Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយឧត្តមសេនីយ៍ ធឹម សុផា ដឹកនាំបើកសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

  • បោះពុម្ព

(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយក ដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ដឹកនាំបើក សវនកម្មផ្ទៃក្នុង នៅស្នងការរដ្ឋាន នគរបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០១៧ និងឆ្នាំពាក់ព័ន្ធ។

ក្នុងនោះក៏មាន ការចូលរួមពី លោកឧត្តម សេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋាន សវនកម្មផ្ទៃក្នុង និងលោកឧត្តម សេនីយ៍ទោ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម ព្រមទាំងសមាជិក ១៩៨នាក់ផងដែរ។

សូមជម្រាបថា គោលបំណងនៃពិធីនេះ ដើម្បីបើកការអង្កេត ស្រាវជ្រាវ ពីស្ថានភាពស្នងការ ដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរ នគរបាលស្រុក ក្រុង និងប៉ុស្ត៍នគរបាលរដ្ឋបាល ដើម្បីលើកនូវអនុសាសន៍ ជាមូលដ្ឋានក្នុង ការកែលំអរ បន្តអនុវត្តតួនាទី ភារកិច្ចឲ្យកាន់ តែមានប្រសិទ្ធភាព រួមចំណែកផ្ដល់ ជំនឿទុកចិត្តពី ប្រជាពលរដ្ឋលើ ការដឹកនាំរបស់ រាជរដ្ឋាភិបាល៕

ដកស្រង់ពី៖ Fresh News