បណ្តាញសង្គម

វិនិយោគិនមកពីអឺរ៉ុប និងកាណាដា គ្រោងវិនិយោគរោងចក្រដំឡើងទោចក្រយាន នៅកម្ពុជាសម្រាប់នាំចេញ

(ភ្នំពេញ)៖ ខណៈកំលាំងពលកម្ម នៅក្នុងប្រទេសកម្ពុជា នៅមានតម្លៃទាប ជាងបណ្ដាប្រទេស មួយចំនួន និងស្របពេល ដែលធនធានជំនាញ ក៏អាចប្រកួតប្រជែង ជាមួយបណ្ដា ប្រទេសនោះ បានធ្វើឲ្យ វិនិយោគិន មកពីអឺរ៉ុប កាណាដា ក៏ដូចជាសហរដ្ឋអាមេរិក បានបង្ហាញពី ចំណាប់អារម្មណ៍ របស់ខ្លួន លើការវិនិ យោគរោងចក្រ ដំឡើងទោចក្រយាន (កង់) នៅក្នុងប្រទេសកម្ពុជា ។

ថ្លែងនៅក្នុងជំនួប មួយរវាង វិនិយោគិនចំរុះ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មកម្ពុជា លោករដ្ឋមន្ត្រីបានថ្លែងថា ទីផ្សារកង់នៅ ក្រៅប្រទេសកំពុង មានការពេញ និយមជាខ្លាំង និងមាន តម្លៃខ្ពស់ផងដែរ គឺជាប្រភេទ កង់ជិះឡើងភ្នំ និងកង់ជិះ សម្រាប់ហាត់ប្រាណ។

សម្រាប់កង់ដែល កម្ពុជាបានផលិតនាំចេញ ក៏មានការទទួល ស្គាល់ពីទីផ្សារ អន្តរជាតិផងដែរ ទាំងការដំឡើង និងផ្សាភ្ជាប់គ្នាក៏ដោយ។

ដូចនេះហើយ ទើបវិនិយោគ មកពីបណ្ដាប្រទេស ដែលមានទីផ្សារ កង់ទាំងនោះ បានមកកម្ពុជា និងស្វែងរកការ វិនិយោគដំឡើង កង់នេះតែម្ដង។

លោកបន្ថែមថា ដោយសារ តែកំលាំងពលកម្ម នៅអាមេរិក កាណាដា ហុងកុងជាដើម មានតម្លៃខ្ពស់ ដូចនេះវិនិយោគ ប្រទេសទាំងនោះ ត្រូវងាកទៅរកប្រទេសណា ដែលមានកម្លាំង ពលកម្មទាបជាង ហើយកម្ពុជា គឺជាគោលដៅ មួយរបស់ពួកគេ ព្រោះទាំងជំនាញ ធនធាន និងតម្លៃពលកម្ម ក៏ជាចំណាប់អារម្មណ៍ របស់ពួកគេដែរ។

លោកនិយាយថា « វិនិយោគិនទាំងនោះ មានជាច្រើនប្រភេទ ដោយអ្នកខ្លះចាប់ អារម្មណ៍លើការ ផលិតលីបកង់ អ្នកខ្លះផលិតតួកង់ ច្រវ៉ាក់កង់ជាដើម រួចហើយយកគ្រឿង បង្គុំទាំងនោះ ទៅដំឡើងជា កង់សម្រាប់នាំចេញ ទៅកាន់ប្រទេស  ណាដែលមានតម្រូវការ »។

រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្ថែមថា បើសិនជាការ វិនិយោគនេះ បានសម្រេចនោះ ប្រជាពលរដ្ឋជា ច្រើននៅក្នុងមូលដ្ឋាន អាចនឹងទទួលបាន ផលប្រយោជន៍ ជាច្រើនពីវា ដូចជាការងារផ្ទាល់ នៅក្នុងរោងចក្រ និង អ្នកប្រកបរបរ ផ្សេងៗទៀតនៅ ក្បែងៗរោងចក្រ ជាពិសេសកម្ពុជា ក៏មានផលិតផល ជាច្រើនសម្រាប់ នាំចេញទៅកាន់ទីផ្សារ អន្តរជាតិផងដែរ។

លោកថា «តាមរយៈការពិភាក្សា ជាមួយយើង ឃើញថាពួកគាត់ បានបង្ហាញពីការ ចាប់អារម្មណ៍ខ្លាំង ហើយសន្យានឹង បណ្ដាក់ទុនវិនិយោគ វិស័យកង់នៅកម្ពុជា ដោយនឹងបញ្ជូន អ្នកជំនាញរបស់ គេមកសិក្សា ជាបន្តបន្ទាប់ទៀត។

ដោយឡែកសម្រាប់ ការងារសាងសង់ រោងចក្រ ក៏ត្រូវការពេល វេលាបន្តិចដែរ ដើម្បីលេចចេញ ជារូបរាង ក៏ប៉ុន្តែយើងជឿថានៅចុងឆ្នាំនេះ រោងចក្រដំឡើង ទោចក្រយាន នឹងមានជាបន្ត បន្ទាប់នៅកម្ពុជាយើង»៕

ដកស្រង់ពី៖  Fresh News