បណ្តាញសង្គម

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តរតនគិរី

កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ នាសាលប្រជុំសាលា ខេត្តរតនគិរី បានរៀបចំពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខ តំណែងអភិបាល-អភិបាលរង នៃគណៈអភិបាល ខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ព្រមទាំងគណៈប្រតិភូ អមដំណើរ និងការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជុំវិញខេត្ត កម្លាំងប្រដាប់ អាវុធ៣ប្រភេទ។

ព្រះរាជក្រឹត្យ និងអនុក្រឹត្យ ដែលអានដោយ ឯកឧត្តម ឌុច សុន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាល មូលដ្ឋាន ក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ច ឯកឧត្តម ប៉ាវ ហមផាន អតីត អភិបាល នៃគណៈអភិបាល ខេត្តរតនគិរី ជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម ថង សាវុន អភិបាលរង នៃគណៈ អភិបាលខេត្ត ជាអភិបាល នៃគណៈអភិបាល ខេត្តរតនគិរី ។

ដោយឡែក ឯកឧត្តម ម៉ុម សារឿន អភិបាលរងនៃ គណៈអភិបាល ខេត្តរតនគិរី ផ្ទេរភារកិច្ច ជាអភិបាលរង ខេត្តស្ទឹងត្រែង ឯកឧត្តម ណាប់ ប៊ុន ហេង អភិបាលរង ខេត្តរតនគិរី ទៅបំរើការងារនៅ ក្រសួងមហាផ្ទៃ លោក លី វិន្ទ អភិបាល ក្រុងបានលុង ជាអភិបាលរង នៃគណៈអភិបាល ខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន អគ្គធិការរង ក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ចជា អភិបាលរង នៃគណៈអភិបាល ខេត្តរតនគិរី និង លោក យឹម ផែន មន្ត្រីក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍ វិស័យ កសិកម្មជនបទ ផ្ទេរភារកិច្ចជា អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ៕