បណ្តាញសង្គម

អភិបាលខណ្ឌដង្កោ ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ​ នៅសង្កាត់ស្ពានថ្ម ដើម្បីស្វែកយល់ពីសុខទុក្ខ និងទទួលយកសំណើរផ្សេងៗ

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាល ខណ្ឌដង្កោ បានចុះសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ និងទទួលយកសំណើរ សំណូមពររបស់ ពួកគាត់មកដោះ ស្រាយបានទាន់ ពេលវេលា នៅសង្កាត់ស្ពានថ្ម នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌ និងថ្នាក់ដឹក នាំមូលដ្ឋាន ក៏បានបន្ដចុះ ទៅពិនិត្យគម្រោង ស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង៣៤០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់ស្ពានថ្ម។

លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធិបណ្ឌិត ជូនដល់ប្រជាពល រដ្ឋទាំងអស់ និងបានលើកឡើង ពីការអភិវឌ្ឍ រីកចម្រើន ឥតឈប់ឈរ ពីមួយថ្ងៃទៅ មួយថ្ងៃ របស់ប្រទេសជាតិ ក្រោមដំបូលសន្តិ ភាពរបស់រដ្ឋាភិ បាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយផ្លូវ បេតុងថ្មី០១ខ្សែ ដែលនឹងស្ថាប នានាពេល ខាងមុខនេះ នឹងជួយសម្រួល ដល់ការលំបាក ក្នុងការធ្វើដំណើរ របស់ប្រជាពល រដ្ឋក្នុងមូលដ្ឋាន៕

ដកស្រង់ពី៖  Fresh News