បណ្តាញសង្គម

គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ និងសម្ភារៈបោសសម្អាតមីន តម្លៃជិត៥លានដុល្លារជាជំនួយរបស់ជប៉ុន ត្រូវបានផ្ទេរ-ប្រគល់ជាផ្លូវការជូនស៊ីម៉ាក់!

(បាត់ដំបង)៖ មជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២0១៨នេះ បានប្រារឰពិធីផ្ទេរ- ប្រគល់គ្រឿង ចក្រកម្ទេចមីនធុនធ្ងន់ និងតង់សំរាប់ជំរកស្នាក់ នៅរបស់បុគ្គលិក ដោះមីននៅទីវាល នៃគម្រោងសមាហរ ណកម្មបោស សម្អាតមីន និងសង្គ្រោះជន ពិការដោយសារមីន ដំណាក់កាលទី៣ ដែលជាអំណោយ ដ៏សប្បុរសធម៌ និងថ្លៃថ្លារបស់ រដ្ឋាភិបាល និងប្រជាជនជប៉ុន ផ្ដល់ជូនរាជរដ្ឋា ភិបាលកម្ពុជា សម្រាប់គាំទ្រកិច្ច ប្រតិបត្តិការបោស សម្អាតមីន របស់ស៊ីម៉ាក់។

ពិធីផ្ទេរ-ប្រគល់នេះរៀបចំឡើង នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិ ការចម្រុះ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំង ពិសេសប្រឆាំងភេរវកម្ម តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, លោក ហូរិនូឈិ ហិដេហិសា (H.E Mr. Horinouchi Hidehisa) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងមន្ត្រីរាជរដ្ឋាភិបាល កម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជា ពលរដ្ឋជាច្រើន រយនាក់។

ថ្លែងក្នុងឱកាសនោះ លោក ហេង រតនា បានបញ្ជាក់ថា «ថ្ងៃនេះជាសក្ខី ភាពមួយទៀត ដែលប្រជាជន និងរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយដ៏ មានសារៈសំខាន់ សម្រាប់វិស័យ មីនផ្ដល់ជូន រាជរដ្ឋាភិបាល គាំទ្រសកម្មភាព ស៊ីម៉ាក់បន្ថែមលើអ្វី ដែលរដ្ឋាភិបាល ជប៉ុនធ្លាប់បាន ផ្តល់កន្លងមក។

ជាក់ស្ដែង សម្ភារៈបច្ចេកទេស បោសសម្អាតមីន ដែលត្រូវប្រារព្ ធពិធីផ្ទេរ-ប្រគល់ក្នុងថ្ងៃ នេះរួមមាន៖ គ្រឿងចក្រកម្ទេច មីនធុនធ្ងន់ ចំនួន០៥គ្រឿង គ្រឿងបន្លាស់ គ្រឿងចក្រ និងតង់ជំរកស្នាក់នៅ អ្នកដោះមីនចំនួន៣៨តង់ សរុបទឹកប្រាក់មានចំនួន ៤៦៤,៣០០,០០០យ៉េន ឬជិត៥លានដុល្លារអាមេរិក»។

អគ្គនាយករូបនេះ បញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុនបាន សម្រេចផ្ដល់ជំនួយគាំទ្រ គម្រោងសមាហរ ណកម្មការបោស សម្អាតគ្រាប់មីន និងសង្គ្រោះជន ពិការដោយសារមីន ដំណាក់កាលទី៣ ជូនរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនស៊ីម៉ាក់មាន ថវិកាសរុបចំនួន ១,៨១០លានយ៉េន ស្មើនឹង១៧.៩លានដុល្លារ សម្រាប់រយៈពេល០៣ឆ្នាំ (២០១៦-២០១៩) ដែលគម្រោងនេះ មានគោលដៅសំខាន់ៗ ចំនួន៣គឺ៖

១៖ ធ្វើការបោសសម្អាត តំបន់ចម្ការមីន ចំនួនជិត១ម៉ឺនហិកតា។

២៖ ជួយដល់ជនរងគ្រោះ ដោយសារមីន និងសហគមន៍តាម រយៈការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជនបទ មានប្រព័ន្ធប្រឡាយ ស្ពាន លូ និងជីកស្រះ ជាដើម ព្រមទាំងការ ហ្វឹកហ្វឺនជំនាញកសិកម្ម និងការចិញ្ចឹម សត្វជាដើម។

៣៖ ទិញគ្រឿងចក្រ កម្ទេចមីនធុនធ្ងន់ ចំនួន០៥គ្រឿង គ្រឿងបន្លាស់គ្រឿងចក្រ និងតង់ជំរកស្នាក់ នៅអ្នកដោះមីន ចំនួន៣៨តង់។

លោក ហេង រតនា បានបញ្ជាក់ថា គម្រោងបោសសម្អាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីននេះត្រូវ អនុវត្តក្នុងស្រុកគោល ដៅចំនួន០៤ នៃខេត្តបាត់ដំបង ដែលជាស្រុកមាន បញ្ហាគ្រាប់មីន ច្រើនជាងគេរួមមាន៖ ស្រុកសំឡូត បាណន់ រតនមណ្ឌល និងស្រុកបរវេល។

គម្រោងនេះនឹង ផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោល ចំពោះប្រជាពលរដ្ឋ ចំនួន៤៥,២៦១គ្រួសារ។

លោកបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ស៊ីម៉ាក់បានទទួល គ្រឿងចក្រកម្ទេច មីនធុនធ្ងន់សរុប ចំនួន០៩គ្រឿង រួមទាំងគ្រឿង ចក្រកម្ទេចមីន ធុនធ្ងន់ ដែលត្រូវធ្វើប្រគល់ និងទទួលនៅថ្ងៃនេះ។

ការប្រើប្រាស់គ្រឿង ចក្រកម្ទេចមីនធុនធ្ងន់ គាំទ្រកិច្ចប្រតិបត្តិ ការបោសសម្អាតមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាមពិត ជាមានសារៈ សំខាន់ណាស់ ជាពិសេសជួយ បង្កើនប្រសិទ្ធភាព របស់អង្គភាព ស៊ីម៉ាក់មានដូច ខាងក្រោម៖

* បង្កើនសុវត្ថិភាព ដល់អ្នកដោះមីន ក្នុងពេលកំពុង បំពេញប្រតិបត្តិការ បោសសម្អាតមីន

* ពន្លឿនល្បឿនប្រតិបត្តិការ និងបង្កើនទិន្នផលខ្ពស់ ជាពិសេសចម្ការ មីនមានភូមិសាស្ដ្រ ស្មុគស្មាញ ដូចជាព្រៃឬស្សី តំបន់ជំរាលភ្នំជាដើម។

* កាត់បន្ថយអត្រា គ្រោះថ្នាក់ដោយ សារមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម។

អគ្គនាយកស៊ីម៉ាក់ ដដែលរូបនេះ បានបញ្ជាក់ទៀតថា គិតពីឆ្នាំ១៩៩២ រហូតមកដល់ខែមីនា ឆ្នាំ២០១៨កន្លង ទៅនេះ ស៊ីម៉ាក់បានសំរេច លទ្ធផលដោយបានរុករក និងកំទេចចោល គ្រាប់មីន ប្រឆាំងមនុស្ស ជាង៥១ម៉ឺនគ្រាប់ (៥១៧,០២៧គ្រាប់) មីនប្រឆាំងរថ ក្រោះជាង ១ម៉ឺនគ្រាប់ (១០,៦៤៨គ្រាប់) គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទបានចំនួន ជាងពីរលានគ្រាប់ (២,៣០២,៥៦០គ្រាប់) សរុបរួមទាំង អស់ទាំងគ្រាប់ មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជិត២,៧លានគ្រាប់ (២,៦៩៩,០៩២គ្រាប់)។

ក្នុងនោះបាន ធ្វើការបោសសម្អាត ផ្ទៃមានមីនបានចំនួន ជាង៩៤៣គីឡូម៉ែត្រក្រឡា។

លោកបញ្ជាក់ថា តាមគម្រោងផែន ការក្នុងឆ្នាំ២០១៨នេះ ស៊ីម៉ាក់នឹងធ្វើការ បោសសម្អាតមីន ឲ្យបានប្រមាណជិត១២០គីឡូម៉ែត្រ៕

ដកស្រង់ពី៖  Fresh News