Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សាកលវិទ្យល័យក្រចេះ នាខេត្តក្រចេះ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា នឹងអញ្ជើញ សម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ។

សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាង ឡើងក្រោមការបរិច្ចាគ វិភាគទានដ៏ធំធេង ខាងផ្នែកហិរញ្ញវត្ថុ របស់សម្តេច តេជោនាយករដ្ឋមន្ត្រី ទៅក្នុងអង្គការ មូលនិធិឧត្តម សិក្សាក្រចេះ ព្រមជាមួយនឹង ការឧបត្ថម្ភជា ហិរញ្ញប្បទាន ឥតសំណងពី សាធារណរដ្ឋប្រជា មានិតចិន ក្នុងក្របខណ្ឌ នៃកិច្ចព្រមព្រៀង រវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋចិន ។

លោក រស់ សាលីន អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់ បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សាកលវិទ្យាល័យ ក្រចេះនេះ ត្រូវបានប្រារព្វ ពិធីបញ្ចុះបឋម សិលាសាងសង់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ ហើយសមិទ្ធ ផលនៅសាកល វិទ្យាល័យ ដែលកសាង បាននៅពេលនេះមានជារួម ៖ អគារបណ្ណាល័យ ១ខ្នង អគារវិទ្យាស្ថានភាសា និងព័ត៌មានវិទ្យា ១ខ្នង អគារសាកលវិទ្យាធិការដ្ឋាន ១ខ្នង អគារវិទ្យាស្ថានមច្ឆវិទ្យា ១ខ្នង អគារអភិសាល ១ខ្នង អគារសិក្សា ២ខ្នង អគារពិសោធន៍ ២ខ្នង អគាររោងជាង ១ខ្នង អគារអាហារដ្ឋាន ១ខ្នង អគារ ផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញ ចែកចាយអគ្គិសនី ១ខ្នង។

លោក រស់ សាលីន បានបន្តថា ជាជំហានដំបូង សាកលវិទ្យាល័យ នឹងផ្តោតសំខាន់ ទៅលើការបណ្តុះ បណ្តាលផ្នែកកសិកម្ម (ក្សេត្រវិទ្យា វិទ្យាសាស្រ្តសត្វ បសុពេទ្យ និងមច្ឆវិទ្យា) កសិ-ឧស្សាហកម្ម ទេពកោសល្យជនបទ ភាសាបរទេស និងព័ត៌មានវិទ្យា ដែលអាចនិយាយបានថា ជាផ្នែកមួយលើកកម្ពស់ ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

ការបណ្តុះបណ្តាល នៅក្នុង សាកលវិទ្យាល័យនេះ នឹងមានគ្រប់ថ្នាក់ និងកម្រិតចាប់ ពីថ្នាក់បរិញ្ញាបត្ររង ឬ ឯកទេស បច្ចេកទេសជាន់ខ្ពស់ បរិញ្ញាបត្រ ឬ វិស្វករ រហូតដល់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិតនៅពេល អនាគត តាមរយៈ កិច្ចសហប្រតិបត្ តិការជាមួយសាកល វិទ្យាល័យល្បីៗ ក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ៕

ដកស្រង់ពី៖  Fresh News