បណ្តាញសង្គម

ថ្ងៃនេះសិស្សានុសិស្សកម្ពុជាជាង៣ពាន់នាក់ ទទួលបានការធ្វើរោគវិនិច្ឆ័យភ្នែក និងចំណេះដឹងសុខភាពភ្នែក ពីសំណាក់ក្រុមគ្រូពេទ្យចិន

(ភ្នំពេញ)៖ លោក Li Jie ទីប្រឹក្សានៃស្ថានទូត សាធារណរដ្ឋប្រជា មានិតចិនប្រចាំកម្ពុជា បានលើកឡើងថា សិស្សានុសិស្ សកម្ពុជាប្រមាណ ជាង៣០០០នាក់ ទទួលបានការពិនិត្យ រោគវិនិច្ឆ័យភ្នែក និងផ្តល់ចំណេះ ដឹងសុខភាពភ្នែក និងធ្វើឱ្យយុវជន កុមារយល់ដឹង ពីតម្លៃភ្នែក ហើយស្រឡាញ់ យកចិត្តទុកដាក់ កាន់តែច្រើន ចំពោះជីវិត ដ៏ល្អប្រពៃនេះ។

លោក លោក Li Jie បានថ្លែងបែបនេះ ក្នុងឱកាសលោក អញ្ជើញជា តំណាងលោក ស្យុង បូ ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅក្នុងកម្មវិធី «ដំណើរពន្លឺ ឡានឆាង មេគង្គ ឈានចូលដល់ ប្រទេសកម្ពុជា និងពិធីសម្ពោធ ដំណើរពន្លឺ ដំណាក់កាលទី២» នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលាសិក្សា ទួនហ្វា រាជធានីភ្នំពេញ។

លោក Li Jie បានបន្តថា ដំណើរជីវិតពន្លឺ សុខភាពភ្នែកសិស្សា នុសិស្សតំបន់ ទន្លេមេគង្គឆ្នាំនេះ គឺជាដំណាក់កាលទី២ នៃគម្រោងពន្ លឺដែលបាន បង្កើតឡើង ក្នុងប្រទេស តំបន់ទន្លេមេគង្គ។

កាលពីឆ្នាំមុន ដំណើរការនេះ ស្ថិតនៅក្រោមយន្ត ការកិច្ចសហប្រតិបត្តិការ ឡានឆាង មេគង្គ គម្រោងបានចុះ ជួយធ្វើការវះកាត់ ជំងឺភ្នែកឡើង បាយ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅក្នុង ប្រទេសកម្ពុជា, ឡាវ និងប្រទេស មីយ៉ាន់ម៉ាផងដែរ។

លោក Li Jie ក៏បានរំលឹក ផងដែរថា លោកនាយករដ្ឋមន្ត្រី លី ឃឺឈាង បានធ្វើដំណើរទស្សន កិច្ចយ៉ាងជោគជ័យ មកកម្ពុជា និងអញ្ជើញ ចូលរួមកិច្ចប្រជុំកំ ពូលកិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង ហើយបានតាក់តែង ផែនទីបង្ហាញផ្លូវ មួយជំហានទៀត ក្នុងការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង ក្នុងយុគសម័យថ្មី ហើយកិច្ច សហប្រតិបតិ្តការនេះ កំពុងនឹងប្រមូល ផ្តុំក្តីសង្ឃឹមរួម របស់ប្រជាជន កក្នុងតំបន់ ទូលរែកនូវបំណង ប្រាថ្នារួមរបស់ ប្រទេសមេគង្គ ឡានឆាង ប្រកាន់ភ្ជាប់ នូវគោលការណ៍ អនុវត្តដោយ ប្រសិទ្ធភាពខ្ពស់។

តំណាស្ថានទូតចិន រូបនេះបានបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំ គម្រប់ខួបលើកទី៦០ នៃការបង្កើតទំនាក់ ទំនងការទូតកម្ពុជា-ចិន ក្រោមការយក ចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំ និងការជ្រោមជ្រែង របស់ប្រជាជន ប្រទេសទាំងពីរ ហើយមិត្តភាពកម្ពុជា-ចិន បានរីកស្គុះស្គាយ ឡើងជារៀងរាល់ ថ្ងៃ ព្រមទាំងទំនាក់ ទំនងគ្រប់ជ្រុងជ្រោយ កំពុងមានភាព លេចធ្លោរជាលំដាប់ ក្នុងយុគសម័យថ្មីនេះ។

ទទឹមនឹងនេះ ក្នុងរយៈពេល ប៉ុន្មានឆ្នាំនេះ ក្រុមគ្រូពេទ្យគ្រប់ កម្រិតរបស់ចិន បានមកដល់កម្ពុជា ជាច្រើនលើក ដើម្បីជួយវះកាត់ជំងឺភ្នែក ឡើយបាយ ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ គម្រោងដំណើរ ទឹកចិត្តស្រឡាញ់ សម្រាប់ជួយវះ កាត់ជំងឺបេះដូង ពីកំណើតជូន កុមារកម្ពុជា ដោយឥតគិតថ្លៃ ត្រូវបានសម្ពោធ ចាប់ផ្តើមនៅ ដើមឆ្នាំនេះ៕

ដកស្រង់ពី៖  Fresh News