បណ្តាញសង្គម

នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធជនចូលរួមអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក្នុងមូលដ្ឋានរបស់ខ្លួន

(កណ្ដាល)៖ នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធ ជនទាំងអស់ សូមចូលរួមក្នុង ការអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃ ការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងារ ជាភ្នែកច្រមុះ ឲ្យប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដើម្បីផ្តល់ព័ត៌ មានពីភាពមិន ប្រក្រតីដូចជា អំពីល្បែងស៊ីសង ការចរាចរ គ្រឿងញៀន ចោរកម្ម និងបទល្មើសផ្សេងៗ ក្នុងសហគមន៍ ដើម្បីឲ្យសមត្ថកិច្ច ចាត់ការបង្ក្រាប ឲ្យមានប្រសិទ្ធភាព ធានាភូមិ ឃុំមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា គ្រួសាររស់នៅ មានសុភមង្គល។

នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានស្នើបែបនេះ ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល និងបំពាក់មេដាយ ការពារជាតិ ជូនអតីតយុទ្ធជន ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន៦១៥នាក់ ដែលអមដំណើរ ដោយនាយឧត្តមសេនីយ កិត្តិបណ្ឌិត ឌុល គឿន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ។

ជាមួយនឹងការ នាំនូវផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក បំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតនោះ នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវ នាវឲ្យអតីតយុទ្ធ ជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចក្នុងមហាគ្រួសារតែមួយ។

ទន្ទឹមនោះត្រូវជឿ ជាក់ស្មោះស្ម័គ្រ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធាន សមាគមអតីត យុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារ ឲ្យបានគង់វង្ស មរតកសន្តិភាព ដែលបានមកពីការ លះបង់ដ៏ធំធេង របស់បងប្អូន ក្រោមនយោបាយ ឈ្នះ ឈ្នះ។

សូមបញ្ជាក់ថា អតីតយុទ្ធជនទូទាំង ១១ក្រុងស្រុក នៃខេត្តកណ្តាល ដែលត្រូវទទួល បានមេដាយការពារ ជាតិមានចំនួន៤,៣៤៨នាក់។

មកដល់ពេលនេះ បើគិតទាំងស្រុក កៀនស្វាយផង សមាគមបាន ប្រារព្ធពិធីបំពាក់ បាន១០ក្រុងស្រុកហើយ។

ជាមួយគ្នានេះ លោក ស្រី មាន អាយុ៥៨ឆ្នាំ រស់នៅភូមិ រទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ អតីតប្រធាន ខ វរសេនាតូចលេខ៤ កងពល១៧៩ ដែលពិការជើង ម្ខាងដោយសារមីន នៅសមរភូមិ បរឡានប៉ៃលិន បាននិយាយទាំង ញញឹមញញែមថា រូបគាត់មានក្តី រំភើបខ្លាំងណាស់ ដោយបាន ទទួលមេដាយ ប្រាក់ការពារជាតិ នាពេលនេះ ហើយក៏មានចិត្ត ត្រេកអរមែនទែន ដោយបានជួប និងបានស្តាប់ នាយឧត្តមសេនីយ៍ គន់ គីម និយាយ។

«យើងខ្ញុំសូមគោរព ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ប្រធាន ដែលបានចាត់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម មកសួរសុខទុក្ខ និងបំពាក់គ្រឿង ឥស្សរិយយស ការពារជាតិ ដល់យើងខ្ញុំ»៕

ដកស្រង់ពី៖  Fresh News