Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញដល់ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ

  • បោះពុម្ព

(ជប៉ុន)៖ នាវេលាម៉ោង៦៖១៥ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានដឹកនាំគណៈ ប្រតិភូអញ្ជើញដល់ ព្រលានយន្តហោះ ណារីតា ប្រទេសជប៉ុន ដោយសុវត្ថិភាព ក្នុងដំណើរបំពេញ ទស្សនកិច្ចយៈ ពេល៥ថ្ងៃនៅ ប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ តបតាមការអញ្ជើញ របស់រដ្ឋាភិបាលជប៉ុន ដើម្បីពង្រឹង និងធ្វើឲ្យ កាន់តែស៊ី ជម្រៅលើការយល់ ដឹងពីទំនាក់ទំនង ទ្វេភាគីកម្ពុជា-ជប៉ុន ក្រោមកម្ម វិធីផ្លាស់ប្តូរ យុទ្ធសាស្ត្រ កម្រិតអ្នកអនុវត្ត (Program for Strategic Exchanges on Practical Level—STEP) ។

សូមជម្រាបជូនថា ក្នុងអំឡុងពេល ទស្សនកិច្ចនៅ ប្រទេសជប៉ុននេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញ ចូលជួបសម្តែង ការគួរសម ជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្ស ប្រជាធិបតេយ្យសេរី ព្រមទាំងជួប ពិភាក្សាការងារ ជាមួយឥស្សរជន និងសមាជិក សភារបស់ ជប៉ុនមួយ ចំនួនទៀតផងដែរ ។

ក្នុងដំណើរអញ្ជើញ ដល់ព្រលានយន្ត ហោះណារីតា ប្រទេសជប៉ុន គេសង្កេតឃើញ មានវត្តមាន តំណាងក្រសួង ការបរទេសជប៉ុន និងវត្តមាន លោកស្រី ឯកអគ្គរាជទូត នៃព្រះរាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានមកទទួលស្វា គមន៍យចំពោះ វត្តមានរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការអញ្ជើញមក បំពេញទស្សន កិច្ចនៅប្រទេសជ ប៉ុនក្នុងពេល នេះផងដែរ៕

ដកស្រង់ពី៖  Fresh News