Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់ៗលោក ហ្សង់-ហ្វ្រង់ស័រ តាន់ សម្ងំសរសេរសៀវភៅថ្មី ត្រៀមចេញលក់ក្នុងខែឧសភា

  • បោះពុម្ព

(ភ្នំពេញ)៖ បន្ទាប់ពីបាត់មុខ លើកញ្ចក់ទូរទស្សន៍ PNN អស់មួយរយៈ លោក ហ្សង់-ហ្វ្រង់ស័រ តាន់ អ្នកសារព័ត៌មាន ជើងចាស់ និងជាអ្នក វិភាគព្រឹត្តិការណ៍ អន្ដរជាតិដ៏ល្បីល្បាញ កំពុងតែត្រៀម ចេញផ្សាយសៀវភៅថ្មី ស្ដីពីភូមិសាស្ត្រ នយោបាយនៅ អាស៊ីប៉ាស៊ីហ្វិក នៅក្នុង ខែឧសភាខាងមុខ។

បើតាមអ្នកនិពន្ធ សៀវភៅថ្មី ដែលមានកម្រាស់ ជាង២០០ទំព័រនេះ នឹងពន្យល់អ្នក អានយ៉ាងស៊ីជម្រៅ អំពីអតីតកាល និងបច្ចុប្បន្នកាល របស់អាស៊ី។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ពន្យល់ថា មូលហេតុដែល លោកសិក្សានិង សរសេរសៀវ ភៅពីតំបន់អាស៊ី ព្រោះសព្វថ្ងៃនេះ អាស៊ីជាតំបន់ មួយដ៏សំខាន់ ជាតំបន់ពហុប៉ូល នៅក្នុងពិភព លោកមួយពហុប៉ូល៖ មានប៉ូលចិនដែល ជាមហាយក្ស, មានប៉ូលជប៉ុន ដែលក្នុងគ្រានេះ ជាយក្សសេដ្ឋកិច្ច តែជាកន្តឿនយោបាយ, មានប៉ូលឥណ្ឌា ដែលជាយក្ស ទើបងើបពី ដំណេក, មានប៉ូលអាស៊ាន ដែលមិនមែន ជាកម្លាំងនយោបាយ និងយោធាសោះ តែទាក់ទាញដូច ដែកឆក់ពួក មហាអំណាចតំបន់ និងពួកមហាអំណាច ពិភពលោក។

ប៉ូលទាំងបួននេះ ប្រទាក់ក្រឡាគ្នា យ៉ាងស្មុគស្មាញ រហូតដល់បង្កឱ្យ មានជាចំណុចតានតឹង និងជាចំណុចក្តៅគគុក។

នៅក្នុងសៀវភៅថ្មី ក្រោមចំណងជើងថា «អាស៊ីប៉ាស៊ីហ្វិក៖ បេះដូងនៃពិភព លោកសតវត្សទី២១» លោក ហ្សង់-ហ្វ្រង់ស័រ តាន់ នឹងពន្យល់យ៉ាង លម្អិតអំពីប៉ូល ទាំង៤នេះ។

លើសពីនេះ ក៏មានផងដែរ ជំពូកពិសេស ស្ដីពីកម្ពុជា។ នៅក្នុងភូមិ សាស្ត្រនយោបាយ អាស៊ី តើកម្ពុជាជាអ្វី សម្រាប់ពពួក មហាអំណាច ពិភពលោក ដូចជា ចិន ជប៉ុន អាមេរិក រុស្ស៊ី និងបារាំងជាដើម។

គួរជម្រាបជូនថា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ដែលបច្ចុប្បន្នជា នាយកប្រតិបត្តិ គ្រប់គ្រងវិទ្យុបារាំងអន្ដរជាតិ RFI នៅភ្នំពេញ ជាអ្នកជំនាញ ភូមិសាស្ត្រ នយោបាយម្នាក់ ដ៏ល្បីល្បាញ។ លោកវិភាគ បញ្ហាពិភពលោក តាមរលកធាតុ អាកាសនៃវិទ្យុ បារាំងជាច្រើនឆ្នាំ កន្លងមកហើយ និងធ្លាប់ បម្រើការងារជា អ្នកវិភាគនយោបាយ អន្ដរជាតិនៅទូរទស្សន៍ PNN រហូតដល់ឆ្នាំ២០១៧។

លោកបានបោះ ពុម្ពផ្សាយសៀវ ភៅដំបូងរបស់ខ្លួនគឺ មហាយក្សចិន នៅឆ្នាំ២០១២។

និងក្រោយមក សៀវភៅ ចម្បាំងត្រជាក់រវាងអាមេរិកនិងចិន នៅឆ្នាំ២០១៤៕

ដកស្រង់ពី៖  Fresh News