បណ្តាញសង្គម

អ្នកជំនួញកម្ពុជា និងសិង្ហបុរី បោះទុនវិនិយោគ១០០លានដុល្លារ​ អភិវឌ្ឍន៍គម្រោងផ្ទះលំហែកាយ នៅខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ ក្រុមហ៊ុនដ៏ធំ មួយរបស់សិង្ហបុរី Oxley-Emerald សហការជាមួយ ក្រុមហ៊ុនក្នុងស្រុក Worldbridgeland បោះទុនវិនិ យោគ១០០លានដុល្លារ អភិវឌ្ឍន៍ គម្រោងផ្ទះលំហែកាយ ដែលមានឈ្មោះថា «The Palms»។

ការបើកដំណើរការ បុកគ្រឹះសាងសង់ថ្មីនេះ ធ្វើឡើងក្រោមការ ចូលរួមពីសំណាក់លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

គម្រោង The Palms មានទីតាំងស្ថិត នៅក្នុងភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការបង្កើតឲ្យមាន គម្រោងថ្មីមួយ នេះសបញ្ជាក់ថា កម្ពុជាបានបន្ដ និងផ្សាភ្ជាប់ ទំនាក់ទំនងដ៏ល្អ រវាងក្រុមហ៊ុន ឯកជនក្នុងស្រុក និងក្រៅស្រុក រួមទាំងលើវិស័យ ឧស្សហកម្មសំណង់ ជាច្រើនទៀតផង។

លោក សៀ ឬទ្ធី អគ្គនាយក្រុមហ៊ុន Worldbridgeland បានថ្លែងឲ្យដឹងថា «គម្រោងអភិវឌ្ឍន៍ The Palms Project បានសហការជាមួយនឹងក្រុមហ៊ុន Worldbridgeland ក្នុងស្រុកមួយ ដែលបានចំណាយ ទុនវិនិយោគ ចំនួន១០០លានដុល្លារ សាងសង់លើផ្ទៃដីប្រមាណ ៣៧,៦៨៩ម៉ែត្រការ៉េ»។

លោកបានបញ្ជាក់ទៀតថា គម្រោងនេះ មានចែកចេញ ជាច្រើនដូចជា៖ អាគារប្រភេទ វិឡាកូនកាត់, អាគារភូមិគ្រឹះ បែបលំហែកាយប្រភេទ V1 ភូមិគ្រឹះប្រភេទ V2 , ភូមិគ្រឹះប្រភេទ V3, ភូមិគ្រឹះប្រភេទV4 ចំណត់យានយន្ដ, កន្លែងកំសាន្ដ សួនច្បារ កន្លែងហាត់ប្រាណ អាងហែលទឹក សួនកុមារ ផែចំណតម៉ូតូទឹក និងនាវាកំសាន្ដខ្នាតតូច ឆ្នេរទន្លេលំហែកាយ និងអាហារដ្ឋានជាដើម។

លោក ជា សុផារ៉ា បានឲ្យដឹងដែរថា គម្រោង The Palms ពិតជារួមចំណែក អភិវឌ្ឍប្រទេសកម្ពុជា ទៅលើវិស័យ លំនៅដ្ឋាន។

លោកថា នៅក្នុងឆ្នាំ២០១៧ ការបោះទុនវិនិយោគ លើវិស័យសំណង់ នៅកម្ពុជា មានទឹកប្រាក់ ប្រមាណ៦,៤០០លានដុល្លារ កើនឡើង២១.៨៤ភាគរយ បើធៀបនឹងរយៈ ពេលដូចគ្នាក្នុង ឆ្នាំ២០១៦ ដែលមានត្រឹម តែ៥,៥៧៩លានដុល្លារ ហើយគម្រោង ទាំងនេះ បានផ្ដល់ការងារ ទៅដល់យុវជន ចំនួន២៦ម៉ឺន នាក់ទៀតផង៕

ដកស្រង់ពី៖ Fresh News