បណ្តាញសង្គម

កម្ពុជា-បង់ក្លាដែស គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មទេ្វភាគីឲ្យបានដល់ទឹកប្រាក់ ១០០លានដុល្លារ នៅឆ្នាំ២០២០

(ភ្នំពេញ)៖ កម្ពុជា និងបង់ក្លាដែស បានសន្យាពិនិត្យ លទ្ធភាពចុះកិច្ច ព្រមព្រៀង ពាណិជ្ជកម្មជា មួយគ្នាថែមទៀត ដើម្បីបង្កើន ទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ទឹកប្រាក់ ១០០លានដុល្លារ នៅត្រឹមឆ្នាំ២០២០។ ការសន្យានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក តូហ្វែល អាមេត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដែស ដែលរៀបចំឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។

យោងតាមរបាយការណ៍ ពីស្ថានទូតបង់ក្លាដែស បានឲ្យដឹងថា ទំហំពាណិជ្ជកម្ មទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស នៅក្នុងឆ្នាំ ២០១៥ មានត្រឹមតែ ៦លានដុល្លារប៉ុណ្ណោះ ខណ:ដែលប្រទេស ទាំងពីរមានធនធានច្រើន និងលទ្ធភាពខ្ពស់ សម្រាប់កិច្ចសហការ លើវិស័យពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានរំលឹកឡើងវិញ នូវខ្លឹមសារនៃ អនុស្សរណៈយោគយល់ និងកិច្ចព្រម  ព្រៀងសំខាន់ៗ ដែលកម្ពុជា និងបង់ក្លាដែស បានចុះហត្ថ លេខាជាមួយគ្នា កាលពីចុងឆ្នាំ ២០១៧ និងបានទទូចដល់ អាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តអនុវត្តន៍ លក្ខខណ្ឌ ដែលបានចែង ប្រកបដោយ ស្មារតីយោគ យល់ខ្ពស់។

លើសពីនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជំរុញ ឲ្យភាគីបង់ក្លាដែស គោរពកិច្ចព្រម ព្រៀងទិញអង្ករ ពីកម្ពុជា ចំនួន ១លានតោន សម្រាប់រយៈពេល ៥ឆ្នាំ (២០១៧-២០២២) ដែលបានចូល ជាធរមានកាលពីឆ្នាំ ២០១៧ និងធ្វើការនាំចូល នូវផលិតផលកសិកម្ មថែមទៀត ពីកម្ពុជាដូចជា ដំឡូងមី ពោត និងម្រេច ជាដើម។

ជាការឆ្លើយតប លោក តូហ្វែល អាមេត បានទទួលស្គាល់ថា ទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស នៅមានកម្រិត ដែលទាមទារ ឲ្យមានការចុះកិច្ច ព្រមព្រៀងពាណិ ជ្ជកម្មសេរីបន្ថែម និងការរៀប ចំជំនួបធុរកិច្ចរ វាងវិស័យឯក ជននៃប្រទេស ទាំងពីរ ដើម្បីបង្កើនការ ដោះដូរទំនិញ និងសេវាកម្មផ្សេងៗ សំដៅឈានទៅ សម្រេចផែន ការពាណិជ្ជកម្ម ដែលប្រទេស ទាំងពីរបានកំណត់។

បើតាមកិច្ចប្រជុំ កិច្ចព្រមព្រៀង ពាណិជ្ជកម្មនេះ នឹងត្រូវរៀបចំ ឲ្យបានរួចរាល់ នៅក្នុងខែឧសភា ដើម្បីដាក់ឆ្លងគណៈ រដ្ឋមន្ត្រីនៃប្រទេស ទាំងពីរ ធ្វើការត្រួតពិនិត្យ មុនពេលចុះ ហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មនៃ ប្រទេសទាំងពីរ។

គួររំលឹកដែរថា កាលពីចុងឆ្នាំ២០១៧ ប្រទេសកម្ពុជា និងបង់ក្លាដែស បានចុះហត្ថលេខា លើអនុស្សារណៈចំនួន ៩ ដែលផ្តោតសំខាន់ លើការពង្រឹង កិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ការបង្កើតក្រុម ប្រឹក្សាពាណិ ជ្ជកម្មរួម ការអនុវត្តគោល ដៅអភិវឌ្ឍន៍និរន្តរភាព ឆ្នាំ២០៣០ ការបណ្ដុះបណ្ដាលការងារ និងវិជ្ជាជីវៈ ការការពារកេរ្តិ៍ ដំណែលប្រវត្តិ សាស្ត្រ និងស្លាកស្នាមសង្គ្រាម ការវិនិយោគ លើវិស័យជលផល និងវារីវប្បកម្ម កិច្ចសហការស្រាវ ជ្រាវរវាងវិទ្យា ស្ថានសិក្សាអន្តរ ជាតិកម្ពុជា និងវិទ្យាស្ថាន យុទ្ធសាស្រ្តសិក្សាបង់ក្លាដែស ព្រមទាំងការជំរុញ វិនិយោគរវាង ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងអាជ្ញាធរ អភិវឌ្ឍន៍ វិនិយោគបង់ក្លាដែស៕

ដកស្រង់ពី៖  Fresh News