Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច សាយ ឈុំ អនុញ្ញាតឱ្យ អនុប្រធានអចិន្ត្រៃទី១ នៃរដ្ឋសភាវៀតណាម ចូលជួបសម្តែងការគួរសម

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភានៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានអនុញ្ញាត ឱ្យគណៈប្រតិភូ ជាន់ខ្ពស់ រដ្ឋសភាវៀតណាម ដឹកនាំដោយ លោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃទី១ នៃរដ្ឋសភាប្រទេស វៀតណាម ចូលជួបសម្តែង ការគួរសម។

សូមជម្រាបថា លោកស្រី Tong Thi Phong បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ នៃរដ្ឋសភា វៀតណាម មកបំពេញទស្សន កិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ។

បើតាមសេចក្តី ជូនដំណឹងរបស់ អគ្គលេខាធិការ ដ្ឋានរដ្ឋសភា, នៅក្នុងដំណើរ ទស្សនកិច្ចនេះ គណៈប្រតិភូរដ្ឋស ភាជាន់ខ្ពស់វៀត ណាម ក៏ចូលក្រាប បង្គំគាល់ព្រះ មហាក្សត្រខ្មែរ ជួបសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹក នាំសំខាន់ៗ មួយចំនួនទៀត របស់កម្ពុជា ផងដែរ៕

ដកស្រង់ពី៖ Fresh News