Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយអតីតប្រមុខ UNTAC លោក យ៉ាស៊ូស៊ី អាកាស៊ី

  • បោះពុម្ព

(ជប៉ុន)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួប សម្តែងការគួរ សមជាមួយ លោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) អតីតតំណាង ពិសេសអគ្គលេខា ធិការអង្គការ សហប្រជាជាតិ ទទួលបន្ទុកជា ប្រធានបេសកកម្ម អង្គការសហប្រ ជាជាតិនៅកម្ពុជា។

ក្នុងជំនួបសម្តែង ការគួរសមនេះ លោកបណ្ឌិតបាន ពាំនាំនូវការសាក សួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនចំពោះលោក អាកាស៊ី ព្រមទាំងជម្រាប ជូនអំពីបច្ចុប្បន្ន ភាពនៅកម្ពុជា ជាពិសេសទាក់ ទងនឹងស្ថេរភាព និងការអភិវឌ្ឍន៍។

ជាការឆ្លើយតបលោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) បានសម្តែងនូវ ក្តីរំភើបរីករាយ ដែលបានជួប សំណេះសំណាល ផ្ទាល់ជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅលើទឹកដី ជប៉ុននេះ ក្រោយពីបញ្ចប់ បេសកកម្ម UNTAC ឆ្នាំ១៩៩៣មក ហើយតាមរយៈ ការជួបផ្ទាល់នេះ លោក យ៉ាស៊ូស៊ី អាកាស៊ី ក៏បានផ្តាំផ្ញើក្តី នឹករលឹកជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ផងដែរ។

ទន្ទឹមនេះអតីតប្រមុខ UNTAC បានកោតសរសើរ ការអភិវឌ្ឍន៍ របស់កម្ពុជា មកដល់ពេល នេះមានភាពជឿនលឿន និងឆាប់រហ័ស បំពេញបាននូវ តម្រូវការរបស់ ប្រជាពលរដ្ឋកម្ពុជា ប្រាថ្នាចង់បាន គឺសន្តិភាព និងស្ថេរភាព។

មុនបញ្ចប់ការ សំណេះសំណាលលោក យ៉ាស៊ូស៊ី អាកាស៊ី ក៏ផ្តល់នូវសៀវភៅ កម្រងអនុស្សាវរីយ៍ ស្តីពីការបំពេញ បេសកកម្មស្វែង រកសន្តិភាពនៅកម្ពុជា នាពេលកន្លង មកជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕

ដកស្រង់ពី៖Fresh News