បណ្តាញសង្គម

សាកលវិទ្យាល័យមានហើយ តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យអ្នកខេត្តក្រចេះឈប់ទិញបន្លែពីរាជធានីភ្នំពេញទៅបរិភោគ?

(ក្រចេះ)៖ សាកលវិទ្យាល័យដ៏ ល្បីសន្លាងនៅ ក្នុងខេត្តក្រចេះ នឹងត្រូវដាក់ សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការនៅ ព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពលរដ្ឋខេត្តក្រចេះ បានសម្តែងអំណរ សាទរជាពន់ពេកក្រៃ ចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានបន្តតម្កល់ ការអប់រំលើកកម្ពស់ ធនធានមនុស្ស ជាវិស័យអាទិភាព និងបានបង្កើតសាកល វិទ្យាល័យនៅ ក្នុងខេត្តក្រចេះ។

សាកលវិទ្យាល័យ ខេត្តក្រចេះជាសកល វិទ្យាល័យទី២ហើយ នៅខេត្តភូមិភាគឦសាន បន្ទាប់ពីសាកល វិទ្យាល័យនៅ ក្នុងខេត្តត្បូងឃ្មុំ។

សាកលវិទ្យាល័យ ខេត្តក្រចេះ ត្រូវបានមន្ត្រីក្រសួង អប់រំគូសបញ្ជាក់ថា សាកលវិទ្យាល័យ នឹងបណ្តុះបណ្តាល ផ្តោតជាសំខាន់ លើវិស័យសកម្ម។

ការកំណត់យកការ បណ្តុះបណ្តាលលើ វិស័យកសិកម្ម គឺពិតជាបានឆ្លើយ តបប្រកបដោយភាព ប្រាកដនិយមក្នុងការ ជំរុញវិស័យកសិកម្ម ក្នុងខេត្តក្រចេះ និងខេត្តភូមិភាគឦសាន។

និយាយពីភូមិសាស្ត្រ ខេត្តក្រចេះជាខេត្ត ដែលដីមានជីវជាតិល្អ សម្បូរធនធាន ទឹកសាបជាប់នឹង ដងទន្លេមេគង្គ មានប្រឡាយ បឹង និងអូរជាច្រើន សុទ្ធសឹងអាចប្រើ សម្រាប់ទាញយក ទឹកជាប្រភព សម្រាប់ស្រោចស្រព។

ការមានវត្តមាន សាកលវិទ្យាល័យ វាជាជំហានជោគជ័យ មួយហើយសម្រាប់ កូនចៅប្រជាពល រដ្ឋខេត្តក្រចេះ តែការកំណត់ ទិសដៅសម្រាប់ ការបណ្តុះបណ្តាល គឺរឹតតែសំខាន់ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យ កូនចៅអ្នកខេត្តក្រចេះ ទទួលបាននូវចំណេះ ជំនាញមួយដ៏ពិត ប្រាកដ ហើយធានា ដល់ការជំរុញ វិស័យកសិកម្ម នៅក្នុងខេត្តមាន សក្តានុពលខ្ពស់លើ វិស័យកសិកម្មមួយនេះ។

វិស័យកសិកម្មនៅកម្ពុជា គឺជាវិស័យដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្តល់ស្បៀង អាហារ ហើយក៏ប្រភពផ្តល់ ការងារទ្រទ្រង់ ជីវភាពសម្រាប់ ប្រជាកសិករនៅ តាមទីជនបទផងដែរ។

ពលរដ្ឋខេត្តក្រចេះ ក៏យ៉ាងដូច្នោះដែរ ភាគច្រើនបំផុតជីវិត ត្រូវពឹងផ្អែកលើវិស័យ កសិកម្មធ្វើស្រែ ដាំបន្លែ ចិញ្ចឹមសត្វ និងរកត្រី។ ជាកូនដែលមាន ឪពុកម្តាយជាកសិករ លើដែនដីជនបទ ក្នុងខេត្តក្រចេះ តាំងពីកុមារភាពរ ហូតដល់យុវភាពមុន ចេញមកសិក្សានៅ រាជធានីភ្នំពេញនាឆ្នាំ ២០០៣ លោក វ៉ាន់ សារាយ ដែលបច្ចុប្បន្នជា និពន្ធនាយករងអង្ គភាពព័ត៌មាន Fresh News បានចងចាំ និងជ្រូតជ្រាប យ៉ាងច្បាស់នូវជីវភាព នៃក្រុមគ្រួសាររបស់ខ្លួន និងប្រជាពល រដ្ឋដទៃទៀត ដែលរស់នៅ ក្នុងភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

លោក វ៉ាន់ សារាយ បានររៀបរាប់ថា ទាំងគ្រួសាររបស់លោក និងប្រជាពលរដ្ឋពល រដ្ឋក្នុងភូមិរបស់លោក ក៏ដូចជាបណ្តាភូមិ ដទៃទៀតផងដែរ ជីវភាពត្រូវពឹង អាស្រ័យជាសំខាន់ បំផុតទៅលើការធ្វើស្រែ ដាំបន្លែ ចិញ្ចឹមសត្វគោក្របី និងរកត្រីតាម ដងទន្លេមេគង្គ ដែលលាតសន្ធឹង  នៅក្រោយភូមិឋាន។

សូម្បីតែការទទួល បានឱកាសសិក្សា នៅរាជធានីភ្នំពេញ ក៏ពឹងអាស្រ័យ លើការធ្វើស្រែចំការ ចិញ្ចឹមសត្វ និងរកត្រីរបស់ ឪពុកម្តាយនេះផងដែរ។

លោក វ៉ាន់ សារាយ បានរំលឹកថា ចាប់តាំងពីនៅកុមារ ភាពរហូតដល់ដឹងក្តី ទាំងក្នុងគ្រួសារ របស់លោក ព្រមទាំងគ្រួសារ របស់ពលរដ្ឋដទៃ ទៀត ការប្រកបរបរ ធ្វើស្រែចំការ ចិញ្ចឹមសត្វ មិនដែលមានចំណេះ ជំនាញអ្វីទាំងអស់។

ការធ្វើគឺអាស្រ័យ តាមការដកពិសោធន៍ផ្ទាល់ខ្លួន ទាំងការធ្វើស្រែ ដាំបន្លែ និងចិញ្ចឹមសត្វ ដែលជាមូលហេតុ មួយនាំឲ្យការទទួលផល មិនបានតាមការ គ្រោងទុកនោះឡើយ។

បើទោះបីពីអតីតកាល ខ្វះបច្ចេកទេសក្នុង ការដាំដុះយ៉ាងណា តែប្រជាពលរដ្ឋក្នុង ភូមិនៅតែខិតខំ ក្នុងការដាំដុះ ដើម្បីស្វែងរក កម្រៃទ្រទ្រង់ជីវ ភាពរបស់ខ្លួន ហើយប្រជាពលរដ្ឋក្នុងភូមិ ក៏ដូចជាក្នុងខេត្តមិន ដែលមានប្រវត្តិទិញ បន្លែពីរាជធានីភ្នំពេញ សម្រាប់បរិភោគ នោះឡើយ។

ផ្ទុយទៅវិញមក ដល់ពេលបច្ចុប្បន្ន និយាយដាច់ដោយ ឡែកក្នុងភូមិធំ និងនិយាយជារួម ក្នុងខេត្តក្រចេះ បែរជាត្រូវនាំបន្លែ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីរាជធានីភ្នំពេញ ព្រមទាំងត្រីចិញ្ចឹមផងដែរ យកទៅចែកចាយ តាមបណ្តាភូមិ នានាក្នុងខេត្ត ដែលសុទ្ធសឹង ជាកន្លែងអាច ដាំដុះបន្លែបាន។

ក្រៅពីបញ្ហាបន្លែ ទៅនៅមានផ្ទៃដី ស្រែប្រាំងជា ច្រើនហិកតាទៀត ត្រូវបានគេទុក ចោលព្រោះតែ គ្មានស្រោចស្រព ខណៈដែលទន្លេ បឹង អូរមានច្រើនសន្ធឹក ជាហេតុនាំឲ្យប្រជាពល រដ្ឋក្នុងខេត្តក្រចេះភាគ ច្រើនបំផុតធ្វើ ស្រែបានតែមួយ រដូវតែប៉ុណ្ណោះ។

លោក វ៉ាន់ សារាយ ដែលកំពុងបំពេញ ទស្សនកិច្ចនៅ ក្នុងប្រទេសចិន ហើយបានមើល ឃើញវិសាលភាព កសិកម្មដ៏ខ្លាំងក្លាយ របស់ចិន ដែលមិនសូវ ជាមានប្រភពទឹក តែដីតាមជនបទគ្រប់ កន្លែងគ្រប់ដណ្តប់ ដោយដំណាំ កសិកម្មនោះ បានសម្តែងការ អបអរសាទរជា ខ្លាំងចំពោះវត្តមាន សាកលវិទ្យាល័យ ក្នុងខេត្តក្រចេះ។

កូនកសិករក្នុង ខេត្តក្រចេះរូបនេះ ចង់ឃើញសាកល វិទ្យាល័យខេត្តក្រចេះ បណ្តុះបណ្តាល ផ្តោតជាសំខាន់លើប ច្ចេកទេសលើវិស័យ កសិកម្មក្នុងការ ដាំដុះស្រូវ បន្លែ ចិញ្ចឹមសត្វគោក្របី និងត្រីផងដែរ។

មិនត្រឹមតែផ្តល់ ចំណេះដឹងទៅដល់ និស្សិតតែប៉ុណ្ណោះទេ លោកក៏ចង់ឲ្យសាកល វិទ្យាល័យអាចផ្តល់ ឱកាស និងប្រមូលផ្តុំល់ ប្រជាកសិករក្នុងខេត្តនេះ ឲ្យមកទទួលបាន ចំណេះដឹង បច្ចេកទេស កសិកម្មទាំង នេះផងដែរ។

លោក វ៉ាន់ សារាយ រំពឹងថា សកលវិទ្យាល័យខេត្តក្រចេះ នឹងក្លាយជាចលករ ថ្មីនៃការជំរុញ វិស័យកសិកម្ម នៅក្នុងខេត្តក្រចេះ ជំរុញពល រដ្ឋខេត្តក្រចេះ ភាគច្រើនជាកសិករ ឲ្យមានកម្រិតជីវ ភាពកាន់តែធូរធារ ហើយខេត្តក្រចេះ នឹងមានអ្នកបច្ចេក ទេសកសិកម្មកាន់ តែច្រើន ដើម្បីជំរុញការ ដាំដុះផលិតផល កសិកម្ម គំរូមួយប្រកប ដោយគុណភាព និងសុវត្ថិភាពសម្រាប់ អ្នកបរិភោគ។

ជាពិសេសនៅ ពេលប៉ុន្មានឆ្នាំខាងមុខ នឹងលែងឃើញពលរដ្ឋ និងកសិករខេត្តក្រចេះ មានផ្ទៃដីអំណោយ ផលសម្រាប់វិស័យ កសិកម្មដឹកបន្លែ ពីរាជធានីភ្នំពេញ សម្រាប់បរិភោគ៕

ដកស្រង់ពី៖  Fresh News