Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពានរង្វាន់​សម្ដេចតេជោ ​ហ៊ុន សែន​-ថ្នាក់​ខេត្ត​ប្រកួតវគ្គ​ ១៦ក្រុម​ចុងក្រោយ​ស្អែកនេះ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្រាប់វគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ខេត្ត រដូវកាលទី១២ ឆ្នាំ២០១៨ នឹងធ្វើការ ប្រកួតនៅថ្ងៃទី២៥ ខែមេសា  ស្អែកនេះហើយ ដើម្បីចម្រាញ់ រកក្រុមជើងខ្លាំង ឡើងវគ្គបន្ដ ពោលគឺប្រកួតតែ ១ជើងប៉ុណ្ណោះ។

ចាំមើលតើក្រុមណាខ្លះ នឹងដណ្ដើម បានកៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្តស្អែកនេះ? សូមរំឮកថា ពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ គឺបែងចែកការប្រកួតជា ២ពានផ្សេងគ្នា រួមមានពានរង្វាន់ ថ្នាក់ខេត្ត សម្រាប់ក្រុម មកពីបណ្ដា រាជធានី-ខេត្តចូលរួម និងពានរង្វាន់ថ្នាក់ជាតិ សម្រាប់ក្រុម សមាជិកលីគកំពូល កម្ពុជាចូលរួម ប៉ុន្ដែមិន អនុញ្ញាតឲ្យ ប្រើប្រាស់កីឡាករ បរទេសឡើយ។

តែចំពោះក្រុមឈាន ដល់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ថ្នាក់ខេត្ត នឹងទទួលបានសិទ្ធិ ចូលរួមប្រកួត ពានរង្វាន់ថ្នាក់ជាតិ ដែលគ្រោងចាប់ ផ្ដើមការប្រកួតនា ខែកក្កដាខាងមុខផងដែរ។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃពាន រង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ២០១៨៖

ដកស្រង់ពី៖  Fresh News