បណ្តាញសង្គម

រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញ ជាអធិបតី បិទសន្និបាត បូកសរុប ការងារឆ្នាំ២០១៧ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ ២០១៨របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទន្ទឹមនឹងការ បិទសន្និបាត សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញ សម្ពោធដាក់ ឲ្យប្រើប្រាស់ អគាររដ្ឋបាល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបសាងសង់ រួចរាល់ផងដែរ។

អគាររដ្ឋបាល ថ្មីនេះជាអគារ ភ្លោះមានកម្ពស់ ៥ជាន់នៅក្នុង បរិវេណទីស្តីការក្រសួង ដែលត្រូវបាន ប្រសិទ្ធនាមថា «អគារផ្ការំដួល» ដែលនឹងក្លាយ ទៅជាមរតក ដ៏ថ្លៃថ្លាសម្រាប់ មន្រ្តីរាជការ ជំនាន់ក្រោយ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា តាមរយៈការ វាយតម្លៃ របស់អង្គសន្និបាត វិស័យកសិកម្មរបស់កម្ពុជា មានការរីក ចម្រើនគួរ ឱ្យកត់សម្គាល់ ដោយសារកំ ណើនវិស័យ កសិកម្មបាន កើនឡើងពី១,៤%នៅឆ្នាំ២០១៦ ទៅដល់ជិត ២% នៅក្នុងឆ្នាំ ២០១៧-២០១៨នេះ ហើយវិស័យនេះ បានចូលរួម ចំណែកប្រមាណ២៤,៩% ក្នុងផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៧។

ក្នុងនោះសម្រាប់ ផ្នែកដំណាំមាន ចំនួន ៥៨,៥% ផ្នែកផលិតកម្មសត្វ ១១,២% ផ្នែកជលផល ២៣,៥% និងផ្នែកព្រៃឈើ៦,៨%។ លើសពីនេះទៀត ក្រសួងក៏បាន រៀបចំវេទិកា កសិកមុ្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រការ អនុវត្តកម្ម វិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ពិសេសចូល រួមដោះស្រាយ នូវក្តីកង្វល់ និងបញ្ហាប្រឈម ទាំងឡាយដែលវិស័យឯកជន សង្គមស៊ីវិល និងសហគមន៍ កសិកម្មជួប ប្រទះតាមយន្តការរដ្ឋ ឯកជន និង សហគមន៍។

ជាមួយនេះអង្គ ភាពជំនាញ ជាសេនាធិការ ក៏បានខិត ខំចងក្រងឯកសារ គោលនយោបាយ ផែនការ យុទ្ធសាស្ត្រថ្មីៗ ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តបាន ជាច្រើនតាម សមត្ថកិច្ចរៀងខ្លួន រួមទាំងការចុះ កិច្ចព្រមព្រាង ទ្វេ-ពហុភាគីជាមួយ បណ្តាប្រទេសជាមិត្តក្នុង ការបង្កើន ផលិតភាព និងពាណិជ្ជូប-នីយកម្មកសិកម្ម ប្រកបដោយ ស្មារតីទទួល ខុសត្រូវខ្ពស់។

បើទោះបីមើលឃើញថា វិស័យកសិកម្ម មានការរីកចម្រើន យ៉ាងណាក្តី តែតាមរយៈ សន្និបានក៏បាន រកឃើញនូវ បញ្ហាប្រឈមមួយចំនួន ដែលទាមទារ ឲ្យមានការដោះ ស្រាយផងដែរ។ បើតាមលោក វេង សាខុន បញ្ហាប្រឈម ដែលបានរក ឃើញនោះរួមមាន៖ ១៖ សមត្ថភាព និងហេដ្ឋារចនា សម្ព័ន្ធរបស់ ការងារស្រាវជ្រាវ និងសេវាផ្សព្វ ផ្សាយកសិកម្ម នៅមិនទាន់ ឆ្លើយតប ទៅនឹងបម្រែបម្រួល អាកាសធាតុ និងទីផ្សារ ឱ្យមានប្រសិទ្ធភាព ខ្ពស់នៅឡើយ។

២៖ ផលិតកម្ម ដំណាំកសិកម្ម មានកំណើន ផលិតភាពទាប ការធ្វើពិពិធកម្ម និងពាណិជ្ជូប នីយកម្មកសិកម្ម នៅមានកម្រិត ព្រមទាំងកង្វះ ការវិនិយោគ លើការកែច្នៃ គុណភាពកសិ ផលនៅទាបមិន ឆ្លើយតបតាម តម្រូវការទីផ្សារ និងថ្លៃដើម ផលិតកម្មខ្ពស់ពិបាក ប្រកួតប្រជែង ជាមួយនឹងផលិត ផលនាំចូល រួមទាំងការ ផ្តល់សេវាកម្ម ស្រោចស្រព និងភ្លើងអគ្គិសនី នៅមានកម្រិតនិង មានតម្លៃខ្ពស់ បើយើងប្រៀបធៀប នឹងប្រទេស ជិតខាង។

រីឯការនាំចេញ កសិផលពុំទាន់ បានឆ្លើយតប ទៅនឹងគោលន យោបាយអភិវឌ្ឍន៍ វិស័យឧស្សា ហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានគោល ដៅសំខាន់ពាក់ព័ន្ធ នឹងវិស័យកសិកម្ម គឺត្រូវជំរុញ ការនាំចេញ ផលិតផលកែ ច្នៃកសិកម្ម ឲ្យបាន១២% នៃបរិមាណនាំ ចេញសរុប នៅឆ្នាំ២០២៥។

៣៖ ក្នុងបរិបទបច្ចុប្បន្ននេះ កម្លាំងពលកម្ម ក្នុងវិស័យកសិកម្ម មានការធ្លាក់ចុះ និងបន្តធ្លាក់ នៅក្នុងរង្វង់២៩%នៅឆ្នាំ២០៣០ ខណៈដែល កម្លាំងពលកម្ម ក្នុងវិស័យ ឧស្សាហកម្មមាន ចំណែកកាន់ តែកើនឡើង គួរឱ្យកត់សម្គាល់។

៤៖ ការគ្រប់គ្រង និងការប្រើប្រាស់ ដីកសិកម្ម ឱ្យចំគោលដៅ និងសក្តានុពល ភាពទឹកនិង ដីនៅតាមភូមិ សាស្រ្តនីមួយៗស្ថិតនៅតែជាបញ្ហា ដែលក្រសួង កំពុងគិតគូរ អំពីការកំណត់ តំបន់ដាំដុះ ឱ្យបានសមស្រប។

៥៖ កិច្ចសហការពី សំណាក់អា ជ្ញាធរដែនដី និងសមត្ថ កិច្ចពាក់ព័ន្ធ មិនទាន់បាន រលូននៅឡើយ ក្នុងការទប់ស្កាត់ បទល្មើសព្រៃឈើ និងជលផល ការនាំចេញជ័រ និងឈើកៅ ស៊ូមិនទាន់កែច្នៃ ការនាំចូលសត្វ និងសម្ភារ កសិកម្មខុសច្បាប់ រួមទាំងការត្រួតពិនិត្យ អនាម័យនិង ភូតគាមអនាម័យ នៅតាមតំបន់ និងតាមច្រក ព្រំដែននៅ មានកម្រិត។

៦៖ ការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ ដ៏ដូចជាការ កែទម្រង់រដ្ឋ បាលសាធារណៈ ការកែទម្រង់ ហិរញ្ញវត្ថុសាធារណៈ និងសេវាសាធារណៈពុំទាន់បាន ល្អប្រសើរតាម ការរំពឹងទុក។

(៧). ផលិតកម្មក្នុងស្រុក ពុំទាន់បានបំពេញ គ្រប់គ្រាន់ទៅ តាមតម្រូវការ និងមានការនាំ ចូលបន្ថែម។

៨៖ ការលំបាកក្នុង ការរកទីផ្សារលក់ផ លិតផលកសិកម្ម នៅមានចំណុច ខ្វះខាតមួយចំនួន ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធផលិតនិងកែឆ្នៃ ការអនុវត្តផលិត កម្មកសិកម្ម តាមកិច្ចសន្យា បញ្ហាថ្លៃដើម ផលិតកម្មសម្រាប់ ធ្វើការកែច្នៃខ្ពស់ គួបផ្សំនឹងការប្រែប្រួលរបប ពាណិជ្ជកម្មដែល តម្រូវឱ្យកម្ពុ ជាពង្រឹងសមត្ថ ភាពទីផ្សារក្នុងស្រុក និងខិតខំទាញ យកអត្ថ ប្រយោជន៍ជាអតិបរមា ពីការចូលរួមក្នុង សមាហរណកម្ម សេដ្ឋកិច្ចតំបន់។

៩៖ សកម្មភាពកាប់ រានហ៊ុមព័ទ្ធដីព្រៃឈើ ព្រៃលិចទឹក ដោយខុសច្បាប់ នៅតែកើតមាន រហូតមកទល់ បច្ចុប្បន្ននេះ តែស្ថានភាពហាក់ ដូចជាធូរស្រាល ជាងឆ្នាំមុន៕

ដកស្រង់ពី៖  Fresh News