Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាជាង២០០លានដុល្លារនាព្រឹកថ្ងៃច័ន្ទនេះ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី បើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយ ថវិកាជាង ២០០លានដុល្លារអាមេរិក។

ខាងក្រោមនេះជាប្រសាសន៍ សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ស្ថានភាពផ្លូវជាតិលេខ៣ នាពេលបច្ចុប្បន្នមិន អាចទ្រទ្រង់នូវការរីក ចម្រើនរបស់ ប្រទេសជាតិបានទេ ទើបតម្រូវឲ្យ មានការពង្រីក និងលើកកម្រិត គុណភាពឲ្យប្រសើរ ជាងពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៣ ជាផ្លូវដ៏សំខាន់ក្នុង ការតភ្ជាប់ជាមួយតា រារះនាភាគនិរតីរួមមានខេត្តកំពត កែប និងព្រះសីហនុ ដែលសុទ្ធសឹង ជាខេត្តមានស្តានុ ពលទេសចេរណ៍ តំបន់ឆ្នេរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រីក និងលើកកម្រិត គុណភាពផ្លូវ ជាតិលេខ៣នេះ មិនត្រឹមតែឆ្លើយតប នឹងវិស័យទេសចរណ៍ នោះទេ តែក៏ជាការឆ្លើយ តបចំពោះការដឹក ជញ្ជូនទៅកាន់ កំពង់ផែទឹកជ្រៅ រួមទាំងការដឹកជញ្ជូន អំបិលចេញពី ខេត្តកំពតផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ត្រឹមរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ សមិទ្ធផលក្រោមជំនួយ និងកម្ចីរបស់ចិន ជាច្រើនត្រូវបានសម្ពោធ និងបើកការដ្ឋាន ជាបន្តបន្ទាប់ ហើយនៅមានការដ្ឋាន ជាច្រើនទៀតត្រូវធ្វើបន្ត។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ពេលសម្តេចទៅស្រុកចិន មិនបានសុំជំនួយ មកបង្ហើយផ្ទះបាយ របស់សម្តេចនោះឡើយ តែជាការសុំជំនួយ និងកម្ចីយកមក កសាងហេដ្ឋារ ចនាសម្ព័ន្ធនានា ដើម្បីបំពេញ តម្រូវការ របស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កំណាត់ផ្លូវជាតិនេះ ត្បិតតែចំណាយ សាងសង់រហូតដល់៤ឆ្នាំ តែផ្លូវនេះមាន គុណភាពខ្ពស់។

បើទោះបីផ្លូវនេះ មានកម្រិតគុណ ភាពរឹងមាំយ៉ាងណាក្តី តែសម្តេចតេជោ បានអំពាវនាវមិនឲ្យ មានការដឹកលើស ទម្ងន់នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កម្ពុជាពីដើមក៏ រីកចម្រើនណាស់ដែរ តែត្រូវបំផ្លាញដោយ សារភ្លើងសង្គ្រាម។

បច្ចុប្បន្នត្រូវបាន ស្តារឡើងវិញ និងកំពុងខិតខំបន្តទៀត ដើម្បីជំរុញការអភិវឌ្ឍ ជាតិឲ្យកាន់តែរីក ចម្រើនថែមទៀត។

* ទោះបីជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាល បានរំលឹកប្រជាពល រដ្ឋឲ្យប្រឹងប្រែង រួមគ្នារក្សានូវសុខ សន្តិភាពនេះ ដើម្បីជាឱកាស អភិវឌ្ឍន៍ជាតិ ព្រោះថា ការអភិវឌ្ឍ ជាតិមិនអាចកើត មាននៅក្នុងប្រទេស មានភ្លើង សង្គ្រាមនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការយោគ យល់ពីប្រជាពលរដ្ឋទាំងអស់ ដែលត្រូវរងការ រំខានដោយសារសាង សង់កំណាត់ផ្លូវជាតិនេះ។

តែវានឹងទទួល បានផលប្រយោជន៍មកវិញ នៅពេលផ្លូវត្រូវ សាងសង់រួចរាល់។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលប្រឹងប្រែង និងខិតខំក្នុងការសន្សំប្រាក់ ដើម្បីដោះស្រាយ បញ្ហាប្រាក់ខែមន្ត្រីរាជការ និងតាមមន្ទីរ ពេទ្យនានា ព្រមទាំងការវិ និយោគខ្លួនឯង ក្នុងការសាងសង់ផ្លូវ ប្រឡាយទឹក មន្ទីរពេទ្យ និងសាលារៀនជាដើម ដោយមិនត្រូវចំ ថវិកាបរទេសទាំងអស់។

មួយវិញទៀតសន្សំ ដើម្បីយកថវិកាទៅ ដោះស្រាយគោល នយោបាយប៉ះពាល់ នៅពេលសាងសង់ផ្លូវផងដែរ។

* សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា ម្តាយរបស់សម្តេច សក់មួយសរសៃច្នៃ ជា១០ដើម្បីចិញ្ចឹមកូនៗ តែសម្រាប់ សម្តេចវិញសក់ មួយសរសៃច្នៃជា ១ពាន់ ដើម្បីអាចដោះ ស្រាយបញ្ហាជាតិបាន។

* សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសថា សម្តេចមិនទាន់ទៅណានោះទេ គឺនៅតែបន្តរួម រស់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹកនាំប្រទេស នេះឲ្យកាន់តែរីកចម្រើន។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនមានវិបត្តិ ដូចមនុស្សមួយក្រុម តូចលើកឡើងនោះទេ ព្រោះប្រជាពល រដ្ឋនៅតែធ្វើការ និងប្រកបមុខរបរ ជាប្រក្រតីភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសរសើរចិនថា និយាយតិច តែធ្វើច្រើន ហើយបើគម្រោង សាងសង់វិញ ដាក់រយៈពេលវែង តែពេលធ្វើគឺលឿន ជាងពេលកំណត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការដែលពល រដ្ឋចិនមានច្រើននៅកម្ពុជា ព្រោះតែគម្រោង វិនិយោគរបស់ចិន និងការសាងសង់របស់ ចិននៅកម្ពុជាមានច្រើន។

សម្តេចតេជោថា ប្រទេសដទៃបើចង់មាន ពលរដ្ឋនៅកម្ពុជា ច្រើនត្រូវបង្កើនការវិនិយោគ និងធ្វើការដ្ឋានឲ្យ ច្រើននៅកម្ពុជា។

* សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រទេសខ្លះរិះគន់ សម្តេចស្និទ្ធជាមួយចិន តែការស្និទ្ធនេះដោយ សារសម្តេចធ្វើការ ជាមួយចិនស្រួល។

* សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ អាជ្ញាធរទាំងអស់ សម្រួលភាពងាយ ស្រួលដល់គណបក្ស នយោបាយទាំងអស់ ក្នុងការធ្វើសកម្ម ភាពនយោបាយ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកដល់អាជ្ញាធរសម្រួល ដល់ការលើកស្លាក របស់គណបក្ស នយោបាយផ្សេងៗផងដែរ។

សម្តេចតេជោថា កន្លែងណាដែលបក្ស ប្រជាជនកម្ពុជាលើកស្លាកបាន បក្សផ្សេងក៏អាច លើកស្លាកបានដែរ។

* សម្តេចតេជោ បានហៅការចូលរួមប្រកួត ប្រជែងកាន់តែច្រើន របស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោត នៅអាណត្តិថ្មី គឺជាការបង្ហាញនូវ លំហរប្រជាធិបតេយ្យនៅកម្ពុជា។

* TOP NEWS: សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា បក្សនយោបាយត្រូវបានរំលាយ មិនមែនមានន័យថា ប្រជាធិបតេយ្យ នៅកម្ពុជាស្លាប់នោះឡើយ។

* TOP NEWS: សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅអតីត មេដឹកនាំអតីតបក្ស សង្គ្រោះជាតិថា តើប្រទេសណាមួយ ជាសហគមន៍អន្តរជាតិ ដែលនឹងមិនទទួល ស្គាល់លទ្ធផលបោះឆ្នោត ឬ ដាក់សម្ពាធលើកម្ពុជានោះ?

* ពាក់ព័ន្ធការលើកឡើង របស់ក្រុមអ្នក នយោបាយបាត់ សិទ្ធិធ្វើនយោបាយថា អង្គការសហប្រជាជាតិ នឹងដកអាសនៈ ពីអង្គការសហប្រជាជាតិនោះ សម្តេចតេជោ បានបញ្ជាក់ថា អង្គការសហប្រជា ជាតិនៅតែត្រូវការកម្ពុជា បញ្ជូនកងកម្លាំងទៅ ចូលរួមក្នុងបេសក កម្មរក្សាសន្តិភាព។

* សម្តេចប្រមុខគណបក្ស ប្រជាជនកម្ពុជា ក៏បានថ្លែងដែរថា បក្សនយោបាយខ្លះងាប់ តែលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមិនស្លាប់នោះឡើយ ការបោះឆ្នោតនៅតែ មានតាមកាលកំណត់។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ប្រជាពលរដ្ឋនៅតែបន្ត គាំទ្រគណបក្សប្រជាជន គាំទ្រសម្តេចជានាយករដ្ឋមន្ត្រី។

សម្តេចបន្ថែមថា ក្រោយការបោះឆ្នោត សម្តេចនឹងអញ្ជើញចូល រួមពិព័រណ៍នៅទី ក្រុងណាននីង ប្រទេសចិន។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកការដ្ឋាន និងបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖០៤នាទីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ, សូមអរគុណចំពោះ ការទស្សនាផ្សាយ ផ្ទាល់តាមរយៈ Fresh News & Radio.

ដកស្រង់ពី៖ Fresh News