Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហ៊ុន ម៉ាណែត៖ ខេត្តរតនគិរីប្រៀបដូចពេជ្រកំពុងច្នៃ តាមរយៈវត្តមានហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ និងទេសចរ បង្កើតឱកាសការងារដ៏ច្រើនជូនពលរដ្ឋ

  • បោះពុម្ព

(រតនគិរី)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនា ធិការចម្រុះ នៃកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជា ការរងកងទ័ព ជើងគោក បានលើកទឹក ចិត្តដល់មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ កុំឲ្យមានក្ដីព្រួយបារម្ភថា ខេត្តនេះនៅ ឆ្ងាយពីទីក្រុង ព្រោះតំបន់ ភាគឦសាន បច្ចុប្បន្ន ប្រៀបដូច ជាពេជ្រកំពុង ច្នៃដ៏មហាសាលមួយ តាមរយៈការរីកដុះ ដាលនូវប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ ភ្ញៀវទេសចរដ៏ ច្រើនសន្ធឹកសន្ធាប់ លេចចេញនូវ ឱកាសការងារ យ៉ាងសម្បូរបែប។

លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ក្នុងពិធីសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅមន្ទីរវប្បធម៌ និងវិចត្រសិល្បៈ ខេត្តរតនគីរី នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ដោយក្នុងនោះ លោកឧត្តមសេនីយ៍ បានឲ្យដឹងថា «ខេត្តរតនគីរី ជាគ្រាប់ពេជ្រ មួយគ្រាប់» ដែលគេយល់ ច្រឡំថាគ្រាន់តែ ជាថ្មមួយដុំតែប៉ុណ្ណោះ ពីព្រោះខេត្តនេះ ស្ថិតនៅឆ្ងាយ ពីទីក្រុងពេក តែមកដល់បច្ចុប្បន្ននេះ ខេត្តរតនគិរី គឺជាពេជ្រកំពុង ច្នៃបណ្តើរៗហើយ តាមរយៈការកើន ឡើងនូវវត្ត មានរោងចក្រ សហគ្រាស ភ្ញៀវទេសចរ សណ្ឋាគារ បង្កើតការងារ ដ៏ច្រើនសម្បូរ បែបជូនប្រជាពលរដ្ឋ ហើយវិស័យ កសិកម្មក៏រីក ចម្រើនផងដែរ។

លោក ហ៊ុន ម៉ាណែត បានរំឭកថា រយៈពេល៣០ ឆ្នាំចុងក្រោយនេះ លោកគ្រូ អ្នកគ្រូបានដឹង ហើយអំពីទុកលំបាក របស់ប្រជាពលរដ្ឋ និងប្រទេស ជាតិកម្ពុជា ដែលបាន តស៊ូយ៉ាងលំបាក។

ក្រោមការដឹក នាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានរួមកម្លាំង គ្នាកសាងប្រទេស ឡើងវិញ រហូតដល់មាន ការរីកចម្រើន លើគ្រប់វិស័យ ប្រែក្លាយមុខមាត់ ប្រទេសកាន់តែ ប្រសើរឡើង ក្នុងនោះវិស័យអប់រំ គឺជាវិស័យអាទិភាពទីមួយ ដែលរាជរដ្ឋាភិបាល កំពុងតែយកចិត្ត ទុកដាក់លើកកម្ពស់ ខ្លាំង ទាំងការស្តារ និងពង្រីកហេដ្ឋា រចនាសម្ព័ន្ធមូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍ ការពង្រឹងសមត្ថ ភាពស្ថាប័ន និងសមត្ថភាព ធនធានមនុស្ស ដែលបានឆ្លើយ តបទៅនឹង តម្រូវការផ្នែកអប់រំ និងផ្នែកយុវជន ដល់លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និងប្រជាពល រដ្ឋទូទាំងប្រទេស។

លោកបានបន្តថា នាពេលអនាគត កម្ពុជានឹងអាច ក្លាយទៅជាប្រទេស កូនខ្លាសេដ្ឋកិច្ចនៅអាស៊ី ព្រោះធនាគារ ពិភពលោក បានចាត់ទុកថា កម្ពុជា ជាប្រទេសកូន ខ្លាសេដ្ឋកិច្ ចរួចទៅហើយ ប៉ុន្តែមិនគួរណា អ្នកនយោបាយមួយចំនួន បែរជាបង្អាប់តែ ខ្មែរគ្នាឯងនៅលើ ឆាកអន្តរជាតិនោះទេ។

លោកថា បើខ្មែរមិនលើក ពីខ្មែរគ្នាឯង គ្មានមោទនភាព ខ្មែរខ្លួនឯង គ្មានអ្នកណាមក ផ្ដល់មោទនភាព ឲ្យខ្មែរឡើយ។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ ឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ ខិតខំបន្តអភិវឌ្ឍន៍  ចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងមនសិកា ដើម្បីរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចសង្គម ពិសេសដើម្បីរួម ចំណែកអភិវឌ្ឍន៍ វិស័យអប់រំរបស់កម្ពុជា ឲ្យកាន់តែរីក ចម្រើនទៅមុខ៕

ដកស្រង់ពី៖  Fresh News