គឺខុសច្បាប់ហើយ ព្រោះគោលការណ៍ មានបានឲ្យយក លុយឯណា។

ទី២ ការអនុវត្តន៍  ច្បាប់ចរាចរណ៍ ក៏ដូចគ្នាត្រូវអនុវ ត្តន៍ទៅតាមគោលការណ៍ របស់ថ្នាក់លើ និងអនុវត្តន៍តាម ស្ថានការណ៍កុំធ្វើតែ ចំពោះកម្មករពេកត្រូវ ធ្វើទូទៅដោយស្មើរភាព។

លោកបានបន្តទៀតថា ទាំងការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងការអនុវត្តចរាចរណ៍ យើងយកលុយគេ គឺពាក់ព័ន្ធទៅ និងអំពើពុករលួយ, ខុសច្បាប់ ព្រោះតែការអនុវត្តន៍ ខុសតួនាទីនេះហើយ និងទី៣ ការអនុវត្តន៍វិន័យ ដែលមន្ត្រីនគរ បាលទាំងអស់ ត្រូវស្លៀកពាក់ ឯកសណ្ឋានឲ្យបាន សមរម្យនិងគោរ ពពេលវេលា ជាពិសេសគោរព បទបញ្ជាមេកើយ ព្រមទាំងបម្រើ ប្រជាពលរដ្ឋឲ្យបានល្អ៕

ដកស្រង់ពី៖  Fresh News