បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ខ្ពស់ ការកសាងធនធានមនុស្ស ប្រកបដោយគុណភាព ក្នុងវិស័យសុខាភិបាល

(ភ្នំពេញ)៖ លោកសាស្ត្រ ចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានលើកឡើងថា ក្រោមការដឹក នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងកំណត់ជា អាទិភាពលើការ កសាងធនធានមនុស្ស ប្រកបដោយ គុណភាព ការកសាងធនធាន មនុស្សក្នុងវិស័យ សុខាភិបាល ពីព្រោះគុណភាព អ្នកផ្តល់សេវា សុខាភិបាលជាកត្តាចម្បង ក្នុងចំណោមកត្តាផ្សេងទៀត។

លោកសាស្ត្រចារ្យបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងបែបនេះ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសក្រសួង សុខាភិបាល សហការជាមួយ អង្គការសុខភាព ពិភពលោក រៀបចំកិច្ចប្រជុំ អន្តរជាតិស្តីពី «ការកែទម្រង់ការ បណ្តុះបណ្តាលបុគ្គ លិកសុខាភិបាល នៅតាមបណ្តា ប្រទេសកំពុងអភិវឌ្ឍ» នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ ដោយអ្នកចូល រួមក្នុងកិច្ចប្រជុំនេះ រួមមានតំណាង ជាន់ខ្ពស់មកពី ក្រសួងសុខាភិបាល ក្រសួងអប់រំ គ្រឹះស្ថានសិក្សា និងស្ថាប័ននិយ តកម្មវិជ្ជាជីវៈ ក្នុងព្រះរាជា ណាចក្រកម្ពុជា សាធារណរដ្ឋ ប្រជាមានិតចិន សាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ ម៉ុងហ្គោលី និងសាធារណ រដ្ឋសង្គមនិយម វៀតណាម។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងកំណត់ជា អាទិភាពលើការ កសាងធនធានមនុស្ស ប្រកបដោយគុណភាព ការកសាងធនធាន មនុស្សក្នុងវិស័យ សុខាភិបាល ពីព្រោះគុណភាព អ្នកផ្តល់សេវាសុខា ភិបាល ជាកត្តាចម្បង ក្នុងចំណោមកត្តា ផ្សេងទៀត ដែលមានទំនាក់ទំន ងយ៉ាងជិតស្និទ្ធ ជាមួយការផ្តល់ សេវាសុខាភិបាល ប្រកបដោយគុណភាព និងសុវត្ថិភាព»។

ថ្លែងពីសារៈសំខាន់ នៃកិច្ចប្រជុំនេះផងដែរ លោកស្រីវេជ្ជបណ្ឌិត Vivian Lin នាយកផ្នែកប្រព័ន្ធ សុខាភិបាល (Division of Health Systems) នៃការិយាល័យ ប្រចាំតំបន់ប៉ាស៊ីហ្វិក ខាងលិចនៃអង្គការ សុខភាពពិភពលោក ដែលមានមូលដ្ឋាន នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។

លោកសាស្រ្តចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល បានថ្លែងថា នៅក្នុងរយៈពេល៥ឆ្នាំ នៃការអនុវត្តផែន ការយុទ្ធសាស្រ្តរបស់សាកល វិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល ២០១៤-២០១៨ សាកលវិទ្យាល័យ បានប្រឹងប្រែង ធ្វើកំណែទម្រង់ ការបណ្តុះបណ្តាល ដោយផ្តោតលើ សមត្ថភាពជំនាញ ជាគោល និងបានធ្វើឱ្យប្រសើរ ឡើងនូវការងារ ស្រាវជ្រាវ និងការផ្តល់សេវា។

លោកសាស្រ្តចារ្យ សាផុន វឌ្ឍនៈ បាន«ការប្តេជ្ញា ចិត្តចំពោះការគ្របដណ្តប់ សុខភាពជាសាកល (UHC) បានបង្កើតជាតម្រូវការ ជាបន្ទាន់សម្រាប់ ប្រទេសនានាក្នុង ការរៀបចំបុគ្គលិក សុខាភិបាល ដែលមិនត្រឹមតែ ជាអ្នកមានសមត្ថភាព ជំនាញបច្ចេកទេសនោះទេ ប៉ុន្តែក៏ជាអ្នកផ្តល់ ការថែទាំ ប្រកបដោយ ការយកចិត្តទុកដាក់ និងប្រកបដោយក្តីមេត្តា។

នៅក្នុងបរិបទនេះ ការបណ្តុះបណ្តាល បុគ្គលិកសុខាភិបាល ដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផលិតបុគ្គលិក សុខាភិបាល ដែលអាចបំពេញ តម្រូវការ និងការរំពឹងទុក របស់បុគ្គល និងសហគមន៍»។

ជាមួយគ្នានេះលោក សាស្រ្តចារ្យ សាផុន វឌ្ឍនៈ បានបន្តទៀតថា ការប្តេជ្ញាចិត្តនេះ ក៏ត្រូវបានឆ្លុះបញ្ចាំង ផងដែរ ក្នុងផែនការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសុខាភិបាលកម្ពុជា ឆ្នាំ២០១៦-២០២០។

គោលបំណង យុទ្ធសាស្រ្តមួយ គឺត្រូវធ្វើឱ្យប្រសើរ ឡើងនូវគុណភាព នៃការបណ្តុះបណ្តាល ដើម្បីបំពេញ តម្រូវការនូវជំនាញ និងតម្រូវការអភិវឌ្ឍ ធនធានមនុស្សក្នុង វិស័យសុខាភិបាល នៅក្នុងបរិបទ នៃការផ្លាស់ប្តូរ ប្រជាសាស្ត្រ និងអេពីដេមីសាស្រ្ត។

លោកវេជ្ជបណ្ឌិត Kumanan Rasanathan អ្នកសំរបសំរួល ផ្នែកប្រព័ន្ធសុខាភិបាល នៃអង្គការសុខភាពពិភព លោកប្រចាំព្រះរាជា ណាចក្រកម្ពុជា បានមានប្រសាសន៍ថា «បន្ទាប់ពីកម្ពុជាទទួល បានជោគជ័យធំធេង ក្នុងការកាត់បន្ថយ អត្រាមរណភាពមាតា និងកុមារក្នុង ទសវត្សថ្មីៗនេះ និងដោះស្រាយ បញ្ហាជំងឺឆ្លង ឥឡូវនេះក្រសួង សុខាភិបាលបាន តម្រង់ទិសដៅ និងបង្កើនធនធានមនុស្ស សុខាភិបាល ដើម្បីរក្សា និងពន្លឿនវឌ្ឍន ភាពនេះស្របពេល ដែលការឆ្លើយតប ទៅនឹងបញ្ហាប្រឈម នានាដូចជាជំងឺមិនឆ្លង ដែលក្នុងនេះ ការបណ្តុះបណ្តាល បុគ្គលិកសុខាភិបាល គឺជាគន្លឹះដ៏សំខាន់»៕

ដកស្រង់ពិ៖ Fresh News