បណ្តាញសង្គម

រដ្ឋមន្ត្រី វង សូត ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាង៤០០នាក់ នៅឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង

(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បានអញើញ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រមាណជាង៤០០នាក់ នៅឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ប្រទេសជាតិ ដែលបាន និងកំពុង មានសុខសន្តិ ភាពពេញលេញ និងការអភិវឌ្ឍ ជាតិលើគ្រប់ វិស័យនេះ ពុំមែនកើត ឡើងដោយចៃ ដន្យនោះទេ គឺជាការខិតខំ ប្រឹងប្រែង ពលីបូជាគ្រប់ បែបយ៉ាង របស់រាជរដ្ឋា ភិបាល ដែលមាន សម្ដេចទាំង៣ ជាប្រមុខដឹកនាំ គឺសម្ដេច ហេង សំរិន, សម្ដេច ជា ស៊ីម និងសម្ដេច ហ៊ុន សែន រួមជាមួយ ឥស្សរជន ជាច្រើនរូបទៀត ហើយគ្រប់ ពេលវេលា រាជរដ្ឋាភិបាល តែងតែនៅ ជិតជាមួយ ប្រជាជនកើតឡើង ដោយប្រជាជនប ម្រើប្រជាជន ដើម្បីប្រជាជន និងរួមសុខរួមទុក្ខ ជាមួយប្រជាជនជានិច្ច។

រដ្ឋមន្ត្រី វង សូត បានអំពាវនាវ ដល់ប្រជាពល រដ្ឋជៀសឲ្យឆ្ងាយ ពីក្រុមចលនាប ដិវត្តពណ៌ ដែល មានបំណងបំផ្លិចបំផ្លាញ ប្រទេសជាតិ ញុះញង់លាបពណ៌ បំបែកបំបាក់ជាតិ បង្ខូចកិត្តិយសនិង ទប់ស្កាត់ការអភិវឌ្ឍ ជាតិសំដៅធ្វើ យ៉ាងណា បំពេញមហិច្ឆតា អំណាចរបស់ខ្លួន និងបក្សពួក របស់ខ្លួនតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News