បណ្តាញសង្គម

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំធំ សាលាខេត្តព្រះសីហនុ មានប្រារព្ធ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង មុខតំណែងអភិបាល អភិបាលរង នៃគណ:អភិបាល ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមន្រ្តីរាជការនានាជាច្រើនរូបទៀត ។

យោងតាមព្រះរាជក្រឹត្យ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ តែងតាំងឯកឧត្តម ឈិត សុខុន ប្រធានក្រុមប្រឹក្សខេត្តតាកែវ ជាអភិបាលខេត្តព្រះសីហនុ ជំនួសឯកឧត្តម ស្បោង សារ៉ាត ដែលបានចូលនិវត្តន៍ និងទៅឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាខេត្តព្រៃវែង៕