Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមិទ្ធផល​​​វត្តពាមមង្គល ស្រុកមុខកំពូល ដែលចំណាយថវិកាជាង១លានដុល្លារ ត្រូវ​សម្ពោធដាក់ឲ្យប្រើប្រាស់, លោក វង្សី វិស្សុត អំពាវនាវ​ពលរដ្ឋទៅបោះឆ្នោត កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំង

  • បោះពុម្ព

(កណ្ដាល)៖ សមិទ្ធផលនានាក្នុង វត្តពាមមង្គល ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលចំណាយថវិកា សាងសង់អស់ជាង ១លានដុល្លារ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក វង្សី វិស្សុត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមុខកំពូល និងជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សមិទ្ធផលដែលត្រូវ បានសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ រួមមាន៖ កុដិ សាលាឆាន់ ឧបដ្ឋានសាលា ការជួសជុលព្រះវិហារ អគារសាលាពុទ្ធិកសិក្សា បណ្ណាល័យ របង ទំនប់ការពារទឹកជំនន់ និងស្រះទឹក។

ថ្លែងក្នុងឱកាសនោះ លោក វង្សី វិស្សុត បានកោតសរសើរ ចំពោះព្រះតេជ ព្រះគ្រូចៅអធិការវត្ត ជឹម ម៉ុន និងគណៈកម្មការអាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែង ក្នុងការកសាងនូវសមិទ្ធផលនានា ជាបន្តបន្ទាប់ និងចំពោះសប្បុរសជន ព្រមទាំងពុទ្ធបរិស័ទ ទាំងទីជិត និងទីឆ្ងាយដែលបាន ចូលរួមបរិចាគនូវធនធាន ដោយសទ្ធាជ្រះថ្លា ក្នុងការកសាង នូវសមិទ្ធផល នៅក្នុងទីអារាម វត្តពាមមង្គល នៅក្នុងរយៈពេលជាង ៣៨ឆ្នាំកន្លងមក។

លោកបញ្ជាក់ថា វិស័យពុទ្ធចក្រ និងអាណាចក្រមានទំនាក់ទំនង អន្តរសកម្មនឹងគ្នា ហើយជួយបំពេញគ្នា ទៅវិញទៅមក នៅក្នុងការអភិវឌ្ឍ ប្រទេសជាតិ ក៏ដូចជាការបម្រើ ឲ្យមូលដ្ឋានខាងជំនឿរបស់ប្រជាពលរដ្ឋ។

ដូចនេះហើយ ទើបរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ដល់វិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ទន្ទឹមនឹងការធានារក្សានូវភាពសុខដុមនីយកម្ម ជាមួយសាសនាផ្សេងទៀត ដើម្បីសុខដុមនីយ កម្មនៅក្នុងសង្គម និងការពារកុំឲ្យ មានជម្លោះសាសនា។ ប្រធានក្រុមការងាររូបនេះ ក៏បានគូសបញ្ជាក់ ផងដែរថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នៅនីតិកាលទី៦ ខាងមុខនេះ នឹងបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើប្រជាជនកម្ពុជាគ្រប់រូបៗ មានឱកាសរកប្រាក់ចំណូលបានកាន់ ច្រើនជាងមុន និងមានជីវភាពកាន់ តែប្រសើរជាងមុន។

ក្នុងន័យនេះ លោកបានស្នើសុំបងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តសិទ្ធិរបស់ខ្លួន ស្របតាមគោលការណ៍ នៃលទ្ធប្រជាធិបតេយ្យ តាមរយៈការអញ្ជើញ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់គ្នា និងសូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តី ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយ វិបុលភាព និងវឌ្ឍនភាព។

ក្នុងឱកាសនោះ លោក និងសប្បុរសជនអមដំណើរ បានប្រគេននូវបច្ច័យ ជិត១ម៉ឺនដុល្លារ ដល់ព្រះចៅអធិការ សម្រាប់បន្តកសាងវត្ត និងរថយន្តដឹកសព មួយគ្រឿង និងបានប្រគេនបច្ច័យដល់ព្រះសង្ឈ ព្រមទាំងបាននាំនូវអំណោយជាថវិកា និងសម្ភារមួយចំនួនទៀត ជូនដល់ចាស់សិលវ័ន្តសីលវត្តី យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស គ្រូបង្រៀន គ្រូពេទ្យ ក្រុមប្រឹក្សាស្រុក-ឃុំ និងកងកម្លាំង ព្រមទាំងប្រជាពលរដ្ឋ៕

ដកស្រង់ពី៖   Fresh news