បណ្តាញសង្គម

នៅព្រឹកថ្ងៃនេះ ព្រះមហាក្សត្រនៃកម្ពុជា យាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតបើកសម័យប្រជុំដំបូងនីតិកាលទី៤ នៃព្រឹទ្ធសភា

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នឹងយាងបើក សម័យប្រជុំដំបូង នីតិកាលទី៤ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នាវិមានព្រឹទ្ធសភា។

នេះបើយោង តាមសេចក្តី ជូនដំណឹង របស់ព្រឹទ្ធសភា។ បើកសម័យ ប្រជុំលើកដំបូង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ នៃកម្ពុជា ក៏មានការចូល រួមពីឥស្សរជន កំពូលៗរបស់ កម្ពុជារួមមាន៖ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់ និងអង្គទូតនាផងដែរ។

កម្មវិធីនៃបើក សម័យប្រជុំលើក ដំបូងព្រឹទ្ធសភាមាន៖

* គោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា

* ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងព្រះរាជសុន្ទរកថា ទៅកាន់សម័យ ប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៤

* ពិធីថតរូបអនុស្សាវរីយ៍ នៅខាងមុខអាគារ ក្រហមព្រឹទ្ធសភា

* ព្រះរាជដំណើរ យាងនិវត្តន៍របស់ ព្រះមហាក្សត្រ និងដំណើរវិល ត្រឡប់របស់ភ្ញៀវ កិត្តិយសជាតិ និងអង្គទូត

* សម្រាក * សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៤ ដឹកនាំដោយប្រធានបណ្តោះអាសន្នព្រឹទ្ធសភា

* ប្រធានបណ្តោះ អាសន្នព្រឹទ្ធសភា និងលេខាធិការ ចំនួន៥រូប អញ្ជើញមកកាន់ អាសនៈដើម្បីដឹក នាំសម័យប្រជុំ ដំបូងព្រឹទ្ធសភា នីតិកាលទី៤

* ប្រធានបណ្តោះ អាសន្នព្រឹទ្ធសភា ប្រកាសសុពលភាព នៃអាណត្តិរបស់ សមាជិកព្រឹទ្ធ សភានីមួយៗ នីតិកាលទី៤

* ដំណើរការបោះ ឆ្នោតជ្រើសរើសប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៤

* ប្រធានបណ្តោះអាសន្នព្រឹទ្ធសភា អញ្ជើញប្រធាន អនុប្រធានទី១ អនុប្រធានទី២ព្រឹទ្ធសភាឡើងទៅកាន់អាសនៈ

* ប្រធានព្រឹទ្ធសភាជាប់ឆ្នោតថ្មី នីតិកាលទី៤ ថ្លែងសុន្ទរកថា អរគុណទៅកាន់អង្គព្រឹទ្ធសភា

* ពេលរសៀល ម៉ោង១៥៖០០នាទី៖ សមាជិក សមាជិកព្រឹទ្ធសភា យាង-អញ្ជើញដល់ អគារក្រហមព្រឹទ្ធសភា ម៉ោង១៥៖១០នាទី៖ អនុប្រធានទី១ អនុប្រធានទី ២ព្រឹទ្ធសភា អញ្ជើញដល់ អគារក្រហមព្រឹទ្ធសភា ម៉ោង១៥៖១៥នាទី៖ ប្រធានព្រឹទ្ធសភា អញ្ជើញដល់ អគារក្រហមព្រឹទ្ធសភា ម៉ោង១៥៖២៥នាទី៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកព្រឹទ្ធសភា អញ្ជើញចេញ ដំណើរពីអគារ ក្រហមព្រឹទ្ធសភា ឆ្ពោះទៅកាន់ ព្រះបរមរាជវាំង ម៉ោង១៥៖៤០នាទី៖ អញ្ជើញដល់ ព្រះបរមរាជវាំង ម៉ោង១៦៖០០នាទី៖ ពិធីសច្ចាប្រណិធាន៕

\

 

 

ដកស្រង់ពី៖  Fresh News