បណ្តាញសង្គម

លោកអភិបាលរង កើត ឆែ៖ មន្រ្ដីសុខាភិបាលកម្ពុជានៅតែមានសមត្ថភាព និងខិតខំប្រឹងប្រែងជួយពលរដ្ឋ ទោះបីមានមជ្ឈដ្ឋានមួយចំនួនតូចរិះគន់​ក្ដី

(ភ្នំពេញ)៖ បើទោះបីជា មជ្ឈដ្ឋានមួយចំនួន បានរិះគន់លើ សេវាសុខាភិបាល និងមន្រ្ដីសុខភាខា ភិបាលកម្ពុជា ដូចជាសេវា កម្មមិនល្អ មិនមានសមត្ថភាព គ្រប់គ្រាន់ ក្នុងការព្យាបាល ជំងឺជាដើមនោះ ប៉ុន្តែលោក កើត ឆែ អភិបាល រងរាជធានីភ្នំពេញ បានបង្ហាញពី ទស្សនៈរបស់ខ្លួន ផ្ទុយពីការរិះគន់នេះ ដោយលោក បានលើកឡើងថា លោកនៅតែជឿ ជាក់លើវិស័យ សុខាភិបាលកម្ពុជា ថានៅតែមាន សមត្ថភាពខ្ពស់ និងខិតខំជួយ ដល់ពលរដ្ឋកម្ពុជា។

ការលើកឡើង បែបវិជ្ជមានបែបនេះ របស់លោកអភិបាល រងរាជធានីភ្នំពេញ ធើ្វឡើងនាឱកាស ដែលលោ អញ្ជើញចូលរួម ក្នុងកម្មវិធីបើកសន្និបាត បូកសរុបស មិទ្ធផលសុខាភិបាល ឆ្នាំ២០១៧ និងទិសដៅការងារ ឆ្នាំ២០១៨ របស់មន្ទីរសុខាភិ បាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ រួមទាំងមានការ ចូលរួមពីសំណាក់ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាច្រើនរូប ថែមទៀតផង។

លោក កើត ឆែ បានឲ្យដឹងថា «ខ្ញុំនៅតែមាន មោទនភាពចំពោះ មន្រ្ដីសុខាភិបាលកម្ពុជា ដែលបានខិតខំ ប្រឹងប្រែង ជួយដល់ ប្រជាពលរដ្ឋកម្ពុជា ទោះបីជាមានការ រិះគន់ពីមជ្ឈ ដ្ឋានមួយចំនួន វាយតម្លៃខុសឆ្គង មកលើវិស័យ សុខាភិបាលក៏ដោយ ក៏មន្រ្ដីសុខាភិបាល នៅតែបន្ដដំណើរ ទៅមុខ ដើម្បីបម្រើ ប្រជាពលរដ្ឋ កម្ពុជាឲ្យកាន់ តែល្អប្រសើរ»។

លោកបានបន្ដទៀតថា វេជ្ជបណ្ឌិត, លោកគ្រូពេទ្យ, អ្នកគ្រូពេទ្យ បុគ្គលិកពេទ្យ ក្នុងវិស័យសុខាភិបាល សុទ្ធសឹងតែជា អ្នកមានសមត្ថភាព ប៉ុន្ដែអ្វីដែល ជាបញ្ហាប្រឈមនោះ គឺការកង្វះឧបករណ៍ ទំនើបៗខ្លះ ក្នុងការប្រើប្រាស់ តែមិនមែនន័យថា គ្មានឧបរកណ៍ នោះឡើយ ក្នុងការព្យាបាលជំងឺ។

លោកក៏បានកោត សសើរជាខ្លាំង ចំពោះថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ពិសេសមន្ទីរសុខា ភិបាលរាជធានី និងមន្រ្ដីសុខាភិ បាលទាំងអស់ដែល បានខិតខំប្រឹងប្រែង លះបង់អស់កំលាំងកាយចិត្ត និងកំលាំងប្រាជ្ញា ឲ្យសម្រេចបាននូវ រាល់ស្នាដៃជាច្រើន ក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាល ជំងឺជូនពលរដ្ឋ ប្រកបដោយគុណភាព គុណធម៌ និងមានប្រសិទ្ធិភាព ព្រមទាំងឆ្លើយ តបទៅតាមតម្រូវ ការចាំបាច់ក្នុងការ លើកកម្ពស់សុខភាព។

លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិ បាលរាជធានី ភ្នំពេញបានឲ្យដឹងដែរថា សមធម៌ក្នុងការ មកទទួលបាន សេវាសុខភាព និងក្នុងហិរញ្ញ វប្បទានសុខាភិបាល ត្រូវបានលើស្ទួយ ជាបន្ដបន្ទាប់ តាមរយៈការ គ្របដណ្ដប់នៃ មូលនិធីសមធម៌ នៅតាមន្ទីរពេទ្យបង្អែក និងមណ្ឌល សុខភាពចាប់តាំង ពីដំណាច់ឆ្នាំ២០១៥ ដែលបានផ្ដល់ មូលនិធិដោយ រាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឃ រួមជាមួយគោន យោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការបង់ថ្លៃសេវា និងប័ណ្ណសុខភាព បានដករបាំង ឧបសគ្គភូមិសាស្រ្ដផង និងរបាំងឧបសគ្គ ហិរញ្ញវត្ថុផង ព្រមទាំងផ្ដល់ ការបង្ការហានិភ័យ ហិរញ្ញវត្ថុដល់ គ្រួសារក្រីក្រ ឲ្យប្រើប្រាស់ សេវាសុខភាព តាមមូលដ្ឋាន សុខាភិបាលសាធា រណដោយគ្មាន បង់ថ្លៃនៅពេល មានបញ្ហាសុខភាព ឬជំងឺ។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា មន្ទីរសុខាភិបាល រាជធានីភ្នំពេញ ចាត់ទុកថាការឧបត្ថម្ភគាំទ្រ និងកិច្ចសហការ ពីរដ្ឋបាលមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ ធគ្រប់ជាន់ថ្នាក់ ការចូលរួមយ៉ាង សកម្មពីសហគមន៍ និងភាពជាដៃគូ ជាមួយផ្នែកឯកជន ការគាំទ្រថវិកា និងបច្ចេកទេស ពីដៃគូរអភិវឌ្ឍ ជាតិ-អន្ដរជាតិ និងអង្គការ ក្រៅរដ្ឋាភិបាល នៅតែជាកត្តា ចាំបាច់ដែល មិនអាចខ្វះបាន ហើយវឌ្ឍន ភាពនៃការអភិវឌ្ឍ ពីវិស័យសុខាភិបាល ដូចជាកំណើន អក្ខរជន ការពង្រីកហេដ្ឋា រចនាសម្ព័ន្ធ ជនបទដូចជា ផ្លូវថ្នល់ ទឹកស្អាត អនាម័យ ដែលវឌ្ឍនភាព ទាំងអស់នេះ មានផលប៉ះពាល់ ជាសក្ដានុពល ដល់លទ្ធផល នៃការផ្ដល់ សេវាសុខភាព៕

ដកស្រង់ពី៖ Fresh news