បណ្តាញសង្គម

ប្រធានគណបក្សយុវជនកម្ពុជា ស្នើឲ្យសម្តេចក្រឡាហោម ស ខេង ពិនិត្យឡើងវិញ និងស្នើចាត់វិធានការចំពោះមេឃុំ សង្កាត់ ដែលធ្វើទុក្ខបុកម្និញចំពោះភ្នាក់ងារគណបក្សរបស់លោក

(ភ្នំពេញ)៖ មេដឹកនាំគណបក្ស វ័យក្មេង និងល្បីឈ្មោះ មួយរូបនៅកម្ពុជា លោក ពេជ្រ ស្រស់ បានប្រកាសតាម បណ្តាញទំនាក់ទំនង សង្គមដោយ ស្នើសុំឲ្យសម្តេច ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិនិត្យឡើងវិញ និងស្នើចាត់វិធានការចំពោះ មេឃុំ ចៅសង្កាត់នៅ តាមមូលដ្ឋាននានា បាននឹងកំពុងធ្វើ ទុក្ខបុកម្និញដល់ ភ្នាក់ងារគណបក្ស យុវជនកម្ពុជា របស់លោក។

លោក ពេជ្រ ស្រស់ បានបញ្ជាក់នៅ លើបណ្តាញទំនាក់ទំនង សង្គមយ៉ាងដូច្នេះថា «សូមលោក ស ខេង ជួយពិនិត្យឡើង វិញចំពោះកិច្ចការងារ មេឃុំ ចៅសង្កាត់ ដែលកំពុងធ្វើ ទុក្ខបុកម្និញដល់ ភ្នាក់ងារគណបក្ស នយោបាយ ដែលយកលិខិត បញ្ជាក់បេក្ខជនឈរ បោះបោះឆ្នោតជ្រើសរើស សមាជិករដ្ឋសភាជាតិ ដោយមានការ រើសអើងពីមេឃុំ និងចៅសង្កាត់យ៉ាងខ្លាំង»។

តាមរយៈសម្តីរបស់លោក ពេជ្រ ស្រស់ បានបញ្ជាក់ឲ្យដឹងថា គណបក្សយុវជន កម្ពុជារបស់លោក រំពឹងនឹងទទួល បានការគាំទ្រច្រើន ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតរដ្ឋសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយសារគោល នយោបាយរបស់ គណបក្សលោក បានដាក់ចេញដោយ សំដៅលើការកម្ពស់ ផលប្រយោជន៍ជាតិជាធំ និងបម្រើពិត ប្រាកដលើសង្គម និងប្រជាជន៕

ដកស្រង់ពី៖ Fresh News