Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ អំពាវនាវឲ្យគ្រប់តួអង្គពាក់ព័ន្ធរួមគ្នា លើកកម្ពស់តម្លៃស្ត្រី ព្រោះស្ត្រីជាកម្លាំងចលករសំខាន់ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍

  • បោះពុម្ព

(កំពង់ឆ្នាំង)៖ ដោយមើលឃើញ ពីផ្នត់គំនិតមួយចំនួន ក្នុងសង្គមបច្ចុប្បន្ន មិនសូវផ្ដល់តម្លៃ ខ្ពស់ដល់ស្ត្រីដែល បម្រើការក្នុង វិស័យទេសចរណ៍ មន្រ្តីជាន់ខ្ពស់ ក្រសួងទេសចរណ៍ បានអំពាវនាវ ដល់គ្រប់តួអង្គពាក់ព័ន្ធ ចូលរួមលើក កម្ពស់តម្លៃស្ដ្រី ឲ្យបានផុលផុស ព្រោះស្ត្រីនេះ ហើយដែលជា កម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ ឲ្យរីកចម្រើនទៅមុខ។

អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍លោកស្រី ហ៊ុន ដានី លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសបើក វគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ ការយល់ដឹងស្ដីពី ការបញ្ជ្រាបយេនឌ័រ អនុសញ្ញាស៊ីដ (CEDAW) ការលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រីក្នុង វិស័យទេសចរណ៍ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅខេត្តកំពង់ឆ្នាំង។

លោកស្រី ហ៊ុន ដានី បានពន្យល់ថា មនុស្សមួយចំនួន នៅតែគិតអ វិជ្ជមានលើស្ត្រី ឲ្យតម្លៃទាបលើស្ត្រី ដូចជា នារីខារ៉ាអូខេ ឬនារីម៉ាស្សាជាដើម។

នារីដែលបម្រើការ ក្នុងវិស័យទេសចរណ៍ មិនថាតួនា ទីការងារអ្វីទេ គឺសុទ្ធតែមាន តម្លៃការងារដូច ស្ត្រីទូទៅក្នុងសង្គមដែរ ពីព្រោះការងារ ទាំងនោះ គឺជាការងារ សុចរិតទៀងត្រង់ មិនបានទៅលួចឆក់ ប្លន់ទ្រព្យសម្បត្តិ អ្នកដទៃឡើយ ពួកគាត់ប្រើកម្លាំង ប្រើចំណេះជំនាញ របស់គាត់ ដើម្បីប្ដូរជាមួយ ប្រាក់ខែរបស់ពួកគាត់។

ដោយមើលឃើញ មូលហេតុទាំងនេះហើយ ទើបលោកស្រី អនុរដ្ឋលេខាធិការ អំពាវនាវដល់ គ្រប់តួអង្គពាក់ព័ន្ធ ទាំងអស់ចូលរួម លើកកម្ពស់តម្លៃ ស្ដ្រីឲ្យបានផុលផុស ព្រោះស្ត្រីជា កម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ វិស័យទេសចរណ៍។

មិនតែប៉ុណ្ណោះ លោកស្រីក៏បាន អំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសស្ត្រីក្នុង វិស័យទេសចរណ៍ ត្រូវចូលរួមថែ រក្សាសន្តិភាព ដែលកំពុងមាន ដូចពេលបច្ចុប្បន្ន ដើម្បីបន្តការអភិវឌ្ឍ លើគ្រប់វិស័យ ទៅមុខទៀត ពិសេសគឺវិស័យ ទេសចរណ៍នេះតែម្ដង។

លោកស្រី ហ៊ុន ដានី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេស ក្រសួងទេសចរណ៍ ក្រោមការដឹកនាំ របស់លោករដ្ឋមន្ត្រី ថោង ខុន បានខិតខំយក ចិត្តទុកដាក់លើការ លើកកម្ពស់តម្លៃ        ស្ត្រីនេះយ៉ាងផុសផុល ពីព្រោះវិស័យ ទេសចរណ៍ជាវិស័យ សំខាន់មួយ ដែលមានអ្នក បម្រើការជាស្រ្តី ច្រើនជាងបុរស។

ជាក់ស្ដែង ក្នុងឆ្នាំ២០១៧ ជាមួយនឹងការមក ដល់នៃទេសចរ អន្ដរជាតិជាង ៥.៦លាននាក់ បានបង្កើតឱកាសការ ងារដោយផ្ទាល់ជាង ៦២ម៉ឺននាក់ និងដោយប្រយោល រាប់សិបម៉ឺន នាក់បន្ថែមទៀត ហើយពេលបច្ចុប្បន្ន ស្ត្រីដែលបម្រើកា រក្នុងវិស័យ ទេសចរណ៍មាន ៦០% ភាគច្រើន បម្រើការនៅ តាមផ្នែក សេវាស្នាក់នៅ និងសេវា កម្សាន្តនានា។

ជារឿយៗ លោករដ្ឋមន្ត្រី ថោង ខុន តែងតែចាត់តាំង លោកស្រីអនុ រដ្ឋលេខាធិការ ហ៊ុន ដានី ចុះមកផ្សព្វផ្សាយ ការយល់ដឹង ស្ដីពីការ បញ្ជ្រាបយេនឌ័រ អនុសញ្ញាស៊ីដ (CEDAW) ការលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រីក្នុង វិស័យទេសចរណ៍ ជារឿយៗ ក្នុងគោល បំណងដើម្បីជំរុញ និងបំផុសឲ្យការ ចូលរួមលើក កម្ពស់តម្លៃស្ត្រី ក្នុងសង្គម ក៏ដូចជាកាត់បន្ថយ ការរើសអើង តាមរូបភាពផ្សេងៗ ចំពោះស្ត្រីនៅ ក្នុងវិស័យទេសចរណ៍ នេះតែម្ដង។

សម្រាប់ខេត្តកំពង់ឆ្នាំង រយៈពេល៣ខែដើមឆ្នាំ២០១៨ ទទួលបានភ្ញៀវ ទេសចរអន្តរជាតិចំនួន ១៦,៥៧៧នាក់។

ជាមួយគ្នានោះ សេវាកម្មទេសចរណ៍ ក្នុងខេត្តជាប់បឹង ទន្លេសាបមួយនេះ ក៏មានការអភិវឌ្ឍ រីកចម្រើនគួរឲ្យ កត់សម្គាល់ផងដែរ ហើយអ្វីដែល ពិសេសនោះ ស្ត្រីក៏បានចូល រួមចំណែកយ៉ាង សំខាន់ផ្នែក សេវាកម្មក្នុង វិស័យមួយនេះ។

បន្ទាប់បើកវគ្គ បណ្ដុះបណ្ដាល ខាងលើហើយ នៅថ្ងៃស្អែក លោកស្រី ហ៊ុន ដានី ក៏នឹងដឹកនាំក្រុមមន្ត្រី និងក្រុមការងារ ចុះសំណេះសំណាល និងផ្ដាំផ្ញើការសួរ សុខទុក្ខរបស់ សម្ដេតតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដេចកិត្ តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោករដ្ឋមន្ត្រី ថោង ខុន ជូនចំពោះស្ត្រី ដែលបម្រើការនៅ មណ្ឌលអាជីវកម្ម ទេសចរណ៍នានា ក្នុងគោលបំណង ដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហា ប្រឈមនានា និងលើកទឹក ចិត្តពួកគាត់បន្ត ថែរក្សាប្រពៃណី និងតម្លៃស្ត្រីខ្មែរ៕

ដកស្រង់ពី៖  Fresh News