Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ៖ ទំនប់អាងទឹកឈ្វាំង ខេត្ដកំពង់ឆ្នាំង ផ្គត់ផ្គង់ការប្រើប្រាស់ដល់ប្រជាពលរដ្ឋ និងក្លាយជារមណីយដ្ឋានទេសចរណ៍ផងដែរ

  • បោះពុម្ព

(កំពង់ឆ្នាំង)៖ ក្នុងឱកាសប្រារព្ធ ពិធីក្រុងពលី បើកការដ្ឋានស្តារ ទំនប់អាងទឹក ឈ្វាំងស្ថិតនៅ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ជួយខេត្តកំពង់ឆ្នាំង បានបញ្ជាក់ ថាទំនប់អាង ទឹកឈ្វាំងមិនត្រឹម តែបានស្តុកទឹកទុក សម្រាប់ផ្គត់ ផ្គង់ការប្រើប្រាស់ និងស្រោចស្រព ដំណាំស្រូវ ប៉ុណ្ណោះទេ តែថែមទាំងនឹង អាចក្លាយទៅជា រមនីយដ្ឋាន សម្រាប់ប្រជាពល រដ្ឋមកកំសាន្តផងដែរ។

រដ្ឋមន្ដ្រីបន្ដថា ទំនប់អាងទឹកឈ្វាំងនេះ ជាទីតាំងប្រវត្តិ សាស្រ្តមួយ នៃខេត្តកំពង់ឆ្នាំង ហេតុនេះហើយ ទើបរាជរដ្ឋាភិបាល បានយកចិត្ តទុកដាក់ក្នុង ការថែរក្សា និងតំកល់ទុកជា សម្បត្តិសាធារណៈ របស់រដ្ឋ។

នៅឆ្នាំ២០០៤ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ម៉ាស៊ីនខ្នាតធំ ដើម្បីបូមទឹក ចេញពីទំនប់អាងទឹកឈ្វាំងនេះ ដើម្បីស្រោចស្រព សង្គ្រោះដំណាំ ស្រូវរបស់ ប្រជាពលរដ្ឋ នៅក្នុងឃុំចំនួន៤ គឺឃុំរលាប្អៀរ ឃុំអណ្ដូងស្នាយ ឃុំបន្ទាយ និងឃុំជ្រៃបាក់ ប្រមាណជាង២,០០០គ្រួសារ ដែលកំពុងជួប គ្រោះរាំងស្ងួត។

នៅឆ្នាំ២០១០ ក្រុមការងារសម្តេចឪ បានស្តារអាង នេះម្តងទៀត ចំនួន២លើក នៅផ្នែកខាងលិច និងខាងកើត ដើម្បីស្តុកទឹក ទុកឲ្យបានកាន់ តែច្រើនថែមទៀត។

បច្ចុប្បន្នទំនប់ អាងទឹកឈ្វាំងមាន ទំហំ៣២ហិកតា ក្នុងនោះក្រសួង អភិវឌ្ឍន៍ជនបទ បានកសាងផ្លូវព័ទ្ធ ជុំវិញរួចហើយ ដើម្បីងាយស្រួល ក្នុងការធ្វើដំណើរ។

រដ្ឋមន្ត្រីបានបន្តទៀតថា «ថ្ងៃនេះយើងទាំងអស់គ្នា បានប្រារព្ធពិធីក្រុងពលី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋាន ស្តារអាងទឹក ឈ្វាំងនេះឲ្យ មានជម្រៅ កាន់តែជ្រៅ អនុវត្តដោយ ក្រុមហ៊ុនCNNC ជាជំនួយសប្បុរស ជីកស្រះទឹក ជនបទមិត្តភាព កម្ពុជា-ចិន»។

ក្នុងឱកាសសំណេះ សំណាលនេះដែរ លោកបានជម្រាប ជូនប្រជាពលរដ្ឋ អំពីតម្លៃនៃ សុខសន្តិភាព ដែលបានមកពី ការខិតខំប្រឹងប្រែង ដ៏លំបាករបស់ សម្តេចតេជោនាយ ករដ្ឋមន្ត្រី និងបានអំពាវនាវ ឲ្យប្រជាពលរដ្ ឋរួមគ្នាថែរក្សា សុខសន្តិភាពនេះ តទៅទៀតដើម្បី បន្តអភិវឌ្ឍន៍ ប្រទេសជាតិ ព្រមទាំងបានរំលឹក ឲ្យប្រជាពលរដ្ឋ ត្រៀមលក្ខណៈ ដើម្បីទៅបោះឆ្នោត ជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ ដែល នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ៕

ដកស្រង់ពី៖  Fresh News