Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយឧត្តមសេនីយ៍ គន់ គីម៖ សម្ដេចតេជោ ហ៊ុន សែន បាន​ប្រឹងប្រែង​ពង្រឹងពង្រីក​តួនាទី និងកែលំអជីវភាពរបស់អតីតយុទ្ធជនគ្រប់រូប

  • បោះពុម្ព

(បាត់ដំបង)៖ នៅចំពោះមុខបង ប្អូនអតីតយុទ្ធជន ដែលត្រូវទទួលបាន មេដាយការពារជាតិ ចំនួន៨៧៩នាក់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា សមាគមអតីត យុទ្ធជនកម្ពុជា ដែលបង្កើត និងដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងបំ ពេញការងារ ដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងពង្រីក តួនាទីរបស់អតីតយុទ្ធជន ការកែលំអជីវភាព ការបង្កើន ស្មារតីជួយគ្នាទៅវិញទៅមក។

ក្នុងពិធីនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា រយៈពេលជាង២ឆ្នាំ ចុងក្រោយនេះ សមាគមសម្រេចបានលទ្ធផល គួរកត់សំគាល់ជាអាទិ៍ ការបើកផ្តល់ប្រាក់ មរណសង្រ្គោះ បានទាន់ចំថ្ងៃបុណ្យ សពផ្សារភ្ជាប់ទំនាក់ ទំនង កាន់តែជិតស្និទ្ធ ជាមួយសមាជិកទាំងអស់តាម ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។

បន្ថែមពីនេះ សមាគមបានការគិតគូរ សាងសង់ផ្ទះជូន អតីតយុទ្ធជន លំបាកខ្វះខាត, ការត្រៀមបែងចែក ផ្តល់ដីសម្បទានសង្គម កិច្ចដើម្បីបាន អាស្រ័យផល ការពង្រឹងការ គ្រប់គ្រងសមាជិក នៅមូលដ្ឋានឃុំ ភូមិ តាមរយៈការរៀប ចំសៀវភៅ បញ្ជីគ្រប់គ្រង ឲ្យបានច្បាស់លាស់ ដែលរួមចំណែក យ៉ាងសំខាន់ ដល់ការអនុវត្តន៍ គោលនយោបាយជាតិ។

ជាក់ស្ដែងនៅស្រុកបាណន់ សមាគមអតីតយុទ្ធជន បានដោះស្រាយ ប្រាក់បេឡាមរណសង្គ្រោះ ២៨សព និងប្រាក់ធានារ៉ាប់ រងសង្គម ជូនគ្រួសារសព៤៤គ្រួសារ ចំពោះសមាជិកមាន ជីវភាពទាល់ក្រ ៥៨គ្រួសារ ក្នុងនោះអ្នកមានដី អត់ផ្ទះ១៣គ្រួសារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះជូន៍ នៅភូមិបាណន់ ឃុំកន្ទឺ២, លោកយាយ ចា រុំ គ្រួសារពលី នៅភូមិបុស្សខ្នុរ ឃុំចែងមានជ័យ និងគ្រួសារ ព្រះភិក្ខុ លឹម ប៊ុនថន អតីតយោធិនពិការ នៅភូមិដូង ឃុំចែងមានជ័យ។

ជាមួយគ្នានេះ លោកតា ពេជ្រ សេដា អាយុ៨៣ឆ្នាំ ជាយោធិននិវត្តន៍ នៅភូមិភ្នំសំពៅខាងកើត ឃុំភ្នំសំពៅ បានសម្ដែងការដឹង គុណដល់រាជរដ្ឋាភិបាល និងសមាគម អតីតយុទ្ធជន ដែលបានយកចិត្ត ទុកដាក់ដល់ពួក គាត់ទាំងជីវភាព និងសុខភាពពេលឈឺ ទៅពេទ្យមិនអស់លុយទេ ហើយប្ដេជ្ញាថា នៅពេលខាងមុខ នេះនឹងបោះឆ្នោតជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីបន្ត ដឹកនាំប្រទេស៕

ដកស្រង់ពី៖ Fresh News