Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹក៖ វិនិយោគទិញភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធានាថាចំណេញលើសអត្រាការប្រាក់ដាក់នៅធនាគារ

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំមហាសន្និបាត ភាគហ៊ុនិកលើកទី ០៦របស់ខ្លួន ដោយមានការចូលរួម ពីសំណាក់សមាជិក ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនិក ជាច្រើននាក់។

ថ្លែងក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក សឹម ណារ៉ា បានលើកឡើងពីវឌ្ឍ ភាពរបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ដែលសម្រេចបានក្នុង ឆ្នាំ២០១៧កន្លងទៅ ដោយបញ្ជាក់ថា រដ្ឋាករទឹកផលិតទឹកស្អាត បានចំនួន១៩៤លានម៉ែត្រគូប តបណ្ដាញទឹកថ្មី ១៩៥គីឡូម៉ែត្រ តបណ្ដាញចូលផ្ទះថ្មី ២២,៤០៣បណ្ដាញ ក្នុងនោះតជូនអតិថិជន ចំណូលទាបចំនួន៥៤២គ្រួសារ។

លោក សឹម ណារ៉ា បញ្ជាក់ទៀតថា នៅឆ្នាំ២០១៧ រដ្ឋាករទឹកប្រមូលចំណូល សរុបចំនួន២៣២,៨៩៣លានរៀល (ជិត៦០លានដុល្លារ), ចំណេញក្រោយពីបង់ ពន្ធមានចំនួន ៣៣,០៦៧លានរៀល (ជាង៨លានដុល្លារ) និងចំណេញក្នុងមូលដ្ឋាន ក្នុងភាគហ៊ុនមានចំនួន ៣៨០.២១ រៀលក្នុង១ភាគហ៊ុន។

ប្រធានក្រុមប្រឹក្សាភិបាល រូបនេះបញ្ជាក់ថា ទឹកប្រាក់ដែលត្រូវ បែងចែកភាគលាភ ជូនភាគហ៊ុនិកសម្រាប់ឆ្នាំ២០១៧ មានចំនួន១៣,៣៩៣លានរៀល (ជាង៣លានដុល្លារ) ដែលអត្រាភាគលាភ មានអត្រា៤ភាគរយ ដូចនឹងឆ្នាំមុនផងដែរ ហើយអត្រានេះប្រហាក់ប្រហែល នឹងអត្រាការប្រាក់ អប្បបរមា នៃការដាក់ប្រាក់បញ្ញើនៅធនាគារ។

លោកបន្តថា ដើម្បីជាការលើកទឹកចិត្ត ដល់ម្ចាស់ភាគហ៊ុនិក ក្រុមប្រឹក្សាភិបាលរបស់ រដ្ឋាករទឹក បានសម្រេចបែងចែក ភាគលាភចំនួន១៥៤ រៀលក្នុង១ភាគហ៊ុន ដែលភាគលាភនេះ បានចាប់ផ្តើមទូទាត់ ជូនភាគហ៊ុនិក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ។

លោក សឹម ណារ៉ា សង្កត់ធ្ងន់ថា «ការវិនិយោគភាគហ៊ុន ក្នុងរដ្ឋាករទឹកក្រុង ភ្នំពេញនេះ យើងធានាថា ផលចំណេញយ៉ាង ហោចណាស់ ក៏បានលើសពីអត្រា ការប្រាក់អប្បបរមា ដែលធនាគារបានផ្តល់ឲ្យ នូវពេលដែលយើង យកលុយទៅដាក់ នៅធនាគារដែល យើងទុកចិត្ត បំផុតផងដែរ»។

រដ្ឋាករទឹកស្វ័យ ក្រុងភ្នំពេញ ជាក្រុមហ៊ុនរដ្ឋដំបូងគេ ដែលបានបោះផ្សាយ លក់មូលបត្រ ជាសាធារណៈ នៅឆ្នាំ២០១២ ដែលបោះផ្សាយលក់ ចំនួន១៥ភាគរយ នៃភាគហ៊ុនសរុប (៨៥ភាគរយកាន់កាប់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ។

តម្លៃបោះផ្សាយលក់មូល បត្រជាសាធារណៈលើកដំបូង (IPO) របស់រដ្ឋាករទឹកមានតម្លៃ ៦៣០០រៀលក្នុង១ភាគហ៊ុន។

គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ភាគហ៊ុនរបស់រដ្ឋាករទឹក មានតម្លៃ៣៧៥០ រៀលក្នុង១ភាគហ៊ុន។

បើតាមមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ នៅពេលបច្ចុប្បន្ននេះ ដោយសារតែចំណូល របស់ប្រជាជននៅ មានកម្រិតទាប ដូច្នេះរាជរដ្ឋាភិបាល មិនមានគម្រោង ដំឡើងថ្លៃទឹកនោះទេ ប៉ុន្តែនៅពេលអនាគត អាចនឹងមានការពិចារណា ចំពោះការដំឡើង ថ្លៃទឹកនេះ។

សូមជម្រាបថា នៅឆ្នាំ២០១៨នេះរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ គ្រោងផលិតទឹកឲ្យបាន ២០៩លានម៉ែត្រគូប និងតបណ្តាញថ្មីចំនួន  ២៥០គីឡូម៉ែត្រ ទទួលបានចំណូលប្រមាណ ២៤៣ពាន់លានរៀល (ប្រហែល៦០លានដុល្លារ)៕

ដកស្រង់ពី៖  Fresh News