Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត្តសញ្ញាណប័ណ្ណជិត១០លានសន្លឹក ត្រូវបោះពុម្ពរួចជូនប្រជាពលរដ្ឋ, ថ្ងៃនេះសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម នៅខេត្តកែប

  • បោះពុម្ព

(កែប)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៨ នាយកឧត្តម សេនីយ៍សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធាន លេខាធិការដ្ឋាន គ.ជ.ដ.អ តំណាងសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អភិបាលខេត្តកែប និងអភិបាលខេត្តកំពត បានដឹកនាំគណៈ ប្រតិភូរបស់អគ្គ នាយកដ្ឋាន អត្តសញ្ញាណកម្ម អញ្ជើញចូលរួមសម្ពោធ បើកឲ្យប្រើប្រាស់ ជាផ្លូវការ ច្រកចេញចូល តែមួយសេវា អត្តសញ្ញាណកម្ម នៅថ្នាក់ឃុំ សង្កាត់។

ក្នុងពិធីសម្ពោធ នេះផងដែរ បានប្រារព្វឡើង នៅសាលាឃុំពងទឹក ស្ថិតក្នុងភូមិសាស្រ្ត ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានថ្លែងថា ឃុំសង្កាត់ នៅខេត្តកែប និងខេត្តកំពត ត្រូវបង្កើតកា រិយាល័យច្រក ចេញចូលតែមួយ ដើម្បីដាក់ ឲ្យសាកល្បងចុះ បញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធ ព័ត៌មានវិទ្យា នៅពេលខាងមុខនេះ។

បើតាមអគ្គនាយករូបនេះ ការសាកល្បងឲ្យ ចុះបញ្ជីតាម ប្រព័ន្ធព័ត៌មានវិទ្យា បន្ថែមលើសេវា ដែលមានស្រាប់នេះ គឺដើម្បីបង្កើន និងបង្ខិតសេវាចុះ បញ្ជីអត្រានុកូលដ្ឋាន ឲ្យកាន់តែ ជិតពលរដ្ឋ និងឆាប់រហ័ស ជាងបច្ចុប្បន្ន។

មូលហេតុដែល ខេត្តទាំង២នេះ ត្រូវដាក់ឲ្យ សាកល្បងមុនគេ ត្រូវបាននាយ ឧត្តមសេនីយ៍ បញ្ជាក់ថា ដោយសារខេត្ត ទាំង២នេះ មានឃុំសង្កាត់ តិចជាងគេ ហើយប្រសិន បើការងារនេះ ទទួលបានជោគជ័យ អគ្គនាយក ដ្ឋានអត្តសញ្ញាណកម្ម និងបន្ដសហការជាមួយអង្គ ភាពពាក់ព័ន្ធ នឹងពង្រីកសេវា នេះនៅទូទាំងប្រទេស។ នាយឧត្តមសេនីយ៍ អគ្គនាយក បានថ្លែងយ៉ាង ដូច្នេះថា «ឥឡូវនេះ យើងកំពុងតែរួម គ្នាជាមួយខាងស្ថិតិ ជាមួយខាង អត្ដសញ្ញាណប័ណ្ណ ជាមួយខាងស្ថាប័ន ផ្សេងៗទៀត ដើម្បីបង្កើតច្រកចេញ ចូលតែមួយ នៅថ្នាក់ឃុំសង្កាត់ ដែលនៅចំពោះ មុខនេះ យើងធ្វើសាកល្បង នៅខេត្តកែប ដោយសារតែ ខេត្តកែប មានតែ៥ ឃុំសង្កាត់ទេ ចឹងយើងអាច យកកែបមួយសម្រាប់ធ្វើ ដោយឡែកកំពត ដោយសារជិត គ្នាងាយស្រួលចុះ ឡើងធ្វើការដើម្បីសាក ល្បងសិន»។

អគ្គនាយករូបនេះ បន្ដថា «ចឹងកិច្ចការអនុ ត្រានុកូលដ្ឋាន និងការងារ ស្ថិតិនេះយើង នឹងមានគំនិតមួយ ឃុំសង្កាត់ ដែលយើងសាកល្បង ឲ្យដំណើរការ ការចុះបញ្ជីនេះ តាមប្រព័ន្ធព័ត៌មានវិទ្យា ទន្ទឹមនឹងការចុះ បញ្ជីបានសេវារដ្ឋ យើងក៏ចុះបញ្ជីតាមប្រព័ន្ធផង នេះជាអ្វីដែល យើងនឹងធ្វើ»។

សូមជម្រាបថា យោងតាមរបាយ កាណ៍បូកសរុបការ ងារអត្តសញ្ញាណកម្ម ឆ្នាំ២០១៤-២០១៧ បានឲ្យដឹងថា រយៈពេល៣ឆ្នាំ (ឆ្នាំ២០១៤ ដល់២០១៧) អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបោះពុម្ពអត្ត សញ្ញាណប័ណ្ណ សញ្ញាតិខ្មែរ ចំនួន៩,៧៥១,៩៣៤សន្លឹក ត្រូវបោះពុម្ព ដើម្បីផ្តល់ជូន ប្រជាពលរដ្ឋប្រើប្រាស់។

ទទ្ទឹមនឹងការបោះពុម្ព អត្តសញ្ញាណប័ណ្ណ ជិត១០លានសន្លឹកនោះ មានអត្តសញ្ញា ណប័ណ្ណចំនួន៥៥,៣៨៣សន្លឹក ត្រូបានបោះពុម្ពផ្សាយឡើងវិញ ដោយមានបញ្ហា ខុចគុណភាព បាត់ កែតម្រូវទិន្នន័យ និងខុសបច្ចេកទេស។

ការអនុវត្តតាមច្បាប់ ស្តីពីកាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ក្រសួងមហាផ្ទៃ បានបញ្ជូនទិន្នន័យ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៦លើក ស្មើ៩,៧១៨,៩៣០នាក់ ជូនគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការផ្ទៀងផ្ទាត់រៀបចំទិន្នន័យ ក្នុងបញ្ជីបោះឆ្នោតថ្មី៕

ដកស្រង់ពី៖  Fresh News