បណ្តាញសង្គម

លោក នៃ ប៉េណា ជាប់ជាអនុប្រធានទី១ ខណៈលោក ទេព ងន ជាប់ជាអនុប្រធានទី២ព្រឹទ្ធសភា សម្រាប់អាណត្តិទី៤

(ភ្នំពេញ)៖ បន្ទាប់ពីបោះ ឆ្នោតគាំទ្រ សម្តេចសាយ ឈុំ ជាប្រធានព្រឹទ្ធសភា សម្រាប់អាណត្តិទី៤ នៅក្នុងកិច្ចប្រ ជុំនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នេះដែរនោះ សមាជិកព្រឹទ្ធ សភាទាំង៦២រូប ក៏បានបន្ត បោះឆ្នោតគាំទ្រ លោក នៃ ប៉េណា ឱ្យធ្វើអនុប្រធានទី១ និងលោក ទេព ងន ធ្វើជាអនុប្រធាន ទី២ព្រឹទ្ធសភា។

ការបើកសម័យ ប្រជុំលើកដំបូងនេះ ត្រូវបានធ្វើឡើង ក្រោមព្រះរាជ អធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ហើយក៏មានការ ចូលរួមពីឥស្ស រជនជាន់ខ្ពស់ មកពីស្ថាប័នផ្សេង ទៀតដូចជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តី ជាន់ខ្ពស់មួយ ចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា ព្រឹទ្ធសភា មានអាណត្តិ៦ឆ្នាំ។ សមាជិកព្រឹទ្ធសភា មានចំនួន៦២រូប ដែលស្មើនឹង ពាក់កណ្តាលនៃ សមាជិករដ្ឋសភា។

បន្ទាប់ពីបោះឆ្នោត ជ្រើសរើសក្បាល ម៉ាស៊ីនដឹកនាំរួចហើយ សម្តេច សាយ ឈុំ ក៏បានប្រកាសបិទ បញ្ចប់កិច្ចប្រជុំ លើកដំបូងនេះតែម្តង៕

ដកស្រង់ពី៖ Fresh News