បណ្តាញសង្គម

កម្ពុជា-មីយ៉ាន់ម៉ា បន្តរួមគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៅរាជធានីបុរាណអង្គរ-បាហ្គាន

(ភ្នំពេញ)៖ សកលលោកទាំង មូលពិតជាបានដឹង ច្បាស់ហើយថា កម្ពុជាធ្លាប់អារ្យយ ធម៌ដ៏រុងរឿង ខ្លាំងក្លាពីសម័យ មហានគរ ដែលមាន រាជធានីដ៏ធំមួយ នៅតំបន់អង្គរ ខេត្តសៀមរាប ចំណែកមីយ៉ាន់ម៉ា ឬភូមានោះ ក៏ជាប្រទេសធ្លាប់ អារ្យធម៌រុងរឿង ពីបុរាណផងដែរ នោះគឺចក្រ ភពបាហ្គាន ដែលមានរាជ ធានីនៅតំបន់ បាហ្គានបច្ចុប្បន្ន ហើយសព្វថ្ងៃនេះ រាជធានីបុរាណ ទាំងពីរនេះ គឺជាតំបន់ទេសចរណ៍ វប្បធម៌ប្រវត្តិ សាស្ត្រដ៏ទាក់ទាំញបំផុត។

ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិ បាលកម្ពុជា សហការជាមួយ រដ្ឋាភិបាលសហ ភាពមីយ៉ាន់ម៉ា បន្តរួមគ្នាផ្សព្វផ្សាយ ពីសក្តានុពល ទេសចរណ៍តំបន់ ប្រវត្តិសាស្ត្រទាំងពីរនេះ ដើម្បីឲ្យប្រជាជន ទាំងពីរបានស្គាល់ ពីតំបន់ទេសចរណ៍ និងប្រាង្គប្រាសាទ នានាពីគ្នាវិញទៅមក និងបន្តផ្សព្វផ្សាយ ហួសទៅកាន់ទីផ្សា រទេសចរណ៍ ប្រទេសទីបី។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍កម្ពុជា ក៏បានជួបពិភាក្សា ការងារជាមួយលោក យូ អូញមួង រដ្ឋមន្ត្រីក្រសួង សណ្ឋាគារ និងទេសចរណ៍ មីយ៉ាន់ម៉ា នៅខេត្តសៀម រាបម្ដងមក ហើយដែរ ហើយក៏មានការចុះ ហត្ថលេខាជាមួយគ្នា ដើម្បីជំរុញកិច្ច សហប្រតិបត្តិការ នានាលើវិស័យ ទេសចរណ៍ កម្ពុជា-មីយ៉ាន់ម៉ា ទៀតផង។

នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមការងារតំណាង ក្រសួងទេសចរណ៍ នៃប្រទេសទាំងពីរ បានបន្តជួបពិភាក្សា ការងារជាមួយ គ្នាជាលើកទី២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមវត្តមានលោក ហោ មុនីរ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ កម្ពុជា ដើម្បីជំរុញការ អនុវត្តផែនការ សកម្មភាពស្ដីពី កិច្ចសហប្រតិបត្តិ ការទេសចរណ៍ ឆ្នាំ២០១៧-២០២០ ដែលធ្លាប់ បានចុះហត្ ថលេខាជាមួយគ្នា កាលពីអំឡុង ពេលជួបគ្នាលើកទី១ នៅខេត្តសៀមរាប។

លោក ហោ មុនីរ័ត្ន បានឲ្យដឹងថា កិច្ចប្រជុំការងារ រួមគ្នាកម្ពុជា-មីយ៉ាន់ម៉ានេះ គឺជាសូចនាករ ដ៏សំខាន់មួយ ដែលបានបង្ហាញ ពីស្មារតីនៃកិច្ចសហ ប្រតិបត្តិការប្រកប ដោយមិត្តភាព ក្នុងការជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍ ឲ្យកាន់តែរីក ចម្រើនឡើង និងផ្ដល់នូវ ប្រយោជន៍ដល់ ប្រទេសទាំងពីរ កម្ពុជា-មីយ៉ាន់ម៉ា៕

ដកស្រង់ពី៖ Fresh News