Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងស្ញប់ស្ញែងចំពោះសប្បុរសជននានា ដែលបាន​បរិច្ចាគថវិកា​ជួយទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ ប្រមុខនៃរាជ រដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងពិធីអបអរសាទរ ខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា បានថ្លែងអំណរគុណ និងបានស្ញប់ស្ញែង ចំពោះសប្បុរស ជននានា រួមអ្នកទាំង វិនិយោគមក ពីក្រៅប្រទេស ដែលបានបរិច្ចាគ ថវិការបស់ខ្លួន ជួយទ្រទ្រង់ ដល់សកម្មភាព កាកបាទក្រហមកម្ពុជា។

ខួបអបអរសាទរ នៅឆ្នាំនេះ កាកបាទក្រហមកម្ពុជា ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរ ណាម្នាក់ចោល»។

ក្នុងពិធីនេះសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ យ៉ាងដូច្នេះថា «ជោគជ័យរបស់កាក បាទក្រហមកម្ពុជា ក៏មិនអាចកាត់ផ្ដាច់ ចេញពីការចូលរួម ចំណែកការចូល រួមឧបត្ថម្ភ របស់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួម ជាវិភាគទានប្រចាំឆ្នាំ ប្រចាំខែ ក្នុងរយៈពេល កន្លងទៅនេះ កាកបាទក្រហម បានទទួលថវិកា រាប់លានដុល្លារ ក្នុងមួយឆ្នាំៗពីមិត្ដភ័ក្រ សប្បុរសជនមកពី ក្រៅប្រទេស និងក្នុងប្រទេស»។

បើតាមសម្ដេចតេជោ ហ៊ុន សែន បានចូលរួមឧបត្ថម្ភ ជាបន្ដបន្ទាប់ពី មួយឆ្នាំទៅមួយឆ្នាំ ហើយចេះ តែកើនឡើងនេះ សបញ្ជាក់ឲ្យឃើញ ពីការជឿជាក់ លើការចំណាយរបស់ កាកបាទក្រហមកម្ពុជា ដូច្នេះការប្រើប្រាស់ ថវិកាឲ្យចំគោលដៅ គឺរក្សាបាននូវការ គាំទ្រពីសប្បុ រសជនទាំងក្នុង និងក្រៅប្រទេស។

សម្តេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានរំលេចថា ហូបផ្លែឈើត្រូវ នឹកដល់អ្នកដាំ។

ក្នុងន័យនេះ សម្តេចចង់រំលឹកដល់ ព្រះរាជបូជនីយកិច្ចរបស់ អតីតព្រះមហាក្សត្រខ្មែរ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានបង្កើត កាកបាទក្រហមកម្ពុជា និងបានប្រឹងប្រែងលះ បង់អស់ព្រះកាយពល ដើម្បីបុព្វហេតុ មនុស្សធម៌។

បន្ថែមពីនេះ សម្ដេចតេជោ ក៏បានណែនាំ និងផ្ដាំផ្ញើដល់ថ្នាក់ដឹក នាំកាកបាទក្រហម កម្ពុជាទាំងអស់ ត្រូវរួមគ្នារក្សាឲ្យមានកា កបាទក្រហមកម្ពុជា តែមួយ កុំឲ្យមានការបែកខ្ញែកគ្នា និងបានលើកទឹក ចិត្តកាកបាទ ក្រហមជួយសាងសង់ផ្ទះ និងដោះស្រាយបញ្ហា ទឹកនៅតាមទី ជនបទផងដែរ។

សូមជម្រាបថា យោងតាមទិន្នន័យ បណ្ដោះអាសន្ន ដែលបានប្រកាសនៅ ក្នុងពិធីនាព្រឹកមិញនេះ កាកបាទក្រហមកម្ពុជា ទទួលបានថវិកា សរុបពីសប្បុ រសជននានា ចំនួន១៧,៧៣៦,៧១២ដុល្លារ និងលុយខ្មែរ ១១៨, ២៤២,៣០០,០រៀល សរុបបញ្ចូលគ្នា ជាង១៨លានដុល្លារ៕

ដកស្រង់ពី៖ Fresh News