Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយហក់ចូលទីផ្សារភាគហ៊ុនបាន១ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ប្រកាសទទួលបានចំណេញប្រាក់១.៦៨លានដុល្លារ នៅឆ្នាំ២០១៧

  • បោះពុម្ព

(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ដែលជាក្រុមហ៊ុន ឯកជនដំបូងគេ បានចុះបញ្ជីក្នុងផ្សារមូល បត្រកម្ពុជានៅឆ្នាំ២០១៦ បានរៀបចំបូក សរុបលទ្ធផលហិរញ្ញវត្ថុ និងសកម្មភាពសំខាន់ៗ នៅក្នុងឆ្នាំសារពើពន្ធ ២០១៧ និង បទបង្ហាញពីផែន ការអាជីវកម្ម សម្រាប់ឆ្នាំ ២០១៨ ដោយក្នុងកិច្ចប្រជុំ នោះតំបន់សេដ្ឋកិច្ ចពិសេសដែល ឈានមុខគេមួយនេះ បានប្រកាសថា នៅឆ្នាំ២០១៧ ខ្លួនទទួលប្រាក់ ចំណេញ១.៦៨លានដុល្លារ កើនឡើង១៦.១៧ភាគរយ។

កិច្ចប្រជុំបូកសរុបលើ លទ្ធផលហិរញ្ញវត្ថុ និងសកម្មភាពសំខាន់ៗ នៅក្នុងឆ្នាំសារពើពន្ធ ២០១៧ និង បទបង្ហាញពីផែន ការអាជីវកម្មសម្រាប់ឆ្នាំ ២០១៨ របស់ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី រៀបចំឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។ លោកស្រីឧកញ៉ា លីម ឈីវហូរ ប្រធានក្រុម ប្រឹក្សាភិបាល ក្រុមហ៊ុនតំបន់សេដ្ឋកិច្ច ភ្នំពេញបានថ្លែងថា «យើងបានចាប់ផ្ដើមឆ្នាំ ២០១៧ ជាមួយនឹងផែន ការច្បាស់លាស់ ក្នុងការរជំរុញការ លូតលាស់របស់យើង ប្រកបដោយ ចីរភាពនា ពេលអនាគត។

យើងបានកំណត់ទិសដៅ និងយុទ្ធសាស្រ្ត ប្រកបដោយមហិច្ឆតាខ្ពស់ ដោយការសង្កត់ធ្ងន់ ទៅលើ អត្ថប្រយោជន៍ ប្រកួតប្រជែង ក្នុងចំណោមតំបន់ សេដ្ឋកិច្ចពិសេស ផ្សេងៗទៀត»។

លោកស្រីឧកញ៉ា បានបន្ដទៀតថា ក្រុមហ៊ុនបានប្រើ យុទ្ធសាស្រ្តទាំងនេះ ជាគោលការណ៍ សម្រាប់ប្រតិបត្តិការ អាជីវកម្ម និងការត្រួតពិនិត្ យជាទៀងទាត់ ដើម្បីធានានូវការ សម្រេចបាន គោលដៅរយៈ ពេលខ្លី និងរយៈពេលវែង។

ជាពិសេសទៅទៀតនោះ ក្រុមហ៊ុននឹង ខិតខំប្រឹងប្រែង ក្នុងការបង្កើន ប្រាក់ចំណូលក្រៅ ពីការលក់ដី រហូតដល់ ៥០% នៅក្នុងឆ្នាំ ២០២០។ លោកស្រីឧកញ៉ា លីម ឈីវហូរ បានថ្លែងបន្ថែមថា «ជាមួយនឹងយុទ្ធ សាស្រ្តហិរញ្ញវត្ថុ ដ៏មានប្រសិទ្ធិភាពនេះ យើងមានបំណង ពង្រីកអាជីវកម្ម ដោយការពង្រីក តំបន់សេដ្ឋកិច្ចពិសេស និងបង្កើនប្រាក់ ចំណូលបន្ថែម ក្រៅពីការលក់ដី រាប់បញ្ចូលទាំង ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹក បើកជួលរោង ចក្រឬឃ្លាំង សំណង់និងសេវា ផ្សេងៗទៀត»។

លោក Fong Nee Wai ប្រធានផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនតំបន់ សេដ្ឋកិច្ចពិសេស ភ្នំពេញបានថ្លែងថា «ប្រាក់ចំណេញ របស់យើង សម្រាប់ឆ្នាំ២០១៧ គឺមានចំនួន១.៦៨ លានដុល្លារ ដែលការចំណេញនេះ បានកើនឡើង ១៦.១៧ភាគរយ ធៀបនឹងឆ្នាំ ២០១៦»។

លោកក៏បានបង្ហាញ ពីការរីកលូតលាស់ របស់ក្រុមហ៊ុន ដោយការបង្កើតនូវ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនជា សម្ព័ន្ធភាពជាច្រើន ក្រោយពីការ បោះផ្សាយ លក់ជាសាធារណៈ (IPO) ដើម្បីបង្កើតប្រាក់ ចំណូលបន្ថែមទៀត។

ក្នុងអំឡុងកិច្ច ប្រជុំមហាសន្និបាត ប្រចាំឆ្នាំនេះ (AGM) ម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានអនុម័តលើ កិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ និងរបាយការណ៍ ហិរញ្ញវត្ថុឆ្នាំ ២០១៧ (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧)។

សេចក្ដីសម្រេចទាំងពីរនេះ ត្រូវបានយល់ ស្របដោយមតិភាគច្រើន។ លោក Tanate Piriyothinkul ដែលជាអភិបាលមិនប្រតិបត្តិ ត្រូវបានជ្រើសតាំងជាថ្មី សម្រាប់អាណត្តិពីរឆ្នាំទៀត។

កិច្ចប្រជុំមហា សន្និបាតប្រចាំឆ្នាំនេះ ក៏ជាឱកាសដ៏ល្អមួយ សម្រាប់ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ដើម្បីបង្ហាញពី ផែនការអភិវឌ្ឍ នាពេលអនាគត របស់ក្រុមហ៊ុន ជាមួយនឹងម្ចាស់ ភាគហ៊ុន។

បច្ចុប្បន្នវិស័យ អចលនទ្រព្យ ឧស្សាហកម្ម កំពុងទាក់ទាញវិនិយោគិន ចូលមកក្នុង សេដ្ឋកិច្ចកម្ពុជា ដោយការពង្រីក គំរូអាជីវកម្មរបស់ខ្លួន។

លើសពីនេះទៅទៀត ក្រុមប្រឹក្សាភិបាល ក៏បានបំភ្លឺពី គម្រោងលំនៅដ្ឋាន ដែលមានឥទ្ធិ ពលយ៉ាងខ្លាំង ដល់សង្គមនៅ ក្នុងតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ។ លោក Hiroshi Uematsu នាយកប្រតិបត្តិក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានថ្លែងថា «យើងមាន គម្រោងផ្តល់ដីទំហំ ៧ហិកតា ដើម្បីអភិវឌ្ឍ គម្រោងលំនៅដ្ឋាន ដែលមាន តំលៃសមរម្យ»។

លោកបន្តថា «គោលដៅចម្បង របស់យើង គឺកម្មករ-កម្មការិនី នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ។

បច្ចុប្បន្ននេះ យើងកំពុងរៀបចំ ការប្រកួតប្រជែង លើការរចនាដើម្បី ធានាថាយើង នឹងមានការរចនា ដ៏ល្អបំផុត។

យើងមានគោល ដៅចម្បងក្នុងការ កសាងសហគមន៍ ដែលអាចរស់នៅបាន»៕

ដកស្រង់ពី៖  Fresh News