Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីភ្នាក់ងាររបស់ជប៉ុន ផ្ដល់ជំនួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ

  • បោះពុម្ព

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បើកកិច្ចប្រជុំគណៈ កម្មការពិគ្រោះយោបល់ ជាមួយតំណាងស្ថាន ទូតជប៉ុនប្រចាំ នៅប្រទេសកម្ពុជា និងតំណាងទីភ្នាក់ ងារប្រព័ន្ធកិច្ច សហប្រតិបត្តិការ អន្តរជាតិជប៉ុន JICS និងប្រារព្ធពិធីចុះ ហត្ថលេខាលើ កិច្ចព្រមព្រៀង ក្រោមកម្មវិធី ផ្តល់ជំនួយរបស់ ប្រទេសជប៉ុន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

កិច្ចប្រជុំដែលបាន ធ្វើនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមន្ដ្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋាន គយជាច្រើន រូបទៀតផងដែរ។

ការចុះកិច្ចព្រមព្រៀងនេះ ដោយយោង លើលិខិតប្ដូរសារ និងកំណត់ហេតុ នៃការពិភាក្សា ស្ដីពីការផ្ដល់ ហិរញ្ញប្បទាន របស់រដ្ឋាភិបាលជប៉ុន មកកាន់រដ្ឋាភិបាលកម្ពុជា នូវទឹកប្រាក់ចំនួន ៥០០លានយេន (ជិត៤.៦លានដុល្លារ) ដើម្បីផ្តល់នា វាល្បាតគយ ចំនួនពីរគ្រឿង ដែលចុះហត្ថលេខាដោយ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរ ទេសជប៉ុន នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គម្រោងជំនួយនេះ មិនត្រឹមតែផ្តល់ នាវាល្បាតចំនួន ពីរគ្រឿង ដែលនឹងត្រូវ បំពាក់នូវប្រព័ន្ធ និងឧបករណ៍ ទំនើបចាំបាច់មួយ ចំនួនប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវ វគ្គបណ្តុះបណ្តាលជំនាញ ជូនមន្រ្តីគយ នៃការិយាល័យ នាវាចរគយ ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាព នៃប្រតិបត្តិការ គយជើងទឹក ក្នុងការបង្ការ និងបង្ក្រាប ប្រឆាំងទប់ស្កាត់ បទលើ្មសគយ តាមដែនសមុទ្រ ដែលជាផ្នែកសំខាន់មួយ នៃផែនការយុទ្ធសាស្រ្ត និងកម្មវិធីការ ងារកំណែទម្រង់ និងទំនើបកម្ម របស់រដ្ឋបាលគយកម្ពុជា។

បើគ្មានអ្វីប្រែប្រួលនោះទេ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងគ្រោងរៀប ចំពិធីទទួលនា វាល្បាតទាំង ពីរគ្រឿងនេះ នាចុងខែតុលា ឆ្នាំ២០១៨ខាងមុខនេះ៕

ដកស្រង់ពី៖ Fresh News