បណ្តាញសង្គម

លោក អេង ឆៃអ៊ាង បង្ហោះសារបង្ហាញការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ខណៈកូនប្រុសពៅលោក គង់ គាំ រត់ទៅបង្កើតបក្សថ្មី

(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង អតីតអនុប្រធាន អតីតគណបក្ស សង្គ្រោះជាតិ បានបង្ហោះសារ លើបណ្ដាញសង្គម Facebook ដោយសម្ដែង ការសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះកូនប្រុសពៅ លោក គង់ គាំ ដែលបានទៅ បង្កើតគណបក្ស ថ្មីមួយ ដើម្បីចូលរួម បោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ នីតិកាលទី៦ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

តាមរយៈ Facebook លោក អេង ឆៃអ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ចិត្តមនុស្សពិតជាមិន អាចវាស់បានមែន ដូចពាក្យចាស់ លោកបានពោលថា ជម្រៅទឹកសមុទ្រ គេអាចវាស់បាន តែជម្រៅចិត្តមនុស្ស មិនអាចវាស់បានឡើយ។

យ៉ាងណាមិញ ចិត្តអ្នកនយោបាយ ក៏ដូច្នោះដែរចិត្តពី ដំបូងធ្វើនយោបាយ ដើម្បីសង្គ្រោះ ជាតិទាំងអស់គ្នា ដល់ពេលសង្គ្រោះ ជាតិជួបឧបសគ្គ បានប្រែចិត្ត ទៅសង្គ្រោះគ្រួសារ ឬទ្រព្យសម្បត្តិវិញ»។

បើទោះបីការបង្ហោះនេះ មិនបានសំដៅឲ្យ ចំទៅបុគ្គលណា ម្នាក់ក៏ដោយនោះ ប៉ុន្ដែអ្នកតាមដាន ព្រឹត្តិការណ៍នយោបាយ និងព្រឹត្តិការណ៍សង្គម អាចសន្និដ្ឋាន បានយ៉ាងច្បាស់ថា លោក អេង ឆៃអ៊ាង កំពុងតែដាក់ ផ្លែផ្កាឲ្យកូនប្រុស ពៅរបស់លោក គង់ គាំ អតីតមន្ដ្រីជាន់ ខ្ពស់គណបក្ស សង្គ្រោះជាតិ ជុំវិញការប្រកាស បង្កើតគណបក្សថ្មីនេះ។

សូមជម្រាបថា លោក គង់ មុនីកា បានប្រកាសបង្កើត គណបក្សនយោបាយ ថ្មីមួយឈ្មោះ «គណបក្សឆន្ទៈខ្មែរ» ហើយលោកចង់ ឲ្យគណបក្សរបស់លោក ក្លាយទៅរូបកាយ ថ្មីមួយរបស់ព្រលឹង អតីតគណបក្ស សង្រ្គោះជាតិ ដែលកំពុងវិល វល់រកកន្លែង ចាប់កំណើត មិនទាន់ឃើញ។

ពាក់ព័ន្ធការ លើកឡើងនេះ លោក គង់ មុនីកា កូនប្រុសពៅ របស់លោក គង់ គាំ បានឆ្លើយតបថា នេះគ្រាន់តែជា ការយល់ឃើញ ដោយឡែក របស់លោក អេង ឆៃអ៊ាងម្នាក់ ឯងតែប៉ុណ្ណោះ ហើយលោកក៏មិន មានអីទៅប្រតិកម្ម នោះដែរ។

លោកថ្លែងយ៉ាងដូច្នេះថា «ប្រតិកម្មនានា របស់ពួកគាត់ ខ្ញុំមិនមានប្រតិ កម្មអ្វីតបតនោះទេ ដោយគ្រាន់តែ ជាការយល់ឃើញ របស់ពួកគាត់ ប៉ុន្ដែគណ បក្សឆន្ទៈខ្មែរ គឺមានបំណងដើរ តួជារូបកាយថ្មី របស់អតីតគណបក្ស សង្គ្រោះជាតិ»។

បើតាមលោក គង់ មុនីកា គណបក្សឆន្ទៈខ្មែរ ត្រូវបានបង្កើតឡើង ដោយស្ថានិក៧រូប ក្នុងនោះក៏មាន រូបលោកផងដែរ ប៉ុន្តែស្ថានិប ទាំងនោះ មិនមែនជាថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ដែលតុលាការហាម ឃាត់សិទ្ធិធ្វើ នយោបាយទេ ហើយលោកនឹង ធ្វើជាប្រធានគណបក្សនេះ ដើម្បីចូលរួម ក្នុងការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

លោកមានសង្ឃឹមថា អ្នកគាំទ្រអតីត គណបក្សសង្រ្គោះ ជាតិទាំងអស់ នឹងងាកមកគាំទ្រ គណបក្សថ្មី របស់លោក បន្ទាប់ពីលេច ចេញជារូបរាង នាពេលខាងមុខ៕

ដកស្រង់ពី៖ Fresh News