Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​ គ្រោង​ចំណាយ ​១លាន​ដុល្លារក្នុង​ ១ប្រភេទ​កីឡា​ នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ​ឆ្នាំ២០២៣

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការ ជាតិរៀបចំការ ប្រកួតកីឡា អាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេម (CAMSOC) លើកទី៣២ នាឆ្នាំ២០២៣ ក្រោយប្រកាស សុពលភាពកាល ពីដើមខែកុម្ភៈ ឆ្នាំ២០១៨ នៅថ្ងៃទី២៦ ខែមេសានេះ បានរៀបចំកិច្ច ប្រជុំលើកដំបូង ដើម្បីជជែក ពិភាក្សាអំពីការវិវត្តន៍ និងផែនការសកម្ម ភាពផ្សេងៗ សម្រាប់អនុវត្ត ក្នុងដំណើរឆ្ពោះ ទៅធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្ដ្រ នៃព្រឹត្តិការណ៍ កីឡាប្រចាំតំបន់ អាស៊ានមួយនេះ។

កិច្ចប្រជុំត្រូវបាន ចាត់ទុកព្រឹត្តិការណ៍ ប្រវត្តិសាស្ដ្រមួយនេះ ដោយបានធ្វើឡើង ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិ និងជាប្រធាន CAMSOC។

ឆ្លៀតក្នុងឱកាសនោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ CAMSOC បានបង្ហាញនូវ ផែនការសកម្ម ភាពមួយចំនួនធំ ដែលត្រូវបាន ពង្រាងសម្រាប់ ជជែកពិភាក្សា និងអនុវត្តដោយ ចាប់ផ្ដើមពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣ ដែលជាឆ្នាំយុទ្ធសាស្ដ្រ ក្នុងការអភិវឌ្ឍន៍ លើគ្រប់ផ្នែកពាក់ព័ន្ធ ដូចជាការបណ្ដុះ បណ្ដាលធនធាន មនុស្ស និងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺការ កំណត់ទំហំថវិកា សម្រាប់ចំណាយ ក្នុងការរៀប ចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ខណៈគ្រាន់តែក្នុង ១ប្រភេទកីឡា ដែលត្រូវរៀបចំការ ប្រកួតក្នុងព្រឹត្តិការណ៍នេះ កម្ពុជាត្រូវ ចំណាយអស់ប្រមាណ ១លានដុល្លារឯណោះ។

លោកបញ្ជាក់ថា «ផែនការខ្ទង់ចំណាយ សម្រាប់រៀប ចំកីឡាស៊ីហ្គេម មិនទាន់សម្រេច ចេញជាតួលេខទេ គឺផ្ដល់ឲ្យក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការសម្រប សម្រួលជាមួយ ភាគីពាក់ព័ន្ធ លើខ្ទង់ចំណាយ ណាជាន់គ្នា ចំណាយណាខ្លះ មិនជាន់គ្នា ចំណាយណាមាន អាទិភាព និងចំណាយ ណាពិតប្រាកដ ដើម្បីកំណត់ការចំណាយ ច្បាស់លាស់មួយ…។

ប៉ុន្ដែក្នុងផែន ការមេស៊ីហ្គេម បាននិយាយហើយ គឺក្នុងអំឡុងការ ប្រកួតតែម្ដង គឺក្នុង១ប្រភេទកីឡា ចាយយ៉ាងតិច ១លានដុល្លារ អញ្ចឹងយើង គ្រោងដាក់៣០ ទៅ៣៥ប្រភេទកីឡា យើងត្រូវចាយខ្ទង់ពី ៣០លាន ទៅ៣៥លានដុល្លារ ដែលជាគម្រោងស្ដង់ដារ យើងយកមក ពីអន្ដរជាតិ ដែលគេធ្លាប់អនុវត្ តក្នុងប្រតិបត្តិការ នៃប្រភេទ កីឡានីមួយៗ»។

យ៉ាងណាមិញ នេះគ្រាន់តែជាការ ចំណាយក្នុងការរៀប ចំតាមប្រភេទ កីឡានីមួយៗប៉ុណ្ណោះ មិនរាប់បញ្ចូលការ ចំណាយទូទៅ ដូចជាការរៀប ចំពិធីបើក-បិទ ដែលត្រូវចំណាយ ដ៏ច្រើនជាដើម នោះទេ។

ចំពោះផែនការ ចំណាយនេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានជំរុញការរៀប ចំឲ្យបានគ្រប់ ជ្រុងជ្រោយ ដើម្បីអនុវត្ត ចំគោលដៅ និងទទួលបាន លទ្ធផលល្អប្រសើរ។

លើសពីនេះ សម្ដេចក៏បានលើក ទឹកចិត្តឲ្យបង្កើនការ អភិវឌ្ឍន៍ធនធានមនុស្ស ទាំងមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ក៏ដូចជាការរៀប ចំយន្តការសម្រប សម្រួល និងវាយតម្លៃតាម រយៈកិច្ចប្រជុំ ៣ខែម្ដងឲ្យ បានច្បាស់លាស់ ដើម្បីឈានទៅ សម្រេចគោលដៅ ដណ្ដើមមេដាយមាស តាមការដាក់ សន្ទស្សន៍ មេដាយរបស់ NOCC កាលពីពេលថ្មីៗ។

នេះបើតាមការ បន្ថែមរបស់ របស់លោក វ៉ាត់ ចំរើន។ ដោយឡែកលទ្ធផល នៃកិច្ចប្រជុំលើក ដំបូងរបស់ CAMSOC មួយព្រឹកមិញ នៅថ្ងៃទី២៦ ខែមេសានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល មួយចំនួន ដែលកើតចេញ ពីការរួបរួមគ្នា របស់ភាគីពាក់ព័ន្ធ ស្របពេល CAMSOC មានបេសកកម្ម ធំៗចំនួន៣ ត្រូវអនុវត្តចាប់ ពីឆ្នាំ២០១៨ រហូតដល់ក្រោយ ឆ្នាំ២០២៣ ទី១-បេសកកម្ មមុនការប្រកួត កីឡាស៊ីហ្គេម៖ ការបណ្ដុះបណ្ដាល ធនធានមនុស្ស ឲ្យមានសមត្ថភាព ពិតប្រាកដ រៀបចំហេដ្ឋា រចនាសម្ព័ន្ធ និងការផ្សព្វផ្សាយជាដើម។

ទី២-បេសកកម្មអំឡុង ការប្រកួត៖ រៀបចំដំណើរការប្រកួត ឲ្យបានរលូន ប្រកបដោយ ភាពជោគជ័យ និងទី៣-បេសកកម្មក្រោយ ចប់ការប្រកួត៖ គឺការវាយតម្លៃ ការងាររៀបចំ ដោះស្រាយបញ្ហា សេសសល់ និងការរៀប ចំឯកសារប្រវត្តិ សាស្ដ្រក្នុងការធ្វើ ម្ចាស់ផ្ទះកីឡា ស៊ីហ្គេមលើកដំបូង ក៏ដូចជាពិនិត្យលទ្ធភាព ដើម្បីរៀបចំ ព្រឹត្តិការណ៍ថ្នាក់ តំបន់ផ្សេងៗទៀត ដូចជាកីឡា អាស៊ីជាដើម៕

ដកស្រង់ពី៖ Fresh News