បណ្តាញសង្គម

កាកបាទក្រហមកម្ពុជាខេត្តរតនគិរី ប្រមូលថវិកាបានជាង៥ម៉ឺនដុល្លារ ដែលជាការបរិច្ចាគពីសប្បុរសជននានា

(រតនគិរី)៖ ទឹកប្រាក់ចំនួន៥០,០១៦.០៩ដុល្លារ ជាការបរិច្ចាគពី សប្បុរសជននានា នៅខេត្តរតនគីរី ក្នុងខួបលើកទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា សាខាកាកបាទក្រហម កម្ពុជាខេត្តរតនគិរី និងយកទៅប្រើប្រាស់ ឲ្យចំគោលដៅ នៃគោលការណ៍ របស់កាកបាទ ក្រហមកម្ពុជា។

សាខាកាកបាទក្រហម កម្ពុជាខេត្តរតនគិរី ប្រារព្ធពិធីនេះឡើង នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិប តីភាពលោក ប៊ូ ឡាំ អ្នកតំណាងរាស្រ្ត មណ្ឌលរតនគិរី និងជាអនុប្រធាន កិត្តិយសគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខា កាកបាទក្រហមខេត្ត។

បន្ទាប់ពីលោក គិត ទ្រី អនុប្រធានសាខា កាកបាទក្រហមខេត្ត បានធ្វើរបាយការណ៍ សង្ខេបស្តីពីសកម្ មភាពមនុស្សធម៌ របស់សាខាកាកបាទ ក្រហមខេត្តរតនគិរី រួចមក លោក ថង សាវុន បានលើកឡើងថា ក្នុងនាមគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត មន្រ្តីរាជការ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទ ក្រហមកម្ពុជា សមាជិកកិត្តិយស សមាជិកឧបការី និងសមាជិក សមាជិកាទ្រទ្រង់ គ្រប់លំដាប់ថ្នាក់ និងក្នុងនាមរូប លោកផ្ទាល់ ពិតជាមានសេចក្ តីសោមនស្ស រីករាយជាអតិបរមា ដោយពិធីអបអរ សាទរខួបទី ១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨នេះ។

លោកបានបន្តថា ឆ្នាំ២០១៨ គឺជាឆ្នាំទី៨ហើយ ដែលសាខាកាកបាទ ក្រហមកម្ពុជាខេត្តរតនគីរី បាននិងកំពុងបន្ តអនុវត្តយុទ្ធសាស្រ្ត ឆ្នាំ២០១១ និងឆ្នាំ២០២០ ដែលមានទស្សៈវិស័យ រួមចំណែកពន្លឿនការងារ កាត់បន្ថយភាពក្រីក្រ ការការពារ សេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងការពារ តម្លៃមនុស្សធម៌ របស់ជន ងាយរងគ្រោះ។

ក្នុងបេសកម្មជា សាខាកាកបាទ ក្រហមខេត្តរតនគិរី នាំមុខក្នុងវិស័យ មនុស្សធម៌បានប្រមូល ផ្តុំកម្លាំងមនុស្សធម៌ ខិតខំបន្តសម្រេច ឲ្យបាននូវទិសដៅ យុទ្ធសាស្រ្តទាំង៤ គឺរួមចំណែក សង្រ្គោះជីវិត កសាងភាពធនធាន រឹងមាំទៅនិងគ្រោះ មហន្តរាយ និងវិបត្តិផ្សេងៗ រួមចំណែកកាត់ បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងកុមារ ការពារជំងឺឆ្លង និងសុខភាព ក្នុងគ្រាអាសន្ន លើកកម្ពស់គោល ការណ៍គ្រឹះ តម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់ មនុស្សជាតិ និងវប្បធម៌អហិង្សា បន្តពង្រឹងការរក្សា កិត្តិនាមសាខាកាក បាទក្រហមខេត្តរតនគិរី ជាសាខាមានដំណើរការល្អ។

ប្រធានសាខារូបនេះ បានសង្កត់ធ្ងន់ថា សាខាកាកបាទក្រហម កម្ពុជាខេត្តរតនគិរី និងយកអំណោយទាំងនេះ ទៅជួយដល់ជនរងគ្រោះ និងជនងាយ រងគ្រោះ ក្នុងឧបទ្ទវ ហេតុផ្សេងៗ និងដើម្បីបម្រើស កម្មភាពការអប់រំ ការថែទាំងសុខភាព ការលើកកម្ពស់ តម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូរ របស់មនុស្សធម៌៕

ដកស្រង់ពី៖  Fresh News