Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសណ្ឋាគារ ដឹរ៉ូយ៉ាល់ សេនកោះរ៉ុង ខេត្តព្រះសីហនុ

  • បោះពុម្ព

(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នេះអញ្ជើញ ជាអធិបតីសម្ពោធ បើកឲ្យដំណើរការ ជាផ្លូវការ សណ្ឋាគារ លំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» ស្ថិតភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។

សណ្ឋាគារផ្កាយ ៥ដំបូងគេបង្អស់ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» (The Royal Sands Koh Rong) នៃក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលកំពុងមាន វត្តមាននៅលើ ទឹកដីកោះរ៉ុង ក្នុងខេត្តព្រះសីហនុ បង្ហាញអំពីសក្ដានុ ពលនៃវិស័យ ទេសចរណ៍របស់ ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍ នៃសេវាកម្ម ទេសចរណ៍នៅ លើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះ។

សំណង់សណ្ឋាគារ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» សាងសង់ លើផ្ទៃដី ៦ហិចតា នៅលើឆ្នេរ ដ៍ស្រស់ស្អាត បំផុតរបស់កោះរ៉ុង ៧គីឡូម៉ែត្រ ដែលមាន សាងសង់ ៦៧វីឡាទំនើបៗ ដែលក្នុងនោះ ក៏មាន៣០វីឡា មានអាង ហែលទឹកផ្ទាល់ខ្លួន។

វីឡាទាំងអស់នេះ គឺមានលក្ខណៈ ឯកជនដែលភ្ញៀវ ទទួលបានផាសុខភាព និងសុខដុម្មនីអំឡុង ពេលស្នាក់នៅ។

លក្ខណៈពិសេស របស់សណ្ឋាគារ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» គឺសង់នៅ ទិសខាងលិច ដែលផ្ដល់ភាព រ៉ូម៉ែនទិចដល់ភ្ញៀវ ទេសចរ អាចមើល ឃើញព្រះអាទិត្យ លិចសន្សឹមៗ ចាំងពន្លឺព្រិចៗ ចូលក្នុងទឹកសមុទ្រ។

បើនិយាយ អំពីសំណង់អគារ គឺសង់នៅទីតាំង ដែលផ្សាភ្ជាប់នឹង ទេសភាពស្រស់ត្រកាល ដោយសណ្ឋា គារបែរមុខទៅ សមុទ្រ និងខាងក្រោយ បែរទៅភ្នំ ដែលជាទីតាំងដ៏ល្អ ដូច្នេះភ្ញៀវដែល មកស្នាក់នៅអាច រីករាយនឹង សម្រស់ធម្មជាតិ។

លក្ខណៈ ពិសេសមួយទៀត របស់សណ្ឋាគារ គឺសេវាកម្ម ទូកទេសចរណ៍ VIP ដែលដឹកអ្នកដំណើរ មានភាពឆាប់រហ័ស សុវត្ថិភាព និងផាសុខភាព ក្នុងការធ្វើដំណើរ ពីកំពង់ផែក្រុង ព្រះសីហនុ មកកាន់កោះរ៉ុង ដែលត្រឹមតែ៦០ នាទីប៉ុណ្ណោះ។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ ធ្លាប់បានបញ្ជាក់ថា សណ្ឋាគារលំដាប់ ផ្កាយ៥នេះ នឹងចូលរួម ចំណែកក្នុង ការអភិវឌ្ឍ វិស័យទេសចរណ៍ ជំរុញសេដ្ឋកិច្  ចក្នុងមូលដ្ឋាន និងបង្កើតការងារ ធ្វើសម្រាប់ពល រដ្ឋកម្ពុជា ក្នុងមូលដ្ឋាន ហើយការ វិនិយោគលើ រមណីយដ្ឋាន ទេសចរណ៍កោះរ៉ុង ដ៏ទាក់ទាញនេះ បាននិងកំពុង ក្លាយជាផ្នែក មួយយ៉ាងសំខាន់ សម្រាប់តំបន់ ឆ្នេរសមុទ្រកម្ពុជា៕

ដកស្រង់ពី៖  Fresh News