Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសមាគម អង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ប៊ុន ហុន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ច ប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពី សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពី គណបក្សនយោបាយ និងលិខិតបទ ដ្ឋានពាក់ព័ន្ធនានា នៅទីស្តីការ ក្រសួងមហាផ្ទៃ ដោយមានការ ចូលរួមពី អគ្គនាយកដ្ឋានរដ្ឋបាល លោក-លោកស្រី អភិបាលខេត្ត និងប្រធាននាយក ដ្ឋានក្រោមចំណុះ។

ច្បាប់ស្តីពីសមាគម និងអង្គការមិន មែនរដ្ឋាភិបាល បង្កើតឡើង គឺមានគោលបំណង ធានាការពារសិទ្ធិសេរីភាព ក្នុងការបង្កើត សមាគម និងអង្គការមិន មែនរដ្ឋាភិបាល នៅក្នុងកម្ពុជា ដើម្បី ការពារផល ប្រយោជន៍ ស្របច្បាប់របស់ខ្លួន និងការពារផល ប្រយោជន៍សា ធារណៈ ព្រមទាំងលើក កម្ពស់កិច្ ចសហប្រតិបត្តិការ ក្នុងភាពជាដៃ គូរវាងសមាគម និងឬអង្គការមិនមែន រដ្ឋាភិបាល ជាមួយអាជ្ញា ធរសាធារណៈ ដើម្បីអភិវឌ្ឍ សង្គម ហើយមានវិសាល ភាពអនុវត្តចំពោះសមាគម និងអង្គការមិន មែនរដ្ឋាភិបាល ដែលធ្វើសកម្មភាព នៅក្នុងកម្ពុជា លើកលែង តែមានបទប្បញ្ញត្ តិច្បាប់ដោយឡែក ដែលចែង ផ្សេងពីនេះ។

ដើម្បីធានាឲ្យមានការចូលរួម អនុវត្តច្បាប់ស្តីពី សមាគម និងអង្គការមិន មែនរដ្ឋាភិបាល គ្រប់សមាគម អង្គការទាំងអស់ ត្រូវចុះបញ្ជី និងតម្កល់សំណុំឯកសារ នៅក្រសួងមហាផ្ទៃ និងត្រូវ បើកគណនី សម្រាប់ប្រតិបត្តិ ការរបស់ខ្លួន ស្របតាមមាត្រា ១០ នៃច្បាប់ស្តី ពីសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល បើមានការខកខាន មិនបានបំពេញ តាមលក្ខខណ្ឌ ដែលបានចែងសមាគម និងអង្គការមិន មែនរដ្ឋាភិបាល ត្រូវទទួលវិធាន ការតាមច្បាប់ សមាគម និងអង្គការមិន មែនរដ្ឋាភិបាល។

ច្បាប់ស្តីពី គណបក្សនយោបាយ មានគោលបំណង កំណត់បែបបទ និងល័ក្ខខ័ណ្ឌ នៃការបង្កើត ការចុះបញ្ជី និងការធ្វើ សកម្មភាពរបស់ គណបក្សនយោបាយ ក្នុងកម្ពុជា។

ច្បាប់ស្តីពី វិសោធន កម្មច្បាប់ស្តីពី គណបក្សនយោ បាយយោងតាម ព្រះរាជក្រមលេខ នស/ រកម/០៣១៧/ ០០៣ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ រដ្ឋសភា បានធ្វើវិសោធនកម្ម អនុម័តច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយនេះ ដូចតទៅ៖

* ចំណងជើងជំពូក៤ ត្រូវបានកែប្រែ ទៅជាជំពូក៤ថ្មី អង្គការនានា និងថ្នាក់ដឹកនាំរបស់គ ណបក្សនយោបាយ។

* ចំណងជើងជំពូក៩ ត្រូវបានកែ ប្រែទៅជាជំពូក៩ថ្មី វិធានការរដ្ឋបាល និងទោសបញ្ញតិ្ត។

* មាត្រា៦ មាត្រា១១ និងមាត្រា៤៥ថ្មី ត្រូវបានកែប្រែ និងត្រូវបាន បន្ថែមមាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី(ស្ទួន)។

បើយោងតាម មាត្រា -៦ថ្មី(ពីរ) នៃច្បាប់នេះ បានសរសេរថា គ្រប់គណបក្ស នយោបាយមិនត្រូវ ធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖

១៖ ធ្វើឲ្យមានអបគមន៍ ដែលនាំឲ្យអន្ត រាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។

២៖ ធ្វើវិទ្ធង្សនាប្រឆាំង នឹងរបបប្រជា ធិបតីសេរីពហុបក្ស និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។

៣៖ ធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខ នៃរដ្ឋ។

៤៖ បង្កើតកងកម្លាំងប្រដាប់អាវុធ។

៥៖ ធ្វើការញុះញង់ ដែលអាចនាំឲ្យមាន ការបែងបាក់ជាតិ។

ចំណែកមាត្រា ៤៤-ថ្មី (ពីរ) គណបក្សនយោបាយ ដែលបានប្រព្រឹត្ត ល្មើសនឹងមាត្រា៦ថ្មី(ពីរ) នៃច្បាប់នេះ និងមាត្រា៧ នៃច្បាប់ស្តីពី គណបក្សនយោបាយ តុលាការអាច សម្រេចដូចខាងក្រោម៖

* ផ្អាកសកម្មភាព គណបក្សនយោបាយ មិនលើសពី៥(ប្រាំ)ឆ្នាំ

* រំលាយគណបក្ស នយោបាយនោះ។

* ឯមាត្រា ៣៥-ថ្មី (ស្ទួន) បានចែងថា គណបក្ស នយោបាយ ដែលត្រូវផ្អាកសកម្មភាព និងមិនត្រូវអនុញ្ញាត ឲ្យចូលរួម ប្រកួតប្រជែង ក្នុងការបោះ ឆ្នោតឡើយ។

* ត្រូវលុបចេញពី បញ្ជីគណបក្ស នយោបាយឈរបោះឆ្នោះ ក្នុងករណីដែល គណបក្សន យោបាយនោះ ត្រូវបានផ្អាកសកម្មភាព ឬត្រូវបានសម្រេច រំលាយ ស្របតាមច្បាប់។

* មាត្រា៤៨ ថ្មី(ស្ទួន) ចំពោះគណបក្ស នយោបាយណាដែលមានឈ្មោះ ឬសញ្ញាសម្គាល់ របស់គណបក្ស នយោបាយជាឈ្មោះ ឬរូបភាពរបស់ រូបវ័ន្តបុគ្គល ត្រូវធ្វើការ ផ្លាស់ប្តូរឈ្មោះ ឬសញ្ញាសម្គាល់ ឲ្យស្របតាមបទ ប្បញ្ញត្តិនៃច្បាប់នេះ ក្នុងរយៈពេល៩០ (កៅសិប)ថ្ងៃ យ៉ាងយូរ គិតពីថ្ងៃ ដែលច្បាប់នេះ ចូលជាធរមាន៕

 ដកស្រង់ពី៖ Fresh News