Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមរដ្ឋមន្រ្តី ​ ខៀវ​ កាញារីទ្ធ​ អញ្ចើញជាអធិបតីភាពក្នុងពិធីប្រកាស​ចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី

  • បោះពុម្ព

នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៨ មានរៀបចំពិធី ប្រកាសចូលកាន់ មុខតំណែង ប្រធានមន្ទីរ ព័ត៌មាន ខេត្តរតនគិរី ។

ពិធីប្រកាសខាងលើនេះ ប្រព្រឹត្តទៅក្រោយ អធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងមានការអញ្ចើញចូលរួមពី សំណាក់ ឯកឧត្តមលោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធានអនុ ប្រធាននាយកដ្ឋាន នៃក្រសួងព័ត៌មាន ប្រធាន អនុប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៩ និងប្រធានមន្ទីរ តាមបណ្តាខេត្តនានា មួយចំនួន ក៏បានអញ្ចើញចូលរួម ក្នុងពិធីប្រកាសតែងតាំង ប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរីនា ពេលនេះផងដែរ ។

យោងតាម ប្រកាសរបស់ ក្រសួងព័ត៌មានស្តីពី ការតែងតាំង មន្រ្តីរាជការចុះថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៨ សម្រេចតែងតាំង លោក កុល ផាន់ណា ជាប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី នៃក្រសួងព័ត៌មាន ជំនោះលោក ឆាយ បូរិន ដែលត្រូវសំរួលភារះកិច្ចថ្មី អោយទៅបម្រើការងារ នៅអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ៕