Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ អំពាវនាវឱ្យជនរួមជាតិត្រូវមានសីលធម៌ចំពោះជនពិការ, អ្នកហៅជនពិការថាអាខ្វាក់ អាកំបុត គឺជាទង្វើអសីលធម៌មិនគួរលើកលែង

  • បោះពុម្ព

(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ បានអំពាវនាវឱ្យ ជនរួមជាតិទាំងឡាយ ត្រូវមានការគោរព សីលធម៌ ចំពោះជនពិការ ហើយអ្នកដែល ហៅជនពិការ ការសម្បទាថា អាខ្វាក់ អាកំបុត អាខ្វាវ គឺជាទង្វើអសីលធម៌ មិនគួរលើក លែងនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ បែបនេះ នៅក្នុងឱកាស សម្តេចអញ្ជើញ ជាអធិបតីសម្ពោធ បើកឱ្យប្រើប្រាស់ ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។

បុរសខ្លាំងកម្ពុជា បានមានប្រសាសន៍ យ៉ាងដូច្នេះថា «ប៉ុន្តែក៏សូមអំពាវ នាវសូមឱ្យរក្សានូវ ភាពគោរព យ៉ាយហោច ណាស់ផ្នែកសីលធម៌ អ្នកខ្លះហៅជន ពិការអាកំបាក់ អាកំបុត អាខ្វាក់ ខ្លះហៅអាខ្វាវ នេះជាអំពើ អសីលធម៌ដែល មិនគួរឱតឱននោះទេ មនុស្សធន់នេះ គឺជាមនុស្សដែល មិនត្រូវរាប់រក ជាមនុស្សដែល ខ្វះការអប់រំ ជាមនុស្សដែល មិនអាចយក ជាគ្នាបានទេ មិនអាចយក ជាគ្នាបានទេ»។

ជាមួយគ្នានេះ សម្តេចតេជោ បានរំលឹងផងដែរថា «ពីសម័យមុនមាន អ្នកជេរខ្ញុំអាខ្វាក់ ប្រហារអតីត ព្រះមហាក្សត្រថៃ ដែលព្រះអង្គ សោយទិវង្គតទៅ ព្រះអង្គខឹងយ៉ាងខ្លាំង ដោយសារអី ព្រះមហាសក្សត្រថៃ ព្រះអង្គក៏ខូចព្រះនែ ត្រម្ខាងដូចខ្ញុំដែរ អញ្ចឹងនៅពេល មានអ្នកនយោបាយ ជេរខ្ញុំអាខ្វាក់ បានដឹងដល់ព្រះ អង្គពេលនោះព្រះអង្គ ក៏មានការខឹង សម្បារយ៉ាងខ្លាំង ព្រោះព្រះ អង្គក៏ខូចព្រះ នែត្រម្ខាងដែរ ខ្ញុំក៏ខូចភ្នែក ម្ខាងដែរ»។

ពាក់ព័ន្ធនឹង បញ្ហានេះប្រមុខ រាជរដ្ឋាភិបាល ហាក់បីដូចចង់ សំដៅទៅលើអតីត ថ្នាក់ដឹកនាំអតីត គណបក្សសង្រ្គោះជាតិ ដែលមានទណ្ឌិត សម រង្ស៊ី ជាអ្នកនាំនិង ត្រូវបាន តុលាការកំពូល កាត់រំលាយពី អំពើក្បត់ជាតិនោះ ឱ្យដឹងថា កាលពីមុខ ពួកគេតែង តែបញ្ចុះបញ្ចូល ឱ្យសកម្មជនអ្នក គាំទ្ររបស់ខ្លួនឱ្យ ជេរប្រមាថមើល ងាយមកលើ រាជរដ្ឋាភិបាល ដែលបាន  តស៊ូរំដោះជាតិពីការ កាប់សម្លាប់របស់ពួក ប៉ុលពត រហូតដល់ ពិការភ្នែកម្ខាង នោះថា អាខ្វាក់ទៅវិញ ទាំងនេះជាអំពើ ប្រមាថដ៏ធ្ងន់មួយ មិនអាចឱតឱន ឱ្យបាននោះទេ។

បុរសខ្លាំងកម្ពុជា បានមានប្រសាសន៍ សង្កត់ធ្ងន់ៗថា បច្ចុប្បន្ននេះ ប្រជាជននៅ លើសកលលោកគេនាំគ្នា គោរពជនពិការ ផ្តល់តម្លៃដល់ជនពិការ គ្រប់ៗរូប ក៏ប៉ុន្តែខ្លួនឯង បែរជាជេប្រមាថ សព្វគ្រប់លើជន ពិការថាអាខ្វាក់ អាកំបុតទៅវិញ ហើយការជេរប្រមាថ មើលដល់ជន ពិការគ្រប់រូប គឺជាទង្វើអសីល ធម៌យ៉ាងខ្លាំង ដូច្នេះសូមឱ្យ ប្រជាពលរដ្ឋ រស់នៅក្នុងសង្គម គួរតែតែនាំគ្នា ផ្ចាញ់ផ្ចារទៅ លើក្រុមទាំង អស់ទាំងនេះ។

ចុះបើអ្នកដ៏ទៃ ជេរប្រមាថមើល ងាយកូនរបស់ខ្លួនថា អាខ្វាក់ អាកំបុត អាខ្វាវ ឬគេជេរខ្លួនឯងថា អាខ្វាក់ តើវាឈឺចាប់ឬទេ?។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាំងនេះជារឿង មួយមិនគួរគម្បី ឱ្យកើតមាននៅ ក្នុងសង្គមកម្ពុជា នោះឡើយ។

រហូតដល់ពេល បច្ចុប្បន្ននេះ សូម្បីតែអ្នកកើត ជំងឺអេដស៍ ក៏សង្គមមិនឱ្យ មានការរើសអើង ផងដែរ ហេតុអ្វីបានជា ជនមួយចំនួននោះ នាំគ្នាជេរប្រមាថ និងមានការរើស អើងទៅលើ ជនពិការជូនកាល ពេលខ្លះ ដូច្នះហើយ សង្គមកម្ពុជា ត្រូវទាមទារឱ្យ មានការគោរពគ្នា ទៅវិញទៅមកនេះ ជាសីលធម៌ល្អមួយ ត្រូវតែមានសម្រាប់ មនុស្សគ្រប់រូប មិនគួរត្រូវបានបំភ្លេច ឬមើលរំលង នោះទេទៅលើ បញ្ហាទាំងនេះ៕

ដកស្រង់ពី៖  Fresh News